» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4304 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016471 នាក់

បង្កើតកូន​ហើយបង្ខំ​ឲ្យ​ដើរ​សុំទាន​ឪត្រូវ​ចាប់ខ្លួន​

 

​បន្ទាយមានជ័យ​៖​ឪពុក​ដែល​បង្ខំ​កូនប្រុស​បង្កើត​អាយុ​ជិត​៥​ឆ្នាំ ឱ្យ​ដើរ​សុំទាន​តាម​ផ្សារ​និង​ទីប្រជុំជន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន នៅ​ចំណុច​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​៩​ធ្នូ​។ a son 

​សម​ត្ត​កិច្ច​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ឱ្យដឹងថា ដោយ​មើលឃើញ​ព័ត៌មាន​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​វីដេអូ​របស់​កុមារា​រងគ្រោះ​មានឈ្មោះ ធី នុ​ល ហៅ ប៉ូ​យ អាយុ​៤​ឆ្នាំ​៨​ខែ ត្រូវ​ឪពុក​វាយ​ធ្វើបាប បង្ខំ​ឲ្យ​ដើរ​សុំទាន តាម​ផ្សារ និង​ទីប្រជុំជន​នានា​ក្នុង​ក្រុង​ប៉ោយប៉ែត ។

​បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត , កម្លាំង​បាន​ចុះ​ប្រតិបត្តិ​ការស្រាវជ្រាវ ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហ៊ុ រ៉ា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ដើម្បី​យកមក​សាកសួរ ។
​ចំណែក​កុមារ​រងគ្រោះ កម្លាំង​កងរាជអាវុធហត្ថ បានប្រគល់​ជូនទៅ​ជីដូន​បង្កើត​របស់​កុមារ​រងគ្រោះ មានឈ្មោះ សោម សារ៉េត អាយុ ៦៤​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។

​យោងតាម​ការបំភ្លឺ​រប​ស់​ប្រជាពលរដ្ឋ និង​យោងតាម​របាយការណ៍រ​បស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ផង​នោះ ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពីបទ ហឹ​ង្សា និង​ធ្វើ​ទារុណកម្ម​លើ​កុមារ​។​a son1 a son2