» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5442 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695613 នាក់

ការនាំចេញ​បន្ទះ​សូ​ឡា​របស់​កម្ពុជា ឆ្នាំ​២០២៤​ធ្លាក់ចុះ​ជិត​៦០​ភាគរយ​ឆ្នាំ​២០២៥​អាមេរិក​ដាក់​បំរាម​! ?


​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​នៅ​ថ្ងៃទី​២១មេសា​២០២៥​ បានបង្ហាញ​ពី​ការប្រកាស​ស៊ើបអង្កេត ករណី​លោក ដូ​ណា ត្រាំ ដំឡើង​ពន្ធ​ផលិតផល​បន្ទះ​សូ​ឡា​នាំចូល​ពី​កម្ពុជា​។​​តាម​សេចក្តីប្រកាស​ពត៍​មាន​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​បញ្ជាក់ថា ករណី​លោក ដូ​ណា ត្រាំ ដំឡើង​ពន្ធ​ផលិតផល​បន្ទះ​សូ​ឡា​នាំចូល​ពី​កម្ពុជា ពុំមាន​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ពន្ធគយ​បដិការ​របស់​អាមេរិក ដែល​បានប្រកាស​កាលពី​ដើមខែ​មេសា ឆ្នាំ​២០២៥(​ចំនួន​៤៩​ភាគរយ​)​នោះឡើយ គឺ​ដោយសារតែ​ក្រុមហ៊ុន ក្នុងស្រុក​អាមេរិក​ព្រួយបារម្ភ​ចំពោះ​ការប្រកួតប្រជែង​តម្លៃ​នៃ​បន្ទះ​សូ​ឡា​នាំ​ចូលទៅ​លក់​លើ​ទីផ្សារ​អាមេរិក​។​a sola4 

បើតាម​ក្រសួង​ពា​ណិ​ជ្ចក​ម្ម​ឲ្យ​ដឹងថា​ក្រសួង​និង​ក្រុមហ៊ុន​ផ្សេងៗ​និង​សហការគ្នា​ដើម្បី​ស៊ើបអង្កេត​ពី​ការលក់​បង្ខូច​ថ្លៃ​ដែល​ក្រុមហ៊ុន​នៅ​អាមេរិក​ប្តឹង​?​។​សូមបញ្ជាក់ថា​អាមេរិក​មានបំណង​ដំឡើង​ពន្ធគយ​លើ​ផ្ទាំង​សូ​ឡា​របស់​កម្ពុជា ដែល​នាំទៅ​អាមេរិក​ដល់​ទៅ​ជាង ៣៥០០​ភាគរយ ខណៈ​ផ្ទាំង​សូ​ឡាន​របស់​វៀតណាម​នឹង​អាច​រង​ការដំឡើង​ពន្ធ​ជាង​៣៩៥ ភាគរយ ថៃ ជាង​៣៧៥ ភាគរយ និង​ម៉ាឡេស៊ី ជាង​៣៤​ភាគរយ​។ នេះ​បើ​សេចក្តីប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​ទី ២១​មេសា​។ គម្រោង​ចង់​ដំឡើង​ពន្ធ​លើ​ផ្ទាំង​សូ​ឡា នាំ​ចេញពី​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ធ្វើឡើង​បន្ទាប់ពី ការស៊ើបអង្កេត​រយៈពេល​មួយឆ្នាំ​បាន​រកឃើញថា ក្រុមហ៊ុន​ផលិត​ផ្ទាំង​ស្រូប​ពន្លឺព្រះអាទិត្យ នៅ​អាស៊ីអាគ្នេយ៍ ទទួលបាន​អត្ថប្រយោជន៍ ឧបត្ថម្ភ​ធន​ពី​រដ្ឋាភិបាល ដែលមាន​ចិន​នៅ​ពី​ក្រោយខ្នង​។ ការណ៍​នេះ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាច​លក់​ផលិតផល​របស់​ពួកគេ​ទៅ​ឲ្យ​សហរដ្ឋអាមេរិក ក្នុងតម្លៃ​ដ៏​ទាប រហូត​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​អាមេរិក​ពិបាក​នឹង​ប្រកួតប្រជែង​។

​សូមបញ្ជាក់​ថាបើ​របាយ​ការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០២៤ ការនាំចេញ​បន្ទះ​សូ​ឡា​ពី​កម្ពុជា ទៅកាន់​ទីផ្សារ​អន្ដរជាតិ សម្រេចបាន​ទឹកប្រាក់​ជាង ៨៣០​លាន​ដុល្លារ​តែ​ទឹក​លុយ​នេះ ធ្លាក់ចុះ ៦០​ភាគរយ​។​
​កត្តា​ដែល​នាំ​ឲ្យ​ការនាំចេញ​បន្ទះ​សូ​ឡា​ធ្លាក់ចុះ​នេះ អាច​បណ្ដាលមកពី​ការបញ្ជាទិញ​មានការ​ថយចុះ បន្ទាប់ពី​មានការ​រឹតបន្តឹង​លើ​ការនាំចេញ​ផលិតផល​នេះ ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​។​​នៅ​ឆ្នាំ​២០២៤ កម្ពុជា​នាំចេញ​បន្ទះ​សូ​ឡា​គិត​ជា​ទឹកប្រាក់​ចំនួន ៨៣០​លាន​ដុល្លារ ធ្លាក់ចុះ ៥៩.៩៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២៣ មាន​ចំនួន ២ ០៧៣.១៤​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំចេញ​បន្ទះ​សូ​ឡា​ពី​កម្ពុជា ទៅកាន់​សហរដ្ឋអាមេរិក​ធ្លាក់ចុះ​ចំនួន ៦១.៥២​ភាគរយ គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១ ១១២.៩៦​លាន​ដុល្លារ​។​

