» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1439 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767505 នាក់

លោក​ប៉ោយ​ជ្រឹង ម្ចាស់​កុងស៊ី​សត្វ​ឃា​ត្ត កៀប​យកប្រាក់​ពី​អាជីវករ​កាប់​ជ្រូក​ច្រើន ទៅអោយ​អាជ្ញាធរ ប្រព្រឹត្ត​អំពើពុករលួយ តាម​អំពើ​ចិត្ត

 

​សៀមរាប​៖​អាជ្ញាធ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​​លោក​កែវ​ប៊ុន​សុង អ្នកកាប់ជ្រូក​លក់​នៅ​ផ្សារ​បន្ទាយស្រី​អោយដឹង​តាម​ទូរស័ព្ទ ថា​៖​ក្នុង​មួយអាទិត្យ​កាប់​បាន​ពីរ​វេន ។​ក្នុង​មួយ​វេន​បើ​ជ្រូក​ធំ​កាប់​មួយ​ក្បាល ជ្រូក​តូច​កាប់​ពីរ​ក្បាល​។ មួយខែ​បង់ប្រាក់​អោយ​ម្ចាស់​កុងស៊ី​២០​ម៉ឺន​រៀល ​មួយឆ្នាំ​បង់​អោយ​ស្រុក​បន្ទាយស្រី​២​លាន​រៀល ។ a poy jring 

​លោក​លី​ម្ចាស់​ផ្សារ​បន្ទាយស្រី និង​ជា​អ្នកកាប់ជ្រូក​ផង​នោះ​អោយដឹង​តាម​ទូ​ស័ព្ទ​ថ្ងៃទី​២៤​ខែមករា ២០១៩​ដោយ ត្អូញត្អែ​ថា​៖​សព្វថ្ងៃ​ទីផ្សារ​ពិបាក​រកស៊ី​ណាស់ អ្នកលក់​ច្រើនពេក ដូចជា​នៅ ១ ភូមិ​ល្ហាល​២​កន្លែង ២​ឈូកស​ពីរ​កន្លែង ៣​ទួល​ក្រឡាញ់​១​កន្លែង​។​៤ ផ្សារ​បន្ទាយស្រី​អ្នកលក់​៣​នាក់​។ ៤​កោះ​ជ្រុំ​១​កន្លែង​។ ៥​ខ្នា​១​កន្លែង ។ ៦​ទីផ្សារ​ដែល​ល្អ​ជាងគេ​នៅ​ព្រះ​ដាក់ ។

​ពេល​សួរថា លោក​កែវ​ប៊ុន​សុង បង់អោ​យ​កុងស៊ី​២០​ម៉ឺន​រៀល​មួយខែ មួយឆ្នាំ​បង់​២​លាន​រៀល​អោយ​ស្រុក លោក​យល់ស្រប​ទេ ?​។ លោក​លី​ឯកភាព
​តែ​លោក​ទទួលបន្ទុក​ធ្ងន់​ធ្ងូ​ដូចជា​មួយថ្ងៃ ត្រូវ​កាត់​សាច់ជ្រូក​មួយ​គីឡូ​អោយទៅ​មន្ត្រី​ស្រុក និង​ចំណាយ​ផ្សេងៗ​ទៀត​មិនអាច​ពណ៍​នា​អស់​ទេ​។ សព្វថ្ងៃ​អ្នកស្រុក​មិនសូវ​ចូល​ផ្សារ អ្នកលក់​សាច់ជ្រូក​ច្រើន ទិញ​ជ្រូក​ថ្លៃ​លក់​សាច់ជ្រូក​ថោក​។

​ពេល​សួរថា​ពេទ្យសត្វ​ក្នុង​ជ្រូក​មួយ​ក្បាល​យកប្រាក់​ប៉ុន្មាន ដែរ​? លោក​លី​ឆ្លើយថា ជ្រូក​ធំ​មួយ​ក្បាល​៥០០០​រៀល​តែបើ​តូច​ជ្រូក​២​គេ​គិត​មួយ ។​
​លោក​លី​បន្តថា​តាមច្បាប់​មួយឆ្នាំ​បង់ ៨​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ តែ​គេ​ជិះ​ម៉ូតូ​ត្រូវ​ចាក់​សាំង​ត្រង់នេះ លោក​លី​ហាម​ថា​៖ អុំ​មិនបាច់​និយាយ​ទេ​រឿងនេះ ?!​។

