» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8507 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698678 នាក់

លោក អាន់ សំ​អាត់ ប្រធានការិយាល័យ​ច្រកចេញចូល​តែមួយ​សាលាខេត្ត​ឧត្ដរមានជ័យ​រង​ការ​រិះគន់ថា បាន​ប្រមូល ប្រាក់​រាប់ម៉ឺន​ដុល្លា​ពី​ពលរដ្ឋ​ក្រីក្រ​តាមរយ​:​ផ្ដល់​ប​ណ្ណ័​ព្រំដែន​?


​ខេត្តឧត្ដរមានជ័យ​÷ នៅ​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៩ នេះ​មាន​ការិយាល័យ គេហទំព័រ មាតុភូមិ បានទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ប្រាប់ថា​÷​លោក​អាន់ សំអាត ប្រធានការិយាល័យ​ច្រកចេញចូល​តែមួយ​សាលាខេត្ត​ឧត្ដរមានជ័យ បាននិងកំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងធ្ងន់ធ្ងរ ដោយ​ធ្វើ​សកម្មភាព​គាបសង្កត់​ធ្វើបាប ជញ្ជក់​ឈាម ពី​ប្រជា ពលរដ្ឋ​ក្រីក្រ​រាប់ពាន់នាក់​ក្នុង​មួយខែ​និង​ប្រមូលប្រាក់​បាន​រាប់ម៉ឺន​ដុល្លា​ក្នុង​មួយខែៗ តាមរយ​:​ការផ្ដល់​សៀវភៅ​ឆ្លងដែន ។​a ansom 

​ប្រភព​បានអោយដឹងថា លោក អាន់ សំអាត បានដាក់​បណ្តាញ​ជាច្រើន​កន្លែង​នៅ​សង្កាត់​អូរ​ស្មាច់ ទទួល​ប្រមូល​ធ្វើ​សៀវភៅ​ឆ្លងដែន​កំណត់​យកប្រាក់​ក្នុង​ម្នាក់​ពី ១៤​ទៅ​១៥​ម៉ឺន​រៀល ពី​ពលរដ្ឋ​មកពី​ខេត្ត​ផ្សេង ដែល​ត្រូវការ​ប្រើប្រាស់​សៀវ ភៅ​ឆ្លងដែន ទៅ​ព្យា​ល​ជំងឺ រឺ​ទៅធ្វើ​ពលករ​ស្រុកថៃ​។ ប្រភព​បន្ថែមថា ការបង់ប្រាក់​ក្នុង​ម្នាក់​១៤​ទៅ​១៥​ម៉ឺន​រៀល​អោយទៅ​អ្នកទទួល​ធ្វើ​ប​ណ្ណ័​ព្រំដែន​យកប្រាក់​មក​ប្រគល់អោយ​លោក​អាន់ សំអាត ប្រធានការិយាល័យ​ច្រកចេញចូល​តែមួយ​ចំនួន ១០​ម៉ឺន​រៀល​ក្នុង​ម្នាក់ រី​ឯក​អ្នកប្រមូល​ចំណេញ​ម្នាក់​៤​ទៅ​៥​ម៉ឺន​រៀល ។

ករណីនេះ លោក អាន់ សំអាត បាន​ផ្គើន​នឹង​អនុ​ក្រិ​ត្យ​ក្រសួងមហាផ្ទៃ ក្នុងការ​ផ្ដល់​ប​ណ្ណ័​ព្រំដែន គឺ​យក​ថ្លៃ​សេ​វ៉ា ចាប់ពី​១៤​ម៉ឺន​រៀល​និង​១៥​ម៉ឺន​រៀល​ក្នុង​សៀវភៅ​ឆ្លងដែន​មួយ​ក្បាល ដែល​សៀវភៅ​បន្ទុក​ក្រសួងមហាផ្ទៃ​តម្រូវ​កំណ​ត់ប​ណ្ណ័​ព្រំដែន​មួយ​ក្បាល​តែ​ពី​ម៉ឺន​រៀល​។ មិនតែប៉ុណ្ណោះ​លោក​អាន់​សំអាត បាន​យក​លំនៅដ្ឋាន​របស់ខ្លួន ធ្វើជា​កន្លែង​ច្រកចេញចូល​តែមួយ​សំរាប់ធ្វើ​ប​ណ្ណ័​ឆ្លងដែន និង​បំពេញបែបបទ​ផ្សេងៗ​ដោយ​មិនបាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ឯកសារ​ផ្សេងៗ​ពី​រដ្ឋបាល​សាលាខេត្ត​។​គ្រាន់​តែមាន​ហត្ថលេខា​លោក​លឹម​សុខ​តូ អភិបាលរង​ខេត្ត​ម្នាក់​គ្រប់គ្រាន់ ដោយ​មិន​គោរព​ទៅតាម​បទដ្ឋាន​គតិយុត្ត របស់​ក្រសួងមហាផ្ទៃ ដាក់ចេញ​ដើម្បីអោយ​អនុវត្ដ​។ សព្វថ្ងៃនេះ​មាន​ប្រជាពលរដ្ឋ​មិន​ក្រោម​រាប់ពាន់នាក់​ក្នុង​មួយខែៗ​ដែល​ត្រូវ​លោក អាន់ សំអាត គាបសង្កត់​ពួកគាត់​អោយ​បង់ប្រាក់​លើស​សៀវភៅ​បន្ទុក​។​

​បញ្ជាក់ថា​ក្នុង​ម្នាក់​ត្រូវ​បង់ប្រាក់​ចាប់ពី​១៤​ម៉ឺន​រៀល​ទៅ​១៥​ម៉ឺន​រៀល ក្នុង​រយ​:​ពេល​ពីរ​ទៅ​បី​ថ្ងៃ​បាន​សៀវភៅ​ឆ្លងដែន​យកទៅ​ប្រើប្រាស់​។ តែ​តំលៃ​ខាងលើនេះ​បាន​លើស​ទៅ​និង​សៀវភៅ បន្ទុក​របស់​ក្រសួងមហាផ្ទៃ​បានកំណត់ ១​គុណ​និង​៧​ដង ដែល​ក្រសួង​កំណត់​យក​សេ​វ៉ា​ត្រឹមតែ​២​ម៉ឺន​រៀល​តែ​ប៉ុ​ណ្ណុះ​។​
​ទាក់ទិន​នឹង​សេចក្តីរាយការណ៍​ខាងលើនេះ ការិយាល័យ​និពន្ធ យើង បាន​ទូរស័ព្ទ​សុំ​ការបំភ្លឺ​ពី​លោក អាត់ សំអាត នៅ​ព្រឹក​ថ្ងៃទី​២៧ មិថុនា ២០១៩ ដោយ​លោក​បាន​ប្រាប់ថា លោក ធ្វើការ​ងារ​តាម​ឋានានុក្រម និង មាន​បេឡា​រង តាម​បែបបទ របស់​ក្រសួងមហាផ្ទៃ​ដាក់ចុះ ចំពោះ​តម្លៃ​សេវា​ដែលថា យក លើស​សៀវភៅ​បន្ទុក​ក្រសួងមហាផ្ទៃ​នោះ លោក​បញ្ជាក់ថា គ្មានទេ ចាំមើល​លោក​ស្រាវ​ព័ត៌មាន​នេះ​សិន ៕ ដោយ​: សុផល Tel:012 953 824 / 086 911 920a ansom5 a ansom1 a ansom2 a ansom3 a ansom4 

​