» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11934 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702105 នាក់

ការកាយ​ដី​ទំនប់​បូមទឹក​របស់​ក្រុមហ៊ុន​ទឹកស្អាត​អាន​កូ​ក្រុង​កំពង់ឆ្នាំង ចេញពី​ទន្លេសាប​វិញ ធ្វើ​បានតែ​១​ថ្ងៃ​?


​កំពង់ឆ្នាំង​៖ មកដល់​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៥​នេះ មាន​រយៈពេល​៦​ថ្ងៃ​ហើយ​ចាប់ពី​ថ្ងៃ​ដែល​ក្រុមហ៊ុន​ទឹកស្អាត​អាន​កូ​បានដាក់​គ្រឿងចក្រ​កាយ​ដី​ដែល​ខ្លួន​ចាក់​ចូល​ទន្លេសាប​ចេញ​វិញ​តែ​បានធ្វើ​តែ​១​ថ្ងៃ​ប៉ុណ្ណោះ​។​ការកាយ​ដី​ចាក់​ចូល​ទន្លេ​ធ្វើជា​ទំនប់​សម្រាប់​បូ្ម​ម​ទឹក​នេះ​គឹ​តាម​ការសម្រេច​របស់​កិច្ចប្រជុំ​របស់​ក្រសួង​ធនធានទឹក អាជ្ញាធរ​ទន្លេសាប និង​អាជ្ញាធរខេត្ត​កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៥​។ ក៏ប៉ុន្តែ ក្រុមហ៊ុន​ទឹកស្អាត​អាន​កូ​ក្រុង​កំពង់ឆ្នាំង មិនបាន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង​ធនធានទឹក និង​អាជ្ញាធរ​ទន្លេសាប​នោះឡើយ​។​a anco chnang1 

​ករណី​យ៍​ក្រុមហ៊ុន​អាន​កូន​មិន​អនុវត្តន៍​នេះ លោក អឿ សារឿន ប្រធាន​មន្ទីរ​ធនធានទឹក​ស្តីទី បានអោយដឹងថា​៖ ក្រុមហ៊ុន​ទឹកស្អាត​អាន​កូ​ក្រុង​កំពង់ឆ្នាំង បាន​កាយ​ដី​តាម​ស្មារតី​អង្គប្រជុំ តែ​១​ថ្ងៃ​គត់ គឺ​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២៥ បន្ទាប់មក​ក្រុមហ៊ុន​នេះ​មិនបាន​កាយ​ដី​ទាំងនោះ​ចេញ​បន្ត​ទៀតឡើយ​។ ក្រុមហ៊ុន​តែង​និយាយថា ការកាយ​ដី​ចេញ ខ្លាច​ប៉ះពាល់​ទឹកស្អាត​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​ក្រុង​កំពង់ឆ្នាំង​។​​លោក អឿ សារឿន និយាយថា​ប្រសិនបើ​មិន​បន្ត​កាយ​ដី​ចេញ​ទៀត​ទេ ផុត​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៥ នោះ​ក្រុមការងារ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម នឹងដាក់​គ្រឿងចក្រ​ចូល​កាយ​ដី​ទាំងនោះ​ចេញ​ហើយ​។​មែន​?​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​ថ្លែងថា​៖ ពួកគាត់​ឆ្ងល់​ខ្លាំង មិនដឹង​មាន​មូលហេតុ​អ្វី បានជា​ក្រុមហ៊ុន​ខាងលើនេះ មិន​គោរព​តាម​វិធានការ​របស់​ក្រសួង​ធនធានទឹក និង​អាជ្ញាធរ​ទន្លេសាប​? តើ​ក្រសួង​ធនធានទឹក និង​ឧតុនិយម រួម​នឹង​អាជ្ញាធរ​ទន្លេសាប ទុកអោយ​ដី​រាប់ពាន់​ឡាន​នេះ នៅ​កក​រឹង​ក្នុង​ទន្លេសាប ឬ​យ៉ាងណា​? ។ ដោយឡែក​រឿង​ការកាយ​ដី​ចេញ​ខ្លាច​ដាច់ទឹក​ស្អាត គ្មាន​ទឹក​អោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​នោះ គឺជា​លេស​របស់​ក្រុមហ៊ុន ព្រោះថា​ពេល​ចាក់ដី​ចូល​ទន្លេសាប​រាប់ពាន់​ឡាន​នោះ ម្តេច​មិន​ខ្លាច​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ទឹកស្អាត​? ម្យ៉ាងទៀត​តើ​ក្រុមហ៊ុន​ចាក់ដី​ចូល​ទន្លេសាប​បែបនេះ ដើម្បី​ទទួលបាន​ទឹកស្អាត ឬ​យ៉ាងណា​? ថា​តើ​ទឹក​ដែល​បូម​ពី​ទន្លេ​មក មិនមាន​កា​រប​ន្សុ​ត​អោយទៅជា​ទឹកស្អាត មុន​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទេ​ឬ​? ។​

​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង សំណូមពរ​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប និង​អ្នកពាក់ព័ន្ធ មេត្តា​ចាត់វិធានការ​ក្តៅ​តែម្តងទៅ ព្រោះ​ខាង​ក្រុមហ៊ុន មិនមាន​ចេតនា​ក្នុង​ការកាយ​ដី​ដែល​ខ្លួន​បាន​ចាក់​ចូល​ទន្លេសាប​នោះ​ចេញ​វិញ​ទេ ។ ម្យ៉ាងទៀត បើ​ទុក​បែបនេះ ថា​តើ​ច្បាប់​ស្តីពី​ការការពារ​ទឹក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រង់​មាត្រា​១២ និង​៣៦ មានន័យ​អ្វី​? ហើយ​វា​ជា​គំរូ​អាក្រក់​មួយ​សម្រាប់​ប្រជាពលរដ្ឋ និង​ឈ្មួញ​ទូទៅ​ធ្វើបាន​ដូចគ្នា​ផងដែរ​៕a anco chnang 

​