» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1613 នាក់

ម្សិលមិញ 15181 នាក់

សរុប 19469115 នាក់

តៃវ៉ាន់ និង​អាមេរិក​ប្រកាស​ផ្តល់ជំនួយ​និង​គាំទ្រ​ប្រជាជន​ហុងកុង ក្រោយ​ចិន ស្នើដាក់ច្បាប់​សន្តិសុខ​ជាតិ




​ចិន​ហុងកុង​៖​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី Tsai Ing-wen បាន​និយាយថា កោះ​តៃវ៉ាន់​នឹង​ផ្តល់ជំនួយ​ចាំបាច់ ដល់​ប្រជាជន​ហុងកុង​ក្រោយពេល​មានការ​ផ្ទុះ​ការតវ៉ា​ថ្មី​ទៀត នៅក្នុង​ទីក្រុង​ហុងកុង ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ ដែល​ស្នើ​ដាក់​ដោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​។​“​តៃវ៉ាន់​នឹង​កាន់តែ​សកម្ម​ខ្លាំង​ទៀត និង​ឆ្ពោះទៅមុខ​ជាមួយនឹង​កិច្ចការ​គាំទ្រ និង​ផ្តល់ជំនួយ​ចាំបាច់​ដល់​ប្រជាជន​ហុងកុង​”​។​a china hong kong1 

​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃអាទិត្យ​ទី​២៤​ឧសភា​អ្នកស្រី Tsai Ing-wen ថា សំណើរ​ច្បាប់​នោះ មានការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ដល់​សេ​វី​ភាព និង​ភាព​ឯករាជ្យ​របស់​តុលាការ​នៅ​ហុងកុង​។ អ្នកស្រី​និយាយថា “​ក្នុងពេល​កំពុង​ប្រឈម​នឹង​ស្ថានភាព​ផ្លាស់ប្តូរ សហគមន៍​អន្តរជាតិ បាន​ជួយ​យ៉ាងសកម្ម​ដល់​ប្រជាជន​ហុងកុង​”​។​

តៃវ៉ាន់ បាន​ក្លាយជា​ជម្រក​ភៀសខ្លួន សម្រាប់​ប្រជាជន​ហុងកុង ប៉ុន្តែ​ចំនួន​ជនភៀសខ្លួន មកពី​ហុងកុង​កាន់តែ​កើនឡើង ចាប់តាំងពី​មានការ​តវ៉ា នៅ​ហុងកុង​កាលពី​ឆ្នាំមុន​មក​។​ប្រជាជន​ហុងកុង​រាប់ពាន់នាក់ បានចាប់ផ្តើម​ធ្វើការ​តវ៉ា​នៅ​ថ្ងៃអាទិត្យ ប្រឆាំងនឹង​សំណើរ​ច្បាប់​សន្តិសុខ​ជាតិ​របស់​ប៉េកាំង​។ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​ទឹក​ដើម្បី​បំបែក​ក្រុមបាតុករ​រាប់ពាន់នាក់ ដែល​ប្រឆាំង​តវ៉ា​នឹង​សំណើរ​ច្បាប់​នោះ​។​

​នៅ​អាមេរិក​វិញ​កាលពី​ថ្ងៃទី​២៤​ឧសភា​ដែរ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិច លោក Robert O’Brien បានធ្វើ​ការព្រមាន​សារជាថ្មី​ទៀតថា អា​មេ​រិច​អាច​នឹង​ដកសិទ្ធិ​ពាណិជ្ជកម្ម​ពិសេស​ចេញពី​ទីក្រុង​ហុងកុង ប្រសិនជា​ចិន​អនុម័ត​ច្បាប់​សន្តិសុខ​ថ្មី ដើម្បី​គ្រប់គ្រង​ហុងកុង​។​ការព្រមាន​នេះ ក៏​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយពេល​រដ្ឋមន្ត្រីការបរទេស​ចិន Wang Yi បាន​ព្រមាន​ថា ចិន និង​អា​មេ​រិច ហាក់​ស្ថិតនៅ​មាត់ច្រាំង​នៃ​សង្គ្រាមត្រជាក់​។​

