» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7041 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671681 នាក់

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្តល់​អនុសាសន៍​៥​ចំណុច ដើម្បី​បន្ត​លើកទឹកចិត្ត និង​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​សមត្ថភាព​គ្រូបង្រៀន​នៅ​កម្ពុជា

​ភ្នំពេញ​៖ ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ស្នាក់នៅ​របស់​គ្រូ និង​ប្រគល់​សញ្ញាបត្រ​ជូន​គរុ​សិស្ស​-​និស្សិត នៅ​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២៤​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានផ្តល់​អនុសាសន៍ ៥​ចំណុច ដើម្បី​បន្ត​យកចិត្តទុកដាក់ និង​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​សមត្ថភាព​គ្រូបង្រៀន​នៅ​កម្ពុជា​។​a manet teacher 

​សម្តេច​ធិបតី​មានប្រសាសន៍ថា រាជរដ្ឋាភិបាល ត្រូវ​បន្ត​ជា​អទិភាព​ក្នុងការ​ជ្រើសរើស​គ្រូបង្រៀន ទាំង​គ្រូបង្រៀន​មាន​ក្របខណ្ឌ និង​គ្រូបង្រៀន​កិច្ចសន្យា​បច្ចេកទេស ព្រមទាំង​យកចិត្តទុកដាក់​ទៅលើ​ការបំពេញបន្ថែម​តម្រូវការ​គ្រូ​ប្រកបដោយ​គុណភាព កៀរគរ និង​ផ្តល់​ធនធាន​បន្ថែមទៀត សម្រាប់​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​សមត្ថភាព​គ្រូបង្រៀន និង​ការអភិវឌ្ឍន៍​ទម្រង់​សាលា​។​

​ដើម្បី​លើកទឹកចិត្ត និង​យកចិត្តទុកដាក់ លើ​កិច្ចការ​ដ៏​មាន​សារៈសំខាន់​នេះ សម្តេច​សូម​ផ្ដល់​អនុសាសន៍​សំខាន់ៗ​មួយចំនួន​សម្រាប់​អនុវត្ត​បន្ត​ដូចខាងក្រោម​៖
​ទី​១).​បន្ត​កែទម្រង់​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ ដោយ​ត្រូវ​បង្កើន​គុណ​វុ​ឡិ​គ្រូបង្រៀន​ចេញ​ថ្មី និង​ធ្វើ​វិ​ក្រឹ​ត​ការ​គ្រូបង្រៀន កែលម្អ​ការបណ្តុះបណ្តាល​គ្រូ ដើម្បី​បំពេញ​តាម​«​ស្តង់ដា​វិជ្ជាជីវៈ​គ្រូបង្រៀន​» «​ស្តង់ដា​សាលា​គរុកោសល្យ​គំរូ​»​និង​ការផ្តល់​ការអភិវឌ្ឍ​វិជ្ជាជីវៈ​ជាប្រចាំ​។​​ទី​២).​យកចិត្តទុកដាក់​ដល់​ការអនុវត្ត​វិធីសាស្ត្រ​បង្រៀន វិធីសាស្ត្រ​រៀន និង​វិធីសាស្ត្រ​វាយតម្លៃ​ថ្មី ដែល​អាច​អនុញ្ញាតឱ្យ​សិស្ស​អភិវឌ្ឍ​បំ​ណិ​ន​នៃ​ការគិត ប្រកបដោយ​ការ​ត្រិះរិះ​ពិចារណា ការដោះស្រាយ បញ្ហា​ដែល​ទាក់ទង​នឹង​ជីវិត​ប្រចាំថ្ងៃ និង​អនុវត្ត​ចំណេះដឹង​វិទ្យាសាស្ត្រ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​។​

​ទី​៣).​លើកកម្ពស់​គុណ​វុ​ឦ និង​សមត្ថភាព​ឌីជីថល​ដល់​គ្រូបង្រៀន ដោយ​បញ្ចូល​ការប្រើប្រាស់ បច្ចេកវិទ្យា​ក្នុងការ​បង្រៀន និង​រៀន​កែលម្អ​មាតិកា​ឌីជីថល និង​បង្កើត​មជ្ឈមណ្ឌល​អប់រំ​ឌីជីថល និង​ផ្សព្វផ្សាយ​វេទិកា​ឌីជីថល ឱ្យ​កាន់តែ​ទូលំទូលាយ និង​គ្រប់​ជ្រុងជ្រោយ​។​៤.) លើកទឹកចិត្ត​ដល់​ប្អូនៗ​គរុ​និស្សិត​ជ័យលាភី ត្រូវ​បន្ត​អភិវឌ្ឍន៍​ចំណេះដឹង និង​វិជ្ជាជីវៈ​ប្រចាំ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ ការសិក្សា​បន្ថែម ការអភិវឌ្ឍន៍​ជំនាញ​បច្ចេកវិទ្យា និង​បំ​និ​ន​ឌីជីថល ការអភិវឌ្ឍន៍​ជំនាញ​ជាមួយ​អ្នកពាក់ព័ន្ធ ការទទួលយក​ការប្រឹក្សា​យោបល់ និង​ស្វែងយល់​ពីបទ​ពិសោធន៍​ពី​ថ្នាក់ដឹកនាំ និង​សហការ​នៅ​កន្លែង​ការងារ និង​ការចេះ​សម្រប​ខ្លួន​ទៅនឹង​បរិការណ៍​អប់រំ ដែល​កំពុងមាន​ការវិវត្ត​ខ្លាំង​។​

