» ឈ្មួញធ្វើសកម្មភាពកាយកើបយកខ្សាច់លក់បង្កផលប៉ះពាល់ស្ពាននៅឃុំសុចិត្រអាជ្ញាធរថាអត់ដឹងចាំទៅមើកសិន! » ក្រុមបាតុករអ៊ីរ៉ងខឹងសម្បារ បានដុតបំផ្លាញវិហារឥស្លាមចំនួន ៣០០, សាលារៀនចំនួន២៥០ និងរថយន្ដកងជីវពលជាង២២០០ គ្រឿង! » ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​សកមងការរងមួយរូបទាក់ទងការឃុបឃឹតជនបរទេសចូលស្រុក! » បន្ទាប់ពីបិទផ្លូវមិនចរចារការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវរបស់អាជីវករផ្សារដើមគរអភិបាលរាជធានីដូរចិត្តឲ្យមកលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ! » នាយករដ្ឋមន្ត្រីដកតំណែងអគ្គនាយករងនគរបាលអន្តោរប្រវេសន៍មកត្រឹមជាមន្ត្រីធម្មតាតែរក្សាផ្កាយ២? » រដ្ឋមន្ត្រីក្រសួងការបរទេសថាការចាប់ខ្លួន លោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! » រកឃើញបេក្ខជនអាយុ១៩ឆ្នាំឡើង៣រូបទទួលបាន ជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៦ » សមត្តកិច្ចរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបាន ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារ! » អ្នកជំនួញ​ហា​យ​សូ ពេជ្រ ស្រី​មុំ ជាប់​ពន្ធនាគារ​ សំណុំរឿង​ចេញ​សែក​ស្អុយ​៧១​ម៉ឺន​ដុល្លារ » ឆ្នាំ២០២៥កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ ប្រតិបត្តិករទេសចរណ៍ ថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន » ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenlandនាយករដ្ឋមន្ត្រីដាណឺម៉ាកព្រមាន! » សាលារាជធានីភ្នំពេញថា នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ តែឥឡូវអាជីវករលក់បន្លែ ចេញមកបិទផ្លូវ » កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន » ពេលមានការកើនឡើងកម្ដៅក្នុងតំបន់ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នា! » ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3873 នាក់

ម្សិលមិញ 14915 នាក់

សរុប 18331032 នាក់

អភិបាលរង​ស្រុក​ជុំ​គិរី ទៅ​រៀបការ​ប្រពន្ធ​ថ្មី ខណៈ​មិនទាន់​លែងលះ​ដាច់​


​ខេត្តកំពត​:​កាលពី​យប់​ថ្ងៃទី​០២ ខែមិថុនា និង​ថ្ងៃ​បន្ទាប់ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ផ្សព្វផ្សាយ​ថា «​អភិបាលរង​ស្រុក​ជុំ​គិរី លោក ហេង ងួន​ស្រ៊ុន បាន​លួច​ទៅ​រៀបការ​ប្រពន្ធ​ថ្មី ទាំង​ដែល​មិនទាន់​លែងលះ​ជាមួយ​ប្រពន្ធដើម​ដាច់ស្រេច ហើយ​គ្រួសារ​ប្រពន្ធដើម​តាម​ទាន់​ឈ្លោះ​គ្នា​ផ្អើលឆោឡោ​ពេញ​រោងការ​។​»​។a govern new wife1

​ករណី​នៅ​ថ្ងៃទី​០៣ ខែមិថុនា រដ្ឋបាល​ខេត្តកំពត បានចាត់ទុក ថា​អភិបាលរង​ស្រុក​ជុំ​គិរី ហេង ងួន​ស្រ៊ុន បាន​ប្រព្រឹត្ត​អំពើ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅលើ​សេចក្តីថ្លៃថ្នូរ កិត្តិយស​ផ្ទាល់ខ្លួន​ផង និង​អង្គភាព​ផង​។​​រដ្ឋបាល​ខេត្តកំពត អះអាងថា មិន​គាំទ្រ​ដាច់ខាត​ចំពោះ​ករណីនេះ ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល ។ រដ្ឋបាល​ខេត្តកំពត អះអាងថា នឹង​លើកសំណើ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់វិធានការ​វិន័យ ស្របតាម​កំហុសឆ្គង​ដែល​មន្ត្រី​រូបនេះ​បាន​ប្រព្រឹត្ត​.​។​សូមបញ្ជាក់ថា​ករណី​យ៍​ថា្នក​ដឹកនាំ​ស្រុក​នៅ​ខេត្តកំពត​មាន​សី​លធ​ម៍​មិនល្អ​នេះ​មិនមែន​ទើបតែ​មាន​លោក​លោក ហេង ងួន​ស្រ៊ុន​ម្នាក់​ហ្នឹង​ទេ​។​កាលពី​ឆ្នាំ​២០២៣​ក៏មាន​អភិបាលរង​ក្រុប​បូកគោ​ម្នា​ក់មាន​ស្រី​ញី​រហូត​ប្រើ​ហឹ​ង្សា​ដាក់​ប្រពន្ធ​ផងដែរ​។​


​ករណី​យ៍​ប្រើ​ហឹ​ង្សា​រលើ​ភរិយា​ដែល​បែកធ្លាយ​តាម​បណ្តាញ​សង្គម​នេះដែរ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត នៅ​យប់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៣ នេះ បានឱ្យដឹងថា លោក គឹម បញ្ញា អភិបាលរងក្រុង​បូកគោ ត្រូវបាន​ឃាត់ខ្លួន ដើម្បី​បន្ត​និតិ​វិធី​ទៅ​តុលាការ​ពាក់​ព​ន្ធ័​ករណី​ហឹ​ង្សា​រលើ​ភរិយា​។​​កាលនោះ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​បញ្ជាក់ថា ការឃាត់ខ្លួន​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយ​ធ្វើការ​សាកសួរ​បំភ្លឺ និង​ទទួល​បណ្តឹង​ពី​ភរិយា​របស់លោក គឹម បញ្ញា អភិបាលរងក្រុង​បូកគោ សម​ត្ថិ​កិច្ច​បាន​សុំ​គោល​ការ​ណ៏​ទៅ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត និង​ដោយបាន​គោល​ការ​ណ៏​ណែនាំ​ពី​ឯកឧត្តម ព្រៈ​រាជអាជ្ញា បានសំរេច​ឃាត់ខ្លួន​លោក គឹម បញ្ញា ដើម្បី​បន្ត​និតិ​វិធី​ទៅ​តុលាការ​ពាក់​ព​ន្ធ័​ករណី​ហឹ​ង្សា​រលើ​ភរិយា​។មកដល់ថ្ងាំនេះគេមិនដឹងថាតើលោកគឹមបញ្ញនៅរក្សារតួនាទីជាអភិបាលរងក្រុងបូកកៅទៀតឬក៏ដេញចោលដែរឬអត់នោះទេ?។a gover bokor a govern new wife