» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7471 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697642 នាក់

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថៃ​អំពាវនាវ​ជាថ្មី ឱ្យ​ទម្លាក់​អត្រា​ការប្រាក់ មុន​កិច្ចប្រជុំ​របស់​ធនាគារ​កណ្តាល​ដែល​ទាមទា​ឯករាជ្យភាព​


​បាងកក​៖ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ថៃ​លោក​ពិ​ឆៃ​ជុន​ហា​វ៉ា​ជិ​រ៉ា​( Pichai Chunhavajira) នៅ​ថ្ងៃ​អង្គា​រ៍​ទី​១៦​តុលា បានធ្វើការ​អំពាវនាវ​ជាថ្មី ឱ្យមាន​ការកាត់បន្ថយ​អត្រា​ការប្រាក់ ដែល​ការអំពាវនាវ​នេះ ធ្វើឡើង​មួយថ្ងៃ​មុនពេល​មាន​កិច្ចប្រជុំ​គោលនយោបាយ​រូបិយវត្ថុ​របស់​ធនាគា​រ​កណ្តាល ដែល​ត្រូវបាន​ព្យាករ​ថា​នឹង​រក្សា​អត្រា​ការ នៅ​ដដែល​។a bank thai minister

​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg បាន​ដកស្រង់​សម្ដី​របស់លោក Pichai ខណៈ​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ របស់​គណៈរដ្ឋមន្ត្រី នៅ​ទីក្រុង​បាងកក​នៅ​ថ្ងៃ​អង្គា​រ៍ថា «​ពេលវេលា​គឺ​ត្រឹមត្រូវ​» សម្រាប់​ធនាគារកណ្តាល​ថៃ​ក្នុងការ​បន្ធូរបន្ថយ​អត្រា​ការប្រាក់​គោល ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​។ លោក​បាន​បន្តថា អត្រា​ការប្រាក់​ទាប​នឹង​ជួយ​ប្រទេស​ថៃ ក្នុងការ​គ្រប់គ្រង​លំហូរ​មូលធន​បាន​កាន់តែ​ប្រសើរ និង​បញ្ឈប់​ការឡើង​ថ្លៃ​ប្រាក់​បាត​។​

​លោក​រដ្ឋមន្ត្រី​បាន​និយាយថា សិទ្ធិអំណាច​ចុងក្រោយ​លើ​គោលនយោបាយ​រូបិយវត្ថុ គឺ​ស្ថិតនៅលើ​គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ ដែល​សម្រេច​លើ​កិច្ចការ​អត្រា​ការប្រាក់ ហើយ​គណៈកម្មាធិការ​គួ​រ​តែពិចារណា​លើក​ត្តា​ទាំងអស់ ដូចជា​អតិផរណា​ទាប​ជាដើម ខណៈពេលដែល​ធ្វើការ​សម្រេចចិត្ត​។​

​គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ ដឹកនាំ​ដោយ​ទេសាភិបាល​ធនាគារកណ្តាល​ថៃ​លោក Sethaput Suthiwartnaruput អាច​នឹង​ជំទាស់​នឹង​ការអំពាវនាវ​ឱ្យ​កាត់បន្ថយ​អត្រា​ការប្រាក់ ពី​សំណាក់​រដ្ឋាភិបាល​ម្តងទៀត និង​រក្សា​អត្រា​ការប្រាក់​គោល​របស់ខ្លួន ឱ្យនៅ​ដដែល​ក្នុង​កម្រិត ២,៥% ដែលជា​កម្រិត​ខ្ពស់បំផុត​គិត​ចាប់តាំងពី​ឆ្នាំ ២០១៣​មក នេះ​បើ​យោងតាម​សេដ្ឋវិទូ ២២​នាក់​ក្នុងចំណោម ២៧​នាក់​ដែល​បាន​អង្កេត​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg​។ សេដ្ឋវិទូ ៥​នាក់​ព្យាករណ៍​ថា​នឹងមាន​ការកាត់បន្ថយ​អត្រា​ការប្រាក់ ០,២៥​ពិន្ទុ​ភាគរយ​។​

