» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10648 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700819 នាក់

សង្គ្រាម​ឥណ្ឌា​ប៉ា​គិ​ស្ថាន​មាន​ជន​ស៉ី​វិល​៣១​នាក់​ស្លាប់ នៅ​ខាង​ប៉ា​គី​ស្ថាន រីឯ​៧​នាក់​ស្លាប់ នៅ​ខាង​ឥណ្ឌា


​ប្រទេស​ប៉ា​គិ​ស្ថាន​៖ អ្នកនាំពាក្យ​យោធា​ប៉ា​គី​ស្ថាន បានឱ្យដឹងថា ការវាយប្រហារ​ដោយ​មី​ស៉ី​ល​និង​កាំភ្លើង​ធំ​របស់​ឥណ្ឌា បាន​ផ្តាច់ជីវិត​ជន​ស៉ី​វិល កើន​ដល់​យ៉ាងហោច​៣១​នាក់ និង​រាប់សិប​នាក់​ទៀត​រងរបួស ។​រីឯ​ឥណ្ឌា​វិញ​បាន​អះអាងថា នៅ​ខាង​ខ្លួន មាន​ជន​ស៉ី​វិល​យ៉ាងហោច​៧​នាក់ បាន​ស្លាប់ ក្នុងការ​វាយប្រហារ​ដោយ​កាំភ្លើង​ធំ​របស់​ប៉ា​គី​ស្ថាន នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំប្រទល់ Line of Control ដែល​ខណ្ឌ​ចែក​តំបន់​ជម្លោះ Kashmir រវាង​ភាគី​ទាំងពីរ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន AP នា​ថ្ងៃ​ពុធ ទី​៧ ខែឧសភា ឆ្នាំ​២០២៥​។​a pakistan2 

​អ្នកនាំពាក្យ​យោធា​ប៉ា​គី​ស្ថាន បាន​និយាយថា មនុស្ស​២៦​នាក់ បាន​ស្លាប់ ដោយសារ​ការវាយប្រហា​រ​មី​ស៉ី​លបាញ់​ចេញពី​យន្តហោះ​ចម្បាំង​ឥណ្ឌា ហើយ​៥​នាក់​ទៀត​បាន​ស្លាប់ នៅក្បែរ​ខ្សែបន្ទាត់ Line of Control ដោយសារ​ការបាញ់​កាំភ្លើង​ធំ​។ អាជ្ញាធរ​ឥណ្ឌា បានឱ្យដឹងថា ជន​ស៉ី​វិល​យ៉ាងហោច​៧​នាក់ បាន​ស្លាប់ និង​៣០​នាក់​ទៀត បាន​រងរបួស ក្នុងការ​បាញ់កាំភ្លើង​ធំ​របស់​ឥណ្ឌា​។​

​សូមបញ្ជាក់ថា​ប្រយុទ្ធ​គ្នា​ដ៏​ក្តៅគគុក​ខាងលើ កើតមានឡើង​បន្ទាប់ពី​យោធា​ឥណ្ឌា បាន​បើក​ការវាយប្រហារ​តាមផ្លូវ​អាកាស ចូលក្នុង​ទឹកដី​របស់​ប៉ា​គី​ស្ថាន ក្នុង​សកម្មភាព​ដែល​ប៉ា​គី​ស្ថាន ចាត់ទុកជា​ការប្រកាស​សង្គ្រាម ហើយ​ប្តេជ្ញា​តបត​យ៉ាង​ម៉ឺងម៉ាត់​ត្រឡប់​ទៅវិញ​។ យោធា​ប៉ា​គី​ស្ថាន អះអាងថា បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​៥​របស់​ឥណ្ឌា ខណៈ​ឥណ្ឌា បាន​និយាយថា យន្តហោះ​ចម្បាំង​ខ្លួន​៣​គ្រឿង បាន​ធ្លាក់​នៅក្នុង​ទឹកដី​របស់​ឥណ្ឌា ប៉ុន្តែ​មិនបាន​បញ្ជាក់​មូលហេតុ​ទេ​។​

