» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5075 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744101 នាក់

ទ្រាំ​នឹង​ការធ្វើ​ទារុណកម្ម​មិនបាន​ក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន​នៅ​មណ្ឌល​កែប្រែ​១១៩ គាស់​ទ្វារ រត់​


វៀតណាម​៖​កម្លាំង​សន្តិសុខ​វៀតណាម​បាន ស្វែងរក​តាម​ចាប់ខ្លួន​អ្នកទោស​នៅ​មណ្ឌល​កែប្រែ​គ្រឿងញៀន​ដែល​បាន​ហែក​គុក​មួយកន្លែង ស្ថិតនៅក្នុង​ខេត្ត តៀន​យ៉ាង ភាគខាងត្បូង​របស់​វៀ​ត​ណា​ម រត់ចេញ អស់​១១៩​នាក់​ក្នុងចំណោម​អ្នកទោស​៦៥០​នាក់ នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។a drug vn1

សារព័ត៌មាន​វៀតណាម (vnexpress) នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ផ្សាយ​ថា ៖​ក្នុងចំណោម​អ្នកទោស​ទាំងនោះ​ជាង​ពាក់កណ្តាល ត្រូវ​ប៉ូលិស​តាម​ចាប់បាន​ត្រឡប់មកវិញ ។​​ពួកគេបាន​ស្រាត​ខោអាវ អ្នកទោស​នោះ​ចោល​អស់ ហើយ​ទម្លុះ​របង​ចូល​ផ្ទះ​អ្នកស្រុក​ក្បែរ​នោះ លួចបាន​ម៉ូតូ​២​គ្រឿង ឌុប​គ្នា​ជិះ​រត់គេចខ្លួន ។ ម៉ូតូ​មួយគ្រឿង ពួកគេ​ជិះ​គ្នា​ប្រហែល​៤​ទៅ​៥​នាក់ ឆ្ពោះទៅកាន់​ផ្លូវ​ហាយវ៉េ ផ្លូវជាតិ​លេខ ១​អេ ។ ពួក​អ្នកទោស​ទាំងនេះ បន្ត​ចូល​ហាង​លក់​ខោអាវ ហើយ​លួចបាន​អាវធំ​ជាច្រើន ។ អ្នកទោស​ខ្លះទៀត​រត់ឡើង​រថយន្ត​ក្រុង ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ហូជីមិញ​តែម្តង ។​

​ប៉ូលិស​ជាច្រើន​រយ​នាក់​បានដាក់​ពង្រាយ​នៅតាម​វិថី​សំខាន់ៗ បិទ​ចរាចរណ៍ ដើម្បី​ចាប់​អ្នកទោស​ដែល​រត់គេចខ្លួន​ទាំងនោះ ។ រហូតដល់​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ដដែល អ្នកទោស​៥៥​នាក់​ត្រូវបាន​ចាប់ខ្លួន​ត្រឡប់មកវិញ ។ ប៉ូលិស​នៅ​បន្ត​ស្វែងរក​ចាប់​អ្នក​ដែល​នៅ​សេសសល់​បន្ថែមទៀត ។​

​គួររំលឹកថា កាលពី​ខែសីហា ឆ្នាំ​២០១៨ អ្នកទោស​ភាគច្រើន​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​ចំនួន​២០០​នាក់​បាន​ហែក​គុក​រត់​ខ្លួន ។ អ្នកទោស​និយាយថា ពួកគេ​រង​ការធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ បង្ខំ​ឲ្យ​លុតជង្គង់​ច្រើន​ម៉ោង និង​វាយដំ​នៅត្រង់​ខ្នង​ពួកគេ ។​​មន្ត្រី​វៀតណាម​បាន​បញ្ជាក់ថា នៅក្នុង​ប្រទេស​នេះ មាន​មណ្ឌល​កែប្រែ ស្តារនីតិសម្បទា ប្រហែល​១៣២​កន្លែង ដាក់​អ្នកទោស​ញៀន​ថ្នាំ​ប្រហែល ២២០ ០០០​នាក់ ។​a drug vn2 a drug vn