​លោក Robert O’Brien បាន​ថ្លែងប្រាប់​សារពត៌មាន CBS​ថា “​វា​ហាក់ដូចជា​ពួកគេ​កំពុងតែ​រំលោភ​កិច្ចព្រមព្រៀង​” ដោយ​លោក​ចង់​សំដៅ​ទៅលើ​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៨៤​របស់​ទីក្រុង​ប៉េកាំង ដែល​យល់ព្រម​ផ្តល់​ស្វ័យភាព ដល់ទី​ក្រុង​ហុងកុង​រហូតដល់​ឆ្នាំ ២០៤៧​។​“​ខ្ញុំ​មើលមិនឃើញ​ថា ហុងកុង​នៅតែ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​នោះទេ ប្រសិនជា​បក្សកុម្មុយនិស្ត​ចិន ឆ្លងកាត់ និង​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ និង​គ្រប់គ្រង​លើ​ទីក្រុង​ហុងកុង​។​” “​វា​នឹង​ក្លាយជា​សោកនាដកម្ម សម្រាប់​ប្រជាជន​ហុងកុង ហើយ​វា​ក៏មាន​ផល​អាក្រក់​ផងដែរ សម្រាប់​ចិន​”​។​

​ជាការ​ឆ្លើយតប​នៅ​ថ្ងៃ​ចន្ទ​ទី​២៥​ឧសភា​នេះចិន​ថា ខ្លួន​នឹង​ចាត់វិធានការ​តបត​ប្រសិនបើ​សហរដ្ឋ​អាម៉េរិក​នៅតែ​ទទូច​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍​របស់ខ្លួន​ទាក់ទង​នឹង​ហុងកុង​។​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក ចាវ លី​ចៀន បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ពេលធ្វើ​សន្និសីទកាសែត​ថា សហរដ្ឋ​អាម៉េរិក​កំពុង​ព្យាយាម​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​ចិន​ហើយ​ថា​ប៉េកាំង​បានបង្ហាញ​ជំហរ​តឹងរ៉ឹង​ជាមួយ​តំណាង​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ីន​តុ​ន​ជុំវិញ​ការអត្ថាធិប្បាយ​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេត​វិមាន​លោក​រ៉ូបឺត អូ​ប្រ៊ី​ន​ថា ច្បាប់​សន្តិសុខសម្រាប់​ទីក្រុង​ហុងកុង​អាច​នាំឱ្យមាន​ការដាក់ទណ្ឌកម្ម​ពី​សហរដ្ឋ​អាម៉េរិក​។​

​រដ្ឋាភិបាល​អាម៉េរិក​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​២២​ឧសភា​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ចិន​ថា​បានធ្វើឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​អាម៉េរិក​ទាំងអស់​មិនអាច​បន្ត​សេវាកម្ម​ទៅ​ប្រទេស​ចិន​បាន​។​តែ​ចិន​ថា​ខ្លួន​ប្រឆាំង​រាល់​ការ​រឹតត្បិត​របស់​សហរដ្ឋ​អាម៉េរិក​ចំពោះ​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ចិន ដោយ​ឆ្លើយតប​នឹង​របាយការណ៍​ថា ក្រសួង​ដឹកជញ្ជូន​អាម៉េរិក​បានទាមទារ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ទាំងអស់​ដាក់ជូន​ឯកសារ​ស្តីពី​កាលវិភាគ​ហោះហើរ​និង​ព័ត៌មាន​លម្អិត​នៃ​ការហោះហើរ​ផ្សេងទៀត​នៅ​ថ្ងៃទី ២៧ ខែឧសភា​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​ចូ លី​ចៀន​និយាយថា​ការ​រឹតបន្តឹង​ជើងហោះហើរ​ដែល​បានដាក់​ចេញ​ដោយ​របប​ក្រុង​ប៉េកាំង​គឺ​អនុវត្ត​លើ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​ស្មើគ្នាៗ​ហើយ​ធ្វើឡើង​ដោយសារតែ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ហានិភ័យ​ទាក់ទង​ទៅនឹង​កូ​វីដ​១៩​។​សូមបញ្ជាក់ថា ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស ប្រគល់​ទៅ​ឲ្យ​ចិន​វិញ​ក្នុង​ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​ផ្តល់​ស្វ័យភាព និង​សិទ្ធិសេរីភាព ដល់ទី​ក្រុង​នេះ​សម្រាប់​រយៈពេល ៥០​ឆ្នាំ​។ ការទទួលបាន​សិទ្ធិ​ស្វ័យភាព​ពិសេស របស់​ទីក្រុង​ហុងកុង ក៏មាន​ចែង​ក្នុង​ច្បាប់​អា​មេ​រិច​ដែរ​៕a china hong kong a china hong kong2 a china us2