វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1314 នាក់
ម្សិលមិញ 6841 នាក់
សរុប 13123187 នាក់
ក្រចេះ៖ ពលរដ្ឋចំនួន២នាក់បានស្លាប់និងជាង៥០នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាលពីយប់ថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០១៨ នៅ ភូមិស្នួល កើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ សង្ស័យថាពុលស្រា។
មូលហេតុបណ្ដាលឲ្យមានការពុលមនុស្សច្រើនបែបនេះ ដោយសារពួកគាត់មកចូលរួមបុណ្យសពនៅភូមិឃុំកើតហេតុបាននាំគ្នាហូបចុកផឹកស្រាសស្រាថ្នាំក៏មានអាការៈបែបនេះចឹងទៅ។
មន្ត្រីមន្ទីរសុខាភិបាលខេត្តក្រចេះបានឲ្យដឹងថា៖ ហេតុការណ៍ពុលនេះ សង្ស័យពុល មេតាណុលនៅក្នុងស្រាសខាងមន្ទីរជំនាញកំពុងស្រាវជ្រាវនិងយកស្រាទាំងនោះទៅពិសោធន៍នៅក្រសួងសុខាភិបាលហើយ។មន្ត្រីសុខាភិបាលបានអប់រំឲ្យបញ្ឈប់ជាបណ្ដោះអាសន្ន ការផឹកស្រា។
ចំណែកអ្នករងគ្រោះបានធូរស្បើយខ្លះវិញហើយ អ្នកខ្លះបានត្រឡប់ទៅផ្ទះវិញ អ្នកនៅសម្រាកមន្ទីរពេទ្យគិតត្រឹមម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៤នេះ នៅសល់តែ២៥នាក់ប៉ុណ្ណោះ។ករណិយ៍ចឹងៗរកអ្នកទទួលខុសត្រូវមិនឃើញឡើយស្រុកយើង៕