» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12161 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702332 នាក់

ព្រំដែន​កូរ៉េ​ទាំងពីរ​ផ្ទុះអាវុធ​នៅ តំបន់​គ្មាន​កងទ័ព​!


កូរ៉េ​៖ តាម​របាយការណ៍​រប​ស់​ទីភ្នាក់ងារ​សារព័ត៌​មា​កូរ៉េខាងត្បូង យ៉ុ​ន​ហាប់ បាន​ផ្សាយ​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃ​អា​ទឹ​ត្យ​នេះ​ថា មានការ​ផ្ទុះអាវុធ នៅត្រង់​តំបន់​គ្មាន​កងទ័ព​ដែល​កូរ៉េខាងជើង​បាន​បង្ក​មុន ។​a korea shoot1 

​ការបាញ់​នេះ គឺ​សំដៅ​ទៅលើ​ប៉ុស្តិ៍​យាម​ជួរមុខ​របស់​កូរ៉េខាងត្បូង នៅ​ទីក្រុង Cheorwon នៃ​ខេត្ត​Gangwon​។ កងទ័ព​កូរ៉េខាងត្បូង ក៏បាន​បាញ់​តប​ទៅវិញ ដល់​ទៅ​ពីរដង ដើម្បី​ជាការ​ព្រមាន​វិញ​ដែរ​។​​មិនទាន់មាន​សេចក្តីរាយការណ៍​ពី​ការខូចខាត​ណាមួយ​នៅឡើយ​ទេ ហើយ​នេះ​ក៏​គ្រាន់តែ​ជា​ព័ត៌មាន ដែល​ផ្សព្វផ្សាយ​ចេញពី​ភាគី​កូរ៉េខាងត្បូង តែ​ម្ខាង​ប៉ុណ្ណោះ​។​​តាំងពី​ឆ្នាំ​១៩៥៣ ក្រោយពី​សង្គ្រាម​កូរ៉េ​បាន​បញ្ចប់ទៅ ប្រទេស​ទាំងពីរ ត្រូវបាន​បែងចែក​ជា​ពីរ គឺ​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង ដោយ​យក​តំបន់​គ្មាន​កងទ័ព​(​ប៉ាន​មុន​ជុម​ឬ​ហៅថា​ភូមិ​យុទ្ធសន្តិភាព​) ធ្វើជា​ព្រំប្រទល់​រវាង​ប្រទេស​ទាំងពីរ​។​

​ការផ្ទុះអាវុធ​នេះ​បាន​កើតឡើង​ក្រោយពី​លោក គីម ជុង​អ៊ុន​ប្រមុខ​កូរ៉េខាងជើង​បន្ទាប់ពី​បាត់​មុខ​សាធារនៈ​តាំងពី​ថ្ងៃទី​១១​មេសា​នោះ បានបង្ហាញ​ខ្លួន​ជា​សាធារណៈ​កាលពី​ថ្ងៃទី​១​ឧស​ភាព​ដែលជា​ទិវា​ពលកម្ម​អន្តរា​ជាតិ​នៅក្នុង​កម្មវិធី​កាត់​ខ្សែបូរ​សម្ពោធ​រោងចក្រ​ផលិត​ជី​មួយកន្លែង ។​​សេចក្តីរាយការណ៍​ពី KCNA បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា «​អ្នកចូលរួម​ទាំងអស់​បាននាំគ្នា​ទះដៃ និង​ស្រែក​ហ៊ោ​យ៉ាង​កងរំពង ដើម្បី​បង្ហាញ​នូវ​ការស្វាគមន៍​យ៉ាង​ខ្ពង់​ខ្ពស់បំផុត ទៅដល់​មេដឹកនាំ​កំពូល ដែល​បាន​នាំមក​នូវ​ការផ្លាស់ប្តូរ​ថ្មី​មួយ​»​។​

​រោងចក្រ​ដែល​លោក គីម ជុង​អ៊ុន បាន​ចូលរួម​បើកសម្ពោធ​ខាងលើនេះ គឺជា​រោងចក្រ​ផលិត​ជី​ឈ្មោះ សូ​ជុន (Sunchon Phosphatic Fertilizer)​។ ដែល​ត្រូវជា​ទិវា​ពលកម្ម​អន្តរជាតិ ខណៈ​មនុស្សម្នា​ទូទាំង​ពិភពលោក ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​។​a korea misil3 a korea shoot a korea shoot2 


​