​លោក Pichai បាន​មានប្រសាសន៍ថា​៖ «​យើង​ចង់ឃើញ​កំណើនសេដ្ឋកិច្ច​លឿន​ជាង​មុន ដោយសារ​កំណើនសេដ្ឋកិច្ច​របស់​យើង បាន​ថមថយ​អស់​រយៈពេល​ជា​យូរ​មកហើយ​»​។ លោក​បាន​បន្ថែមថា​៖ «​មានឱកាស​កាត់បន្ថយ​អត្រា​ការប្រាក់ ហើយ​ពេលវេលា​គឺ​ត្រឹមត្រូវ និង​ស្របតាម​ស្ថានភាព​សេដ្ឋកិច្ច​ដែល​យើង​ចង់​ជំរុញ​»​។​​ទាក់ទង​បញ្ហា​ទម្លាក់​អត្រា​ការប្រាក់​នេះ​លោក​សេដ្ឋា​ភុ​តស៊ូ​ធី​វាត់​ណា​រូ​ភុ​ត​( Sethaput Suthiwartnaruput) ទេសាភិបាល​ធនាគារកណ្តាល​ថៃ (BoT) កាលពីពេល​ថ្មីៗ​នេះ​ធ្លាប់បាន​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​សម្រាប់​ឯករាជ្យភាព​របស់​ធនា​គារ​កណ្តាល​ក្នុងការ​កំណត់​គោលនយោបាយ​រូបិយវត្ថុ​ក្នុង​គ្រា​ដែលមាន​ការខ្វែងគំនិត​គ្នា​ជា​យូរ​ជាមួយ​រដ្ឋាភិបាល​ថៃ​លើ​បញ្ហា​ថា​តើ​គួរ​កាត់បន្ថយ​អត្រា​ការប្រាក់​ឬ​អត់​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​។ នេះ​បើ​យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍​។​

​កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ដោយ​ដកស្រង់​សម្ដី​របស់លោក​ទេសាភិបាល Sethaput ខណៈ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា បើទោះជា​អត្រា​ការប្រាក់​ទាប​អាចជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​រយៈពេល​ខ្លី​ក៏​ពិត​មាន តែ​ការទម្លាក់​អត្រា​ការប្រាក់​ដើម្បី​ទទួលបាន​កំណើនសេដ្ឋកិច្ច​រយៈពេល​ខ្លី​នេះ​គឺជា​ការដោះដូរ​ជាមួយ​អតិផរណា​ដែល​នឹង​កើនឡើង ហើយ​អត្រា​ការប្រាក់​ទាប​នេះ​ក៏​អាច​នាំទៅរក​ភាព​ងាយ​រងគ្រោះ​នានា​ដូចជា​ការកើនឡើង​បំណុល និង​សកម្មភាព​បែប​កេងចំណេញ​។​

​លោក​បាន​និយាយថា ហានិភ័យ​ទាំងនោះ​នឹង​រារាំង​កំណើនសេដ្ឋកិច្ច​សម្រាប់រ​យៈ​ពេល​វែង ហើយ​អាច​នាំឱ្យមាន​វិបត្តិ​។ លោក​បាន​បន្ថែមថា ឯករាជ្យភាព​របស់​ធ​នាគារ​កណ្តាល​មាន​សារៈសំខាន់​ណាស់​សម្រាប់​ស្ថិរភាព​តម្លៃ​។​​ការ​ថ្លែង​របស់លោក Sethaput បាន​កើតមានឡើង​ក្នុង​គ្រា​ដែលមាន​ការប្រឈមមុខ​ដាក់គ្នា​រវាង​ធនាគារកណ្តាល​និង​រដ្ឋាភិបាល​ថៃ​ដែល​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ឱ្យ​កាត់បន្ថយ​អត្រា​ការប្រាក់​ដើម្បី​បង្កើន​ការជំរុញ​វិធានការ​សារពើពន្ធ​របស់ខ្លួន ហើយ​ធនាគារកណ្តាល​បាន​និយាយថា អត្រា​ការប្រាក់​មាន​កម្រិត​សមរម្យ ហើយ​បញ្ហា​រចនាសម្ព័ន្ធ​ទេ​ដែល​កំពុង​ធ្វើឱ្យ​រាំង​ស្តា​ត់​កំណើនសេដ្ឋកិច្ច​។​

​អត្រា​ការប្រាក់​គោល​របស់​ប្រទេស​ថៃ​មាន​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​គឺ ២,៥០% ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ ខណៈពេលដែល​ធនាគារ​កណ្តាល​បាន​ទប់ទល់​នឹង​ការអំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ឱ្យ​កាត់បន្ថយ​។ ការវាយតម្លៃ​អត្រា​ការប្រាក់​នៅ​ដំណាក់កាល​បន្ទាប់​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៦ ខែតុលា​។​​នាយករដ្ឋមន្ត្រី​ថៃ​អ្នកស្រី ភែ​ថង​ថា​ន ស៊ីណា​វ៉ាត បាន​និយាយ​កាលពីដើម​ឆ្នាំនេះ​មុនពេល​អ្នកស្រី​ក្លាយជា​នាយករដ្ឋមន្ត្រី​ថា ឯករាជ្យភាព​របស់​ធ​នាគារ​កណ្តាល​គឺជា​ឧបសគ្គ​ក្នុងការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​។ នេះ​បើ​យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍​៕a bank thaiប្រធានធនាគាថៃ ​