» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9311 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699482 នាក់

ចាប់ចោរ​ជំនាញ​លួច​លេខ​កូដ​សម្ងាត់​វី​ង ធ្វើ​សកម្មភាព​ដក​លុយ​សម្រេច​៥១​លើក ស្មើ​លុយ​ជាង​១៦,០០០​ដុល្លារ

​ភ្នំពេញ​៖​ជន​ជំនាញ​ខាង​«​លួច​ថត សន្លឹក​លេខ​កូដ ៨​ខ្ទង់ ពេល​អតិថិជន ផ្ញើ​ប្រាក់​តាម​ភ្នាក់ងា​វេ​ប្រាក់ វី​ង​»​ត្រូវបាន​សម​ត្ត​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួន​បាន​តាម​ពាក្យបណ្តឹង​។​a wing3 

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានទទួល​ពាក្យបណ្តឹង របស់​ធនាគារ​វី​ង ប្តឹង​ពី​ឈ្មោះ សុខ វណ្ណៈ ភេទ​ប្រុស ដែល​តែងតែ​ប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ​វី​ង ធ្វើជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​នានា​ក្នុងប្រទេស​កម្ពុជា ដោយ​លួច​យក​លេខ​កូដ​សម្ងាត់​របស់​អតិថិជន ដែល​បាន​ប្រើប្រាស់​សេវាកម្ម​វេ​ប្រាក់​តាមរយៈ​ធាន​គារ​វី​ង ចំនួន​៥១​លើក គិត​ជា​ទឹកប្រាក់​ចំនួន ១៦,៥២៦​ដុល្លារ​អាមេរិក​។​​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានធ្វើការ​ស្រាវជ្រាវ រហូតដល់​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង ២០៖២៥​នាទី ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ សុខ វណ្ណៈ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចម​ពុល ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ ស្រែ​ល្អ ស្ថិតនៅក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​លួច​ថត​យក​លេខ​កូដ​ពី​អតិថិ​ន​ជន ដែល​ទៅ​ផ្ញើ​ប្រាក់​តាម​កន្លែង​វេ​ប្រាក់ ហើយ​ធ្វើ​ការកែ​លេខ​ទូរ​សព្ទ័​នៅលើ​រូបភាព​ឲ្យ​ដូចនឹង​លេខ​របស់ អតិថិជន​អ្នកទទួល​ប្រាក់ ដើម្បី​បន្លំ​ភ្នែក​ភ្នាក់ងារ​វី​ង​ដែល​កំពុង​រវល់ មិនបាន​ចុច​ឆែក​លេខ បាន​ចំនួន ៥១​លើក ប្រាកដ​មែន​។​​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សូម​ជម្រាបជូន​សាធារណៈជន​ឲ្យ​បាន​ជ្រាប​និង​ប្រុង​ប្រ​យ​ត្ន័​ថា ជនសង្ស័យ​រូបនេះ តែង​ធ្វើ​សកម្មភាព​បន្លំ​ថតរូប​ភាព នៅ​កន្លែង​ផ្ទេរប្រាក់​វី​ង ហើយ​យក​ចុងសន្លឹក​ផ្ទេរប្រាក់​នោះ ទៅ​ក្លែងបន្លំ​ប្ដូរ​លេខ​ទូរស័ព្ទ​ដាក់​លេខ​របស់ខ្លួន ដើម្បី​ទៅ​បើកប្រាក់​៕a wing a wing1 

​