​ទី​៥.) ខ្ញុំ​សុំ​លើកទឹកចិត្ត​ដល់​ប្អូនៗ​គរុ​និស្សិត ដែល​កំពុង​សិក្សា​សូម​ខិតខំ​ប្រឹងប្រែង​សិក្សា និង​ស្វែងយល់​បន្ថែម​នូវ​ជំនាញ ព្រមទាំង​បច្ចេកទេស គរុកោសល្យ​ថ្មីៗ ដើម្បី​ក្លាយខ្លួនជា​អ្នក​អប់រំ ដ៏​មាន​គុណភាព​ខ្ពស់​សម្រាប់​កម្ពុជា ស្របតាម​បរិបទ​នៃ​ការរីកចម្រើន​របស់​ស​ង្គ​ម​។ ខ្ញុំ​សង្ឃឹមថា ក្មួយៗ​គរុ​និស្សិត​ជ័យលាភី​នឹង​ក្លាយជា​ធនធាន​ដ៏​មានតម្លៃ ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​មូលធន​មនុស្ស​ប្រកបដោយ​សក្តានុពល និង​ផលិតភាព​ខ្ពស់ ដើម្បី​កសាង​សង្គម​កម្ពុជា និង​ឈរលើ​ចំណេះដឹង ជំនាញ​បច្ចេកវិទ្យា និង​នវានុវត្តន៍ ជាពិសេស​តាមរយៈ​ការកសាង​ពលរដ្ឋ​ឌីជីថល សម្រាប់​ទាញយក​ផលប្រយោជន៍​ជា​អតិបរមា​ពី​បដិវត្ត​កម្ម​ឌីជីថល​។​

​ទាក់ទង​និង​ជីវភាព​គ្រូបង្រៀន​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ការគិតគូរ​បង្កើន​គុណវុឌ្ឍិ​គ្រូ និង​ការបង្កើន​វិជ្ជាជីវៈ​របស់លោក​គ្រូ អ្នកគ្រូ ដែល​បាន​ដាក់ចេញ​ច្បាស់លាស់ ទើប​រដ្ឋ​ចាយ​ថវិកា​ត្រូវ​គោលដៅ​អត់​ខ្ជីខ្ជា សម្រាប់​ពង្រីង​វិស័យ​អប់រំ​នៅ​កម្ពុជា​។ ហើយ​តម្រូវការ​គឺ​មិន​អាចធ្វើ​គ្រប់​នោះទេ មានន័យថា​តម្រូវការ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ មានការ​កើនឡើង​តាម​ការវិវត្តន៍​របស់​សង្គមជាតិ​ជាក់ស្តែង​។​
​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ការកំណត់​កិច្ចការ​អ្វីមួយ​ត្រូវតែមាន​ទិសដៅ​ច្បាស់លាស់ ហើយ​ការដាក​សូចនា​ច​ល​ចំនួន​៤​របស់​ក្រសួង​អប់រំ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​គ្រូបង្រៀន រយៈពេល​១០​ឆ្នាំ​កន្លងមកនេះ ទទួលបាន​លទ្ធផល​ល្អ​ជាទី​មោទនៈ​។ ការធ្វើកំណែទម្រង់​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូបង្រៀន ដែល​ដំឡើង​ពី​មណ្ឌល​គរុកោសល្យ​រាជធានី មកជា​វិទ្យាស្ថាន​បណ្តុះបណ្តាល គឺ​ដើម្បី​បង្កើន​កម្រិត​គុណវុឌ្ឍិ​របស់​គ្រូបង្រៀន​ជាដើម​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ការគិតគូរ​ពី​ជីវភាព​រស់នៅ​របស់​គ្រូ​ប្រៀន ជាពិសេស​បៀវត្សរ៍ ប៉ុន្តែ ដោះស្រាយ​បៀវត្សរ៍​មិនមែន ជា​គោល​ទេ​តែមួយ​ប៉ុណ្ណោះ ការ​បន្ធូរ​ចំណាយ​តាមរយៈ​ការ​ផ្តល់នូវ​ប​បេឡា​សន្តិសុខ​សង្គម សម្រាប់​សុខភាព ការជួយ​លោក​អ្ន​គ្រូ​មាន​ផ្ទៃពោះ ក៏​យើង​គិតគូរ​ទៅលើ​កិច្ចការងារ​នេះ​»​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមថា ការគិតគូរ​ពី​ប្រាក់​តំបន់ និង​ការគិតគូរ​ផ្សេងៗ​ទៀត បន្ថែម​ទៅលើ​ប្រាក់បៀវត្សរ៍​សម្រាប់​លោក​គ្រូ អ្នកគ្រូ គឺជា​រឿង​សំខាន់​។ សម្តេច​បានចាត់ទុក​អាជីព​ជា​គ្រូពេទ្យ និង​គ្រូបង្រៀន គឺជា​ការលះបង់​ខ្ពស់​ប្រកបដោយ​ឆន្ទៈ មនសិការ ដើម្បី​រួមចំណែក​ជួយ​ដល់​ជីវិត​មនុស្ស និង​ការអភិវឌ្ឍ​ធនធានមនុស្ស ហើយ​អ្នក​ចាប់យក​អាជីព​គ្រូបង្រៀន គឺមាន​ការប្តេជ្ញាចិត្ត​ខ្ពស់​៕a manet teacher1 


​