​លោក​ប៉ោយ​ជ្រឹង​ម្ចាស់​កុងស៊ី​កាប់​ជ្រូក​ថ្ងៃទី​០៨​ខែ​០២ ឆ្នាំ​២០១៩ ថា​៖​បង់អោ​យ​ឃុំ​មួយឆ្នាំ​៣​លាន​រៀល​ដើមឆ្នាំ​បង់​១​លាន​កន្លះ
​បង់​អោយ​ស្រុក​មួយឆ្នាំ​១​លាន​រៀល​។ ​ពេល​សួរថា​តើ​យកប្រាក់​ពី​អាជីវក៍​ជ្រូក​មួយ​ក្បាល​ប៉ុន្មាន ដែរ​?​លោក​ជ្រឹង​ឆ្លើយថា​៖​មួយ​ក្បាល​១៩០០០​រៀល​ព្រោះ​ចំណាយ​ច្រើនណាស់ ដូចជា​បង់អោ​យ​ឃុំ​ស្រុក ពេទ្យសត្វ​ជាដើម​។

​ពេល​សួរថា បង់អោ​យ​ខេត្ត​ប៉ុន្មាន​លោក​ជ្រឹង​ឆ្លើយថា​ច្រើន​!?​។ សួរថា​ជាង​មួយ​លាន​រៀល​?​លោក​ជ្រឹង​ឆ្លើយថា​ច្រើនជាង​នោះ ។​ពូ​ខ្ញុំ​សុំទោស​ខ្ញុំ​រវល់​ណាស់​ចាំ​ថ្ងៃក្រោយ​ខ្ញុំ​អោយ​ពូ​សម្ភាសន៍ ​ថ្ងៃទី​១៥​ភ្នាក់ងារ​មាតុភូមិ​ទៅដល់​ផ្ទះ​លោក​ជ្រឹង ​ពេលនោះ​ឃើញ​លោក​ជ្រឹង​រៀបចំ​ដឹង​សាច់​ទៅអោយ​ផ្ទះ​បុណ្យ លោក​ជ្រឹង​សុំទោស​ពូ​ខ្ញុំ​រវល់​ណាស់​ទៅណា​សិន​ទៅ​ចាំ​ម៉ោង​១២​ចាំ​មកជួប​ខ្ញុំ ។​​តែ​សម្ដី​លោក​ជ្រឹ​ក​សាបឈ្លេម​ព្រោះ ខំ​ទៅ​ជួប​តាម​ការ​ណាត់​លោក​ជ្រឹង​មិន​នៅផ្ទះ​ទំនង​ពេទ្យសត្វ​ខ្លាច​មិនអោយ​ជួប​អ្នកកាសែត ។

​លោក​តូច​ឈន់​មេឃុំ​ព្រះ​ដាក់​ពេល​សួរ លោក​ប៉ោយ​ជ្រឹង​បង់ប្រាក់​មួយឆ្នាំ​៣​លាន​រៀល​តើ​ពិត​ដែរ​ឫ​ទេ លោក​ឈន់​ឆ្លើយ​ប្រាប់​តា​ទូ​ស័ព្ទ​ថា បង់អោ​យ​មែន​ឆ្នាំ​២០១៨ តែ​២០១៩​នេះ​ឭ​ថា​គេ​អោយ​មួយខែ​២០​ម៉ឺន​រៀល​។ មកដល់ពេលនេះ​មិនទាន់​អោយប្រាក់ លោក​បន្តថា​ច្បាប់​ថ្មី​គេ​ប្រគល់អោយ​មន្ទី​កសិកម្ម​ស្រុក​អស់ហើយ គឺ​លោក​ស៊ុយ​សៀង ។ ​ពេលនេះ​មិនអាច​សុំ​ការបកស្រាយ​ពី​លោក​ស៊ុយ​សៀង​បានទេ​ដោយសារ​មិនមាន​លេខ​ទូរស័ព្ទ ។​a sim pic1