» មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1538 នាក់

ម្សិលមិញ 6712 នាក់

សរុប 20268929 នាក់

គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

​ប៉ា​ឡេ​ស្ទី​ន​៖ មន្ត្រី​សុខាភិបាល​ប៉ា​ឡេ​ស្ទី​ន ឲ្យ​ដឹងថា ទា​រិ​កម្នា​ក់បាន​សម្រាល​ចេញពី​ផ្ទៃ​ម្តាយ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ដែល​បាន​ស្លាប់​ជាមួយនិង​ប្តី​រួមទាំង​កូនស្រី​ម្នាក់ទៀត អំឡុង​ការវាយប្រហារ​ដោយ​អ៊ីស្រាអែល នៅក្នុង​ទីក្រុង​រ៉ា​ហ្វា នៃ​តំបន់​ហ្គា​ហ្សា ក្នុង​រយៈពេល​ត្រឹម​មួយ​យប់​នៅក្នុង​ការវាយប្រហារ​កា​ន់​តែ​ខ្លាំងក្លា​ដោយ​អ៊ីស្រាអែល ។ បុគ្គលិក​ពេទ្យ​បាន​បន្ថែមទៀតថា អ្នកស្លាប់​នៅក្នុង​ការវាយប្រហារ​លើ​លំនៅដ្ឋាន​ចំនួន​ពីរ​កន្លែង រួមមាន​ទាំង​កុមារ​ចំនួន ១៣ នាក់​មកពី​គ្រួសារ​តែមួយ ។a palestin1 

​វេជ្ជបណ្ឌិត ម៉ូ​ហា​ម៉េ​ដ សាឡា​ម៉ា (Mohammed Salama) ដែលជា​គ្រូពេទ្យ​ថែទាំ​ទារិកា​សម្រាល​ចេញពី​សាកសព​ម្តាយ បាន​និយាយថា ទារិកា​មាន​ទម្ងន់ ១,៤ គីឡូក្រាម ហើយ​បាន​សម្រាល​តាមរយៈ​ផ្នែក​សង្គ្រោះបន្ទាន់​ប្រភេទ C ដោយ​ស្ថានភាព​របស់​ទារិកា​មាន​ស្ថិរភាព​ជាធម្មតា និង​បន្ត​ប្រសើរឡើង​បន្តិច​ម្តងៗ​។​ស្ត្រី​រងគ្រោះ និង​ត្រូវជា​ម្តាយ​របស់​ទារិកា​មានឈ្មោះ សា​ប្រ៊ី​ន អាល់ សា​កា​នី (Sabreen Al-Sakani) កំពុង​ពពោះ​កូនស្រី​ក្នុង​រយៈពេល ៣០ សប្តាហ៍ ។

​ដោយឡែក ទារិកា​ខាងលើនេះ ទទួល​បានការ​សម្រាល​សង្គ្រោះបន្ទាន់​យ៉ាង​យកចិត្តទុកដាក់​តាម​បច្ចេកទេស​របស់​មន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង​រ៉ា​ហ្វា រួមជាមួយ​ទារក​ម្នាក់ទៀត ខណៈ​វេជ្ជបណ្ឌិត​សាឡា​ម៉ា បាន​បញ្ជាក់ថា ទារិកា​និង​បន្ត​ស្ថិតនៅក្រោម​ការមើល​ថែ​ពី​មន្ទីរពេទ្យ​ក្នុង​រយៈពេល​ពី ៣ ទៅ ៤ សប្តាហ៍​ទៀត មុននឹង​មន្ទីរពេទ្យ​ប្រគល់ជូន​ទៅកាន់​សាច់ញាតិ​ផ្សេងទៀត ហើយ​បើទោះបីជា​ក្មេងៗ​នៅរស់​ក៏ដោយ ប៉ុន្តែ​សោកនាដកម្ម​នេះ បានធ្វើឱ្យ​ពួកគេ​ក្លាយជា​ក្មេង​កំព្រា ។


​នៅក្នុង​សង្គ្រាម​ជាង ៦ ខែ​រវាង​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស ធ្វើឱ្យ​ប្រជាជន​ជាង​ពាក់កណ្តាល​ក្នុងចំណោម​ប្រជាជន ២,៣ លាន​នាក់​នៅ​តំបន់​ហ្គា​ហ្សា ដែល​ស្នាក់អាស្រ័យ​នៅក្នុង​ទីក្រុង​រ៉ា​ហ្វា កំពុង​រង​ទុក្ខលំបាក ខណៈដែល​អ៊ីស្រាអែល​កំពុង​គំរាម​វាយប្រហារ​តំបន់​នោះ ស្របពេល​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ប៊ែ​ន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu) និយាយថា អ៊ីស្រាអែល ត្រូវតែ​កម្ចាត់​ពួកក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស ។​ប្រធានាធិបតី​អាម៉េរិក ចូ​បៃ​ដិ​ន (Joe Biden) បាន​ត្រឹម​ជំរុញ​អ៊ីស្រាអែល​កុំឱ្យ​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ទីក្រុង​រ៉ា​ហ្វា ដើម្បី​ជៀសវាង​ការស្លាប់​របស់​ជន​ស៊ីវិល​ស្លូតត្រង់​ប៉ា​ឡេ​ស្ទី​ន​បន្ថែមទៀត​តែប៉ុណ្ណោះ ៕​ប្រភព​៖ Reuters Connecta palestin a palestin2