​ប៉ុន្មាន​ថ្ងៃ​មកហើយ ទីក្រុង​អ៉ី​ស្លា​ម៉ា​បាដ បាន​ព្រមាន​ថា ឥណ្ឌា​នឹងធ្វើ​សកម្មភាព​យោធា​ប្រឆាំង​មកលើ​ខ្លួន ដើម្បី​ជាការ​សងសឹក បន្ទាប់ពី​ករណី​បាញ់រះ​ដ៏​ប្រល័យ​របស់​ក្រុម​សកម្មប្រយុទ្ធ លើ​ភ្ញៀវទេសចរ​នៅ​តំបន់ Kashimir ប៉ែក​គ្រប់គ្រង​ដោយ​ឥណ្ឌា កាលពី​ថ្ងៃទី​២២ ខែមេសា ដែល​បានសម្លាប់​មនុស្ស​២៦​នាក់​។ ឥណ្ឌា​បាន​ចោទប្រកាន់ថា ប៉ា​គី​ស្ថាន​មាន​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​នោះ បើទោះបីជា​ទីក្រុង​អ៉ី​ស្លា​ម៉ា​បាដ បដិសេធ​យ៉ាងណាក៏ដោយ​។​

​ឥណ្ឌា នៅ​ថ្ងៃ​ពុធ ទី​៧ ខែឧសភា បាន​បើក​ការវាយប្រហារ​តាមផ្លូវ​អាកាស​លើ​ទីតាំង​៩​កន្លែង​នៅក្នុង​ទឹកដី​ប៉ា​គី​ស្ថាន និង​តំបន់​កា​ស្មៀ​រ​ប៉ែក​ខាង​គ្រប់គ្រង​ដោយ​ប៉ា​គី​ស្ថាន ខណៈ​ទីក្រុង​អ៉ី​ស្លា​ម៉ា​បាដ បាន​ចាត់ទុកថា​ការវាយប្រហារ​នេះ​ជា​សកម្មភាព​សង្គ្រាម ហើយ​ប្រកាសថា​នឹង​សងសឹក​វិញ ចំពោះ​មុខការ​ព្រួ​ចាយ​បារម្ភ​ពី​ហានិភ័យ​ផ្ទុះ​សង្គ្រាម​រវាង​ប្រទេស​ទាំង​២​ដែល​សុទ្ធ​តែមាន​អាវុធ​នុយក្លេអ៊ែរ​។ នេះ​បើតាម ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
​ខាងក្រោម​នេះ​ជា​ព័ត៌មាន​សំខាន់ៗ​ពី​ភាព​តានតឹង​រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​៖

ឥណ្ឌា​បានឱ្យដឹងថា​នៅក្នុង​ប្រតិបត្តិការ​ឈ្មោះ «Operation Sindoor» យោធា​របស់ខ្លួន​បាន​វាយប្រហារ​លើ​គោលដៅ​ទាំង​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន និង​តំបន់​កា​ស្មៀ​រ​ប៉ែក​គ្រប់គ្រង​ដោយ​ប៉ា​គី​ស្ថាន​។ តាម យោធា​ឥណ្ឌា ការវាយប្រហារ​នេះ​មាន​គោលដៅ​លើ​ទីស្នាក់ការ​របស់​ក្រុម​សកម្មប្រយុទ្ធ Jaish-e-Mohammed និង Lashkar-e-Taiba​។ ប៉ា​គី​ស្ថាន​វិញ​បាន​អះអាងថា​មនុស្ស​យ៉ាងហោច ៨​នាក់​បាន​ស្លាប់ និង​៣៨​នាក់​ផ្សេងទៀត​រងរបួស​នៅក្នុង​ការវាយប្រហារ​រ​បស់​ឥណ្ឌា​។​* ឥណ្ឌា​បាន​និយាយ​យោធា​របស់ខ្លួន​បាន​វាយប្រហារ​លើ​គោលដៅ​សរុប​ចំនួន​៩​កន្លែង ទាំង​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន និង​តំបន់​កា​ស្មៀ​រ​ប៉ែក​គ្រប់គ្រង​ដោយ​ប៉ា​គី​ស្ថាន​។ រីឯ​ប៉ា​គី​ស្ថាន​ថា​គោលដៅ​ចំនួន​៥ ត្រូវបាន វាយប្រហារ​ដោយ​យោធា​ឥណ្ឌា ក្នុងនោះ​មាន​៣​ទីតាំងនៅ​ក្នុង​តំបន់​កា​ស្មៀ​រ​ប៉ែក​ខាង​គ្រប់គ្រង​ដោយ​ប៉ា​គី​ស្ថាន និង​២​ទីតាំងនៅ​ក្នុង​ខេត្ត Punjab របស់​ប៉ា​គី​ស្ថាន​។ គោលដៅ​ដែល​រង​ការវាយប្រហារ​នៅក្នុង​ខេត្ត Punjab ទៀតសោត គឺ​ស្ថិតនៅក្នុង​ទីក្រុង Ahmedpur East និង​ទីក្រុង Muridke​។​

