» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7475 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697646 នាក់

អង្គរក្ស ឧកញ៉ា ត្រកូល លឹម​មួយ​ជាប់គុក ដោយសារ​បាញ់​គ្នាឯង​កាលពី​ឆ្នាំ​២០២២ ឥឡូវ​អង្គរក្ស ឧកញ៉ា ត្រកូល លឹម ចេញមក​កាចៗ​ទៀត​!?

​ភ្នំពេញ : អ្នកលេង facebook ខ្លះ​បាន​លើកឡើងថា បើ​ខ្លួន​មានអំណាច​មាន​ប្រាក់កាស កក់​ផ្លូវ​ធ្វើដំណើរ​ក្រុម​ខ្លួនឯង​ទៅ ហេតុ​អី​មក ធាក់​ប្រជាពលរដ្ឋ​ដែល​បាន​បង់ពន្ធ​ផ្លូវ​ដូចគ្នា​?​។​ករណី​យ៍​នេះ​នៅ តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម facebook និង​ប្រពន្ធ​ផ្សព្វផ្សាយ បាន​បង្ហោះ​ព្រោងព្រាត ពី​សកម្មភាព​របស់​អង្គរក្ស​ចំនួន 4 នាក់ ជិះ​ម៉ូតូ 2 គ្រឿង អម​រថយន្ត​មេ​របស់ខ្លួន បានធ្វើ​សកម្មភាព ធាក់​អ្នកធ្វើដំណើរ​តាមផ្លូវ ទាំង​កម្រោល និង​សម្លុត ដោយសារតែ បាំង​រថយន្ត​របស់​មេ ដែល​មិនមាន​ឋានៈ​អា​ទី​ភាព​អ្វី​សោះ​។​a guard3 

​សារព័ត៌មាន បាន​ដកស្រង់​ទាំងស្រុង​ពី គណនី Facebook​មួយ​ឈ្មោះ «​គាំទ្រ​គណបក្ស​ប្រជាជន ដើម្បី​ប្រជាជន »​ថា​!​មុននេះ​បន្តិច ខ្ញុំ​បានឃើញ​ហេតុ​ការ​មួយ​ដែល​កើតឡើង​នៅលើ​ផ្លូវ​ចាក់អង្រែ​ក្រោម ដែលមាន​អង្គរក្ស​ពីរ​ម៉ូតូ មាន​គ្នា​បួន​នាក់​ដែល​បាន​ជិះ​តាម​ឡាន​ម៉ាក Roll Royce ពណ៌​ខ្មៅ ដែលមាន​អង្គ​ក្ស ច​រឹក​ដូចជា​ជនពាល ពួក​បាត​ផ្សារ បាន​ធាក់​ម៉ូតូ​បងប្រុស​ម្នាក់​ដែល​បាន​ជិះ​នៅលើ​គន្លង​ផ្លូវស្តាំ​របស់​គាត​ហើយ​បុរស​ពីរ​នាក់​ដែលមាន​កាន់​វិទ្យុទាក់ទង​បាន​ព្យាយាម​ជិះ​ទៅ​គៀ​គាត់​នៅខាងមុខ តែដោយសារ​ជិះ​វ៉ា​ជែង​មិនបាន​ដោយសារ​គាត់​នៅ​ពីរ​មុខ​ហើយ​ជែង​មិន​ផុត​ព្រោះ​គាត់​ជិះ​យឺត ហើយ​ក៌​បាន​ធាក់​គាត់​ពីក្រោយ និង​ចុះមក​រករឿង​រក​វ៉ៃ​គាត់​គាត់ ហើយ​និយាយថា​ជិះ​ហ្នឹង​មាន​មើល​ឡាន​គេ​ទេ ខ្ញូំ​ចង់​សួរថា​ឡាន​មេ​គាត់​ហ្នឹង​ជា​ឡាន​ក្បួន​ឬ​ផ្លូវ​ហ្នឹង​ធ្វើ​សំរាប់តែ​ពួក​គាត​ជិះ​ទេ​?។

