» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7458 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697629 នាក់

ករណី​យ៍​វ៉ៃខ្នោះ​អ្នកបើក​ឡាន​ដែល​ស្នងការរង​បុក​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ចេញ បំភ្លឺ​


​ស្វាយរៀង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២៥ បាន​ចេញមក​បំភ្លឺ​ជូន​សាធារណជន​បន្ទាប់ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ាក​ហៃ​ឡឹ​ន​ឌឺ​រ័​( Highlander )​និង​រថយន្ត​ម៉ាក Mazda នៅ​យប់​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២៥ នៅលើ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​កំពោ​ត​ប្រស់ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង រហូតដល់​ចាប់វាយ​ខ្នោះ​អ្នកបើកបរ​រថយន្ត ហៃ​ឡឹ​ន​ឌឺរ​(Highlander)​។​a carsvay 

​បើតាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បានឱ្យដឹងថា នៅវេលា​ម៉ោង ១៩៖៤០​នាទី​យប់ នៅលើ​ផ្លូវជាតិ​លេខ​១ ត្រង់​ភូមិ​កំ​ពោត​ប្រស់ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ាក Highlander និង​រថយន្ត​ម៉ាក Mazda បើកបរ​ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត​។​​រថយន្ត​ម៉ាក Highlander បើកបរ​នៅខាងមុខ​រថយន្ត​ម៉ាក Mazda ប្រហែល ៤០-៥០​ម៉ែត្រ លុះដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត Highlander បាន​ស៊ីញ៉ូ​ភ្លើង​អែ​បម​កច​ញ្ចើ​ម​ផ្លូវ​ខាងស្តាំ រួច​ស្រាប់តែ​បត់​ឆ្វេង​ឡើង កាត់​ទ្រូងផ្លូវ​ភ្លាមៗ​តែម្តង ធ្វើឱ្យ​រថយន្ត Mazda បើកបរ​ពី​ខាងក្រោយ​មកដល់​គៀក​នៅសល់​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ ខណៈដែល​រថយន្ត Highlander នៅ​ទទឹង​លើ​ទ្រូងផ្លូវ​។ ភ្លាមនោះ​ធ្វើឱ្យ​រថយន្ត Mazda បុក​រថយន្ត Highlander ពី​ចំហៀង ខាងឆ្វេង​តែម្តង បណ្តាលឱ្យ​ខូចខាត​ម​ធ្យោ​យ​បាយ​ទាំងសងខាង មិន​បណ្តាលឱ្យមាន​រង​របួស​ភាគី​ណាមួយ​នោះទេ​។​

​ក្រោយពី​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​បាន​ព្យាយាម​ឱ្យ​អ្នកបើកបរ​រថយន្ត Highlander ចុះ​ពីលើ​រថយន្ត​ដើម្បី​ធ្វើការ​ដោះស្រាយ និង​ត្រួតពិនិត្យ​ជាតិ​អាកុល ប៉ុន្តែ​អ្នកបើកបរ​មិន​ព្រម​ចុះ រហូត​បន្តិចក្រោយមក ក៏បាន​ចុះ​ពីលើ រថយន្ត​ក្នុងស្ថានភាព​ស្រវឹង ដោយ​ធ្វើ​សកម្មភាព​ច្រងេង​ច្រ​ង៉ាង និយាយ​មិន​ស្តាប់​គ្នា ហើយ​ប្រកែក​យកឈ្នះ​មិន​ព្រម​ចូលខ្លួន​ដោះស្រាយ និង​ព្យាយាម​រត់គេច​ចេញពី​កន្លែងកើតហេតុ មិន​ទទួលខុសត្រូវ ទើប​សមត្ថកិច្ច​បង្ខំចិត្ត ដាក់​ខ្នោះដៃ​សិន​។​
​បន្តិចក្រោយមក ក្រុមគ្រួសារ​ភាគី​រថយន្ត Highlander មកដល់​ទើប សមត្ថកិច្ច​ក៏​ដោះ​ខ្នោះដៃ​ចេញ​វិញ តែ​ក្រុមគ្រួសារ​រារាំង​មិនឱ្យ​អ្នកបើកបរ​រថយន្ត Highlander ចូលខ្លួន​ដើម្បី​ដោះស្រាយ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត និង​ថែម​បាន​ជម្លៀស​អ្នកបើកបរ​រថយន្ត​ចេញទៅ​បាត់ ខណៈដែល​សមត្ថកិច្ច​កំពុង​ស្ទួ​ច​យក​រថយន្ត​ទាំងពីរ​គ្រឿង ចេញពី​កន្លែងកើតហេតុ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​រង់ចាំ​ការដោះស្រាយ និង សម្រួល​ចរាចរណ៍​កុំឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅលើ​ដងផ្លូវ​។ ចំណែកឯ​អ្នកបើកប​រថយន្ត Mazda ត្រូវបាន​សមត្ថកិច្ច នាំមក​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​សាកសួរ និង​រង់ចាំ​ការដោះស្រាយ​។​

