» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6475 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696646 នាក់

ក្រសួងពាណិជ្ជកម្ម​ចេញប្រកាស​ព័ត៌មាន ស្តីពី​ការដាក់​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​ពាក់ព័ន្ធ​នឹង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA)

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ ២០២៤​ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការដាក់​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​ពាក់ព័ន្ធ​នឹង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) រួមមាន​៖ សេចក្តីថ្លែងការណ៍​រួម​កិច្ចប្រជុំ​កំពូល​ចាប់ពី​លើក​ទី​១ រហូតដល់​លើក​ទី​១១ និង​កិច្ចព្រមព្រៀង ព្រមទាំង​អនុស្សារណៈ​ពាក់ព័ន្ធ​ចំនួន ៥ ដែលជា​ឯកសារ​ក្របខ័ណ្ឌ​សម្រាប់​ការអនុវត្ត​ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA)​។​a commerce 

​ក្រសួងពាណិជ្ជកម្ម​សូម​ជម្រាបជូន​សាធារណជន សិស្ស​និស្សិត និង​អ្នកសិក្សា​ស្រាវជ្រាវ​ទាំងអស់ មេត្តា​ជ្រាបថា យោង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ស្ថាបនិក​និង​ជា​អ្នក​ផ្តួច​ផ្ដើមគំនិត​បង្កើត​តំបន់ ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៤ ណែ​នាំឱ្យ​ក្រសួងពាណិជ្ជកម្ម ធ្វើការ​ផ្សព្វផ្សាយ​ទូលំទូលាយ​នូវ​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ដើម្បីឱ្យ សាធារណជន សិស្ស​និស្សិត និង​អ្នកសិក្សា​ស្រាវជ្រាវ​បាន​ជ្រួតជ្រាប​ស្វែងយល់​ច្បាស់​អំពី​អត្ថន័យ ខ្លឹមសារ និង សារៈសំខាន់​នៃ​ការបង្កើត​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ព្រមទាំង​វឌ្ឍនភាព​ដែល​តំបន់ត្រីកោណ អភិវឌ្ឍន៍​នេះ​សម្រេចបាន​ចាប់តាំងពី​ការបង្កើត​ដំបូង​នា​ឆ្នាំ​១៩៩៩ រហូតមកដល់​បច្ចុប្បន្ន​នេះ ដែល​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងបី​បាន​ប្រារព្ធ​រៀបចំ​កិច្ចប្រជុំ​កំពូល​ចំនួន ១១​លើក រួចមកហើយ​។​

​ក្រសួងពាណិជ្ជកម្ម សូម​ដាក់​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​រួមមាន​៖ សេចក្ដីថ្លែងការណ៍​រួម​កិច្ចប្រជុំ​កំពូល​ចាប់ពី លើក​ទី​១ រហូតដល់​លើក​ទី​១១ និង​កិច្ចព្រមព្រៀង ព្រមទាំង​អនុស្សារណៈ​ពាក់ព័ន្ធ​ចំនួន ៥ ដែលជា​ឯកសារ ក្របខ័ណ្ឌ​សម្រាប់​ការអនុវត្ត​ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​។ ឯកសារ​ទាំងអស់នេះ​មាន​ដាក់​ផ្សាយ​នៅលើ​គេហទំព័រ​របស់​ក្រសួងពាណិជ្ជកម្ម​តាមរយៈ​តំណ ភ្ជាប់ https://www.moc.gov.kh/document-category/official-document និង​អាច​ស្ព​ន​យក​ពី QR កូដ ដូចខាងក្រោម​។ ក្រសួងពាណិជ្ជកម្ម សូម​ថ្លែងអំណរគុណ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា សាធារណជន សិស្ស​និស្សិត និង​អ្នកសិក្សា ស្រាវជ្រាវ​ទាំងអស់ អាច​ធ្វើការ​ស្វែងយល់បាន​ច្បាស់លាស់​អំពី​អត្ថន័យ ខ្លឹមសារ និង​អត្ថប្រយោជន៍​នៃ​កិច្ច​សហ ប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ដែល​ជួយ​ដល់​ការរីកចម្រើន​សេដ្ឋកិច្ច​-​សង្គម រួមចំណែក​លើកស្ទួយ​ជីវភាព របស់​ប្រជាជន​ក្នុង​តំបន់​នោះ ឱ្យ​កាន់តែ​ប្រសើរឡើង​៕a commerce1 a commerce2 a commerce3 a commerce4 a commerce5 a commerce6 a commerce7 a commerce8 a commerce9 

​