 ឥណ្ឌា​បាត់បង់​យន្ដហោះ​ចម្បាំង​៥​គ្រឿង​៖ មន្ត្រី​យោធា​ប៉ា​គី​ស្ថាន​ម្នា​ក់បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា​យោធា​ប៉ា​គី​ស្ថាន​បាន​បាញ់​ទម្លាក់​យន្ដហោះ​ចម្បាំង​ឥណ្ឌា ៥​គ្រឿង ក្នុងនោះ​រួមមាន​យន្ដហោះ Rafale ៣​គ្រឿង Su-30 មួយគ្រឿង និង MiG-29 មួយគ្រឿង​។ Rafale ជា​យន្ដហោះ​ចម្បាំង​ដែល​ឥណ្ឌា​ទិញ​ពី​បារាំង រីឯ Su-30 និង MiG-29 ជា​យន្ដហោះ​ចម្បាំង​សល់​ពី​សម័យ​អតីត​សហភាពសូវៀត​។​ រដ្ឋមន្ត្រី​ការពារជាតិ​ប៉ា​គី​ស្ថាន លោក Khawaja Muhammad Asif បានកែតម្រូវ​ព័ត៌មាន​ឡើងវិញ​ថា​មិនមាន​ទាហាន​ឥណ្ឌា​ណា​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ជា​ឈ្លើយសឹក​នោះទេ​។​

 ប្រតិកម្ម​ពី​អន្តរជាតិ​៖ UN និង​បណ្ដា​ប្រទេស​ជាច្រើន​បាន​អំពាវនាវ​ឱ្យ​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​រក្សា​ការអត់ធ្មត់​ជា​អតិបរមា និង​បញ្ចៀស​កុំឱ្យ​ជម្លោះ​រាលដាល​កាន់តែ​ធំ​ដែល​អាច​នឹង​គំរាមកំហែង​ដល់​សន្តិភាព​តំបន់ និង​អន្តរជាតិ​។​
​គួរ​បញ្ជាក់ថា ការវាយប្រហារ​របស់​ឥណ្ឌា​លើ​ប៉ា​គី​ស្ថាន កើតមានឡើង​បន្ទាប់ពី​ទីក្រុង​ញូវដែលី​បាន​ចោទថា​ទីក្រុង​អ៉ី​ស្លា​ម៉ា​បាដ​ថា​ជា​អ្នកគាំទ្រ​ការវាយប្រហារ​សម្លាប់​ម​នុស្ស ២៦​នាក់ ដែល​ភាគច្រើន លើសលុប​ជា​ភ្ញៀវទេសចរ​ឥណ្ឌា នៅក្នុង​តំបន់​កា​ស្មៀ​រ​ប៉ែក​គ្រប់គ្រង​ដោយ​ឥណ្ឌា កាលពី​ថ្ងៃទី​២២ ខែមេសា​។ ប៉ុន្តែ​ប៉ា​គី​ស្ថាន​បាន​ច្រានចោល​ការចោទប្រកាន់​នេះ​៕a pakistan3 a pakistan4 a pakistan1 a pakistan5 a pakistan6 
​