​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បញ្ជាក់ថា គិត​ត្រឹម​រសៀល​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២៥ រថយន្ត Highlander មិនទាន់បាន​ចូលខ្លួន មក​សម្របសម្រួល​ដោះស្រាយ​ជាមួយ​ភាគី​រថយន្ត Mazda នៅ​អធិការដ្ឋាន​នគរបាល ក្រុង​បាវិត​នៅឡើយ​ទេ​។​​បើតាម​សេចក្តីបំភ្លឺ​របស់​នគរ​បាល​គឺ​ម្ចាស់​ឡាន​ហៃ​ឡឹ​ន​ឌឺរ​ជាំ​អ្នក​ខុស​!​។​ប៉ុន្តែ​ករណី​យ៍​គ្រោះថ្នាក់​ចរាចរណ៍​រា​ចរណ៍​ខាងលើ​បែ​ជា​ក្លាយជា​អំពើហិង្សា​គឺ​ដោយសារ ភាគី​ម្ខាង​គេ​ស្គាល់​ថា​ជា​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​បាន​បើកបរ​រថយន្ត​ម៉ាក្ស​ម៉ាស់​ស្តា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AH-5178 បាន​បុក​ជាមួយ​រថយន្ត​ម៉ាក្ស​HIGHLANDER ពណ៌​ស ពាក់​ស្លាក​លេខ​ស្វាយរៀង​2C-2029 ចំ​ទទឹង​រថយន្ត​ពេញទំហឹង​បណ្តាល​ឲ្យ​ខូ​ត​ខាត​រថយន្ត​ទាំងសងខាង​យ៉ាងដំណំ ។ ហើយ​អ្វីដែល​មហាជន​ហួសចិត្ត​នោះគេ​ឃើញ​ម្ចាស់​រថយន្ត​បង្ក ដែល​គេ​ស្គាល់​ថា ជា​ស្នងការរង​នោះ​បែ​ជា​យក​ខ្នោះដៃ​មក​ដាក់​ខ្នោះ​ម្ចាស់​រថយន្ត​HIGHLANDER ហើយ​នាំគ្នា​ឡើង​រថយន្ត​គេចខ្លួន​ទៅ​បាត់​ទុក​ឲ្យ​ជនរងគ្រោះ​ឈរ​នៅលើ​ថ្នល់​ជិត​រថយន្ត​រាប់​ម៉ោង​។

​បន្ទាប់មក​គេ​ឃើញ​មាន មន្ត្រី​នគ​បាល​ជាច្រើនរូប​បាន​ចុះ​ទៅដល់​ល​ន្លែ​ង​កើត​ហេតុតែ ហាក់​មិន​អើពើ ជាមួយ​ជនរងគ្រោះ​ទេ ដោយ​ឆ្លើយ​ដេញដោល​គ្នា​ថា មិន​ហ៊ាន​ដោះ​ខ្នោះដៃ​ចេញពី​ជនរងគ្រោះ​ទេ ដោយ​មិនដឹង​អ្នកណា​ជា​អ្នក​ដាក់​?​។​តាមពិត​ទំនងជា​ដឹងថា មេ​ខ្លួន​ជា​ស្នងការរង​ទៀត ស្រាច់​បណ្តោយ​។ គេ​ឆ្ងល់​ថា​ប្រសិនបើ​អ្នកបើក​ឡាន​ហៃ​ឡឺ​ន​ឌឺរ​ស្រវឹង​មិន​ចុះ​ពី​ឡាន​ម៉េច​ក៏​អាច​ចាប់​វ៉ៃខ្នោះ​បាន​?​។​តើ​មាន​អ្វី​ជា​សំអាងថា​អ្នកបើក​ឡាន​ហៃ​ឡឺ​ឌឺ​ស្រវឹង​?​។​តើ​មានកា​ម៉េ​រា​ទេ​ម្តុំ​កើតហេតុ​?​។​ប្រ​យ​ត្ន័​តែ​អ្នកបើក​ឡាន​ម៉ា​សដា​ស្រវឹង​វិញ​ហ​លយ​បើកឡាន​លឿន​ពេក​បាន​បុក​ទេ​ដឹង​?​។​នេះ​ជា​ចម្ងល់​របស់​មហាជន​ទេ​អ្វីៗ​សុំ​ឲ្យ​មាន​តម្លាភាព​និង​យុ​ត្តិ​ធ​ម៍​មហាជន​អស់ចិត្ត​ហើយ​ទាន​!៕a carsvay1 a carsvay3 


​