​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង​ឲ្យ​ដឹងថា ការធ្លាក់ចុះ​នៃ​ការនាំចេញ​បន្ទះ​សូ​ឡា ទៅកាន់​សហរដ្ឋអាមេរិក និង​ទីផ្សារ​អឺរ៉ុប​នេះ គឺ​បណ្ដា​មកពី​ការ​ថមថយ​នៃ​តម្រូវការ ក្នុងនោះ​មិនមែន​មានតែ​កម្ពុជា​ទេ ដែល​នាំចេញ​បន្ទះ​សូ​ឡា​ធ្លាក់ចុះ បណ្ដា​ប្រទេស​ផ្សេងៗ​ដូចជា​ថៃ វៀតណាម​ជាដើម ក៏មាន​ការនាំចេញ​ធ្លាក់ចុះ​ផងដែរ​។​​លោក​បណ្ឌិត​បាន​បន្ដថា «​នៅក្នុង​ឆ្នាំ​២០២៤ ការនាំចេញ​បន្ទះ​សូ​ឡា​មានការ​ធ្លាក់ចុះ ដោយសារ​តម្រូវការ​មានការ​ថយចុះ ព្រោះ​ផ្អែកលើ​កត្តា​អាកាសធាតុ​មានការ​ត្រជាក់​ខ្លាំង មិនមាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ ដូច្នេះ​មិនចាំបាច់​ត្រូវការ​ប្រើប្រាស់​សូ​ឡា ព្រោះថា​សូ​ឡា​ត្រូវការ​ពន្លឺ​ថ្ងៃ ដើម្បី​ប្រើប្រាស់​ពេលយប់ ដូច្នេះ​នៅពេល​អាកាសធាតុ​ត្រជាក់ ធ្វើ​ឲ្យ​សូ​ឡា​មិនអាច​ទទួលបាន​កំដៅថ្ងៃ បាន​គ្រប់គ្រាន់​នោះឡើយ ដែល​មិនអាច​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ការប្រើប្រាស់​នោះឡើយ​»​។​

​លោក​បណ្ឌិត​បានបញ្ជាក់​ថា កត្តា​សំខាន់​មួយទៀត​នោះ គឺ​ប្រទេស​ដែល​កំពុងមាន​តម្រូវការ​សូ​ឡា​នេះ គេ​បង្កើត​ផលិតកម្ម​ដោយ​ខ្លួនឯង ដោយ​មិនចាំបាច់​នាំចូល​ច្រើន​ដូច​មុន​ឡើយ មិន​ថា​សហរដ្ឋអាមេរិក​ក្ដី អឺរ៉ុប​ក្ដី បច្ចុប្បន្ន​ប្រទេស​ទាំងអស់ កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​សន្សំ​សំចៃ បង្កើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ផលិតកម្ម​ដោយ​ខ្លួនឯង​។​​លោក​បណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់​បន្ថែមថា «​ការធ្លាក់ចុះ​នៃ​ការនាំចេញ​បន្ទះ​សូ​ឡា​នេះ ក៏មាន​ការរួមចំណែក​ពី​រឹតបន្ដឹង​នៃ​ការ​ដ​ឡើង​ពន្ធ​ផ្សេងៗ ជាហេតុ​ធ្វើ​ឲ្យ​ការ​កម្មង់​ទិញ​មួយចំនួន ត្រូវបាន​កាត់បន្ថយ ដូច្នេះ​ការបញ្ជាទិញ គឺ​ទិញ​តែ​ផលិតផល​ណា​ដែល​ចាំបាច់​ប៉ុណ្ណោះ​»​។​

​បើតាម​លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ធ្លាប់បាន​បញ្ជាក់​ឲ្យ​ដឹងថា កន្លងមក​កម្ពុជា​នាំចេញ​បន្ទះ​សូ​ឡា ទៅ​សហរដ្ឋអាមេរិក គឺ​មិន​ជាប់ពន្ធ​នោះទេ ពោលគឺ​គិត​តាម​អត្រាពន្ធ MFN ដែល​ស្ថិតក្នុង​ត្រា​ពន្ធ​សូន្យ​។ តែ​ទោះជា​យ៉ាងណា កម្ពុជា​គឺជា​ប្រទេស​ដែល​ផលិត និង​នាំចេញ​បន្ទះ​សូ​ឡា ទៅ​សហរដ្ឋអាមេរិក​តិចជាងគេ បើ​ធៀប​នឹង​ប្រទេស ម៉ាឡេស៊ី ថៃ វៀតណាម​។​​ការអនុគ្រោះ​ពន្ធ​នេះ គឺមាន​រយៈពេល​តែ​២៤​ខែ​ប៉ុណ្ណោះ គឺ​នៅ​ឆ្នាំ​២០២២ និង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៣​។ ដូច្នេះ​នៅ​ឆ្នាំ​២០២៤ ការនាំចេញ​បន្ទះ​សូ​ឡា លែងមាន​ការអនុគ្រោះ​ពន្ធ ក៏​ជា​ផ្នែក​មួយ​នាំឱ្យ​ការនាំចេញ​ធ្លាក់ចុះ​ផងដែរ​៕a solaa a solar 

​