.បើ​យើង​ចង់​លឿន​តាម​មេ​កើយ​ទេ យើង​ជិះ​ទៅជិត​គាត់​ហើយ​ប្រាប់​គាត់​ទៅ​ថា​បង​ខ្ញុំ​សុំ​ទៅមុន​មួយ​ដើម្បី​តាម​ឡាន​មេ នេះ​ជា​សុជីវធម៌​និង​ការគោរព​អ្នក​ដ៏​ទេ មិនមែន​ច​រឹក​ពាល​ជិះ​គៀ​ចូលទៅ​គន្លង​ផ្លូវ​គេ​ហើយ ធាក់​ម៉ូតូ​អោយ​ជៀស​ផ្លូវ​ហើយ​រករឿង​រក​វ៉ៃ​គេ​នោះទេ​។ ដូច្នេះ​សូម​អជ្ញាធរ​មាន​សមត្ថកិច្ច​ជួយ​មើល​និង​ចំណាំ​ផង និង​សូម​ផ្តាំ​អស់លោក​មួយចំនួន​ជួយ​មើល​និង​បង្រៀន​កូនចៅ​អោយមាន​សិ​ល​ធម៌ ក្នុង​ការបើក​បរផង សូម​អរគុណ ។​​អ្នកលេង​បណ្តាញ​សង្គម​ខ្លះទៀត​បាន​បង្ហោះ​ថា ( អង្គរក្ស ឧកញ៉ា ត្រកូល លឹម ដែល​ធ្លាប់​បាញ់សម្លាប់​គ្នាឯង​កន្លងមក​នៅ​បឹង​កេងកង​កាលពី​ឆ្នាំ​២០២២ កំពុង​ជាប់ពន្ធនាគា​រហើយ ។ ឥឡូវ​អង្គរក្ស ឧកញ៉ា ត្រកូល លឹម ចេញមក​កាចៗ​ទៀត​ហេ​ី​យ​) ។​គេ​បន្តថា សូមកុំ​កាច​ពេក​វើ​យ ពេល​មានរឿង ឧកញ៉ា ជួយ​មិន​បានទេ ធ្វើ​ស្លូតៗ​បាន​ហើយ ។

​ប្រភព​គួរ​ឲ្យ​ជឿទុកចិត្ត បាន​បង្ហើប​ថា ក្រុម​អង្គរក្ស​ដ៏​ជម្រើស​ធាក់​អ្នកដំណើរ ជា​ក្រុម​អង្គរក្ស​របស់​ឧកញ៉ា លឹម​រស់ ! ប៉ុន្តែ​គេ​ពុំ​ដឹងថា​គាត់​នៅក្នុង​រថយន្ត​នោះ ឬមួយ​អ្នកផ្សេង​។ ដោយឡែក​ឯកសារ​ពាក់​ព័ន្ធ​នឹង រថយន្ត​ម៉ាក ROLLS ROYCE ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 2BL-1717 ម្ចាស់​កម្មសិទ្ធិករ ឈ្មោះ សុ​ទ្ធី ម៉ូ​នី​កា ភេទ​ស្រី មាន អត្តសញ្ញាណប័ណ្ណ​លេខ 011099988 ។ ប្រភព​ដដែល​បាន​បន្តថា : ក្រុមគ្រួសារ​ឧកញ៉ា លឹម រស់ មាន​រថយន្ត​ជាច្រើន​គ្រឿង ពាក់​ស្លាក​លេខ 1717 ដូចៗ​គ្នា​។ ម្យ៉ាងវិញទៀត ! បើ​ត្រូវ​ចេញដំណើរ​ម្ដងៗ យ៉ាងហោចណាស់​ក៏មាន​អ្នក​អម​តាម​រថយន្ត ចាប់ពី​បួន​នាក់ 5 នាក់ 6 នាក់ ដល់ 8 នាក់​។
​សារព័ត៌មាន មិនអាច​ធ្វើការ​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ ពី​លោក​ឧកញ៉ា លឹម រស់ ដោយ​គ្មាន​លេខ​ទូរ​សព្ទ នៅ​រសៀល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២៣ ។ ម្យ៉ាងវិញទៀត ខាង​ម្ចាស់​រថយន្ត​ដូចជា​ពុំទាន់​ឃើញ​ចេញមុខ​បកស្រាយ​អ្វី​ឡើយ​។ ក្រុម​អង្គរក្ស​ទាំងនោះ ក៏​មិនឃើញ​មាន សមត្ថកិច្ច​ចេញមក​បញ្ជាក់​អំពី​អត្តសញ្ញាណ​នៅឡើយ​។ សារព័ត៌មាន​នឹង​រង់ចាំ​ទទួល​ការបំភ្លឺ​ណាមួយ ពី​ភាគី​ពាក់ព័ន្ធ ដែល​បានបង្ហាញ​ការពិត ដើម្បី​ជា​ប្រយោជន៍​ឲ្យ​សាធារណៈជន​បានដឹង ៕a guard a guard1 a guard2 a guard4 

​