» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5081 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695252 នាក់

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​រំលើក​ពី​ការចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជារ​បស់​សហគមន៍​អឺរ៉ុប​

 

​ភ្នំពេញ​៖ កម្ពុជា និង​សហភាព​អឺរ៉ុប បាន​ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​លើ​ការធ្វើ​ពាណិជ្ជ​កម្មនេះ​ឱ្យ​កាន់តែ​ល្អប្រសើរ​។​ការអះអាង​បានធ្វើ​នៅ ក្នុងជំនួប​សំណេះសំណាល​ការងារ​រវាង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោកស្រី ខា​មែន ម៉ូ​រ៉េ​ណូ (Carmen Moreno) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ដែល​ទើប​តែងតាំង​ថ្មី​នៅ​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០​នេះ​។​a eu pan 

​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ប៉ាន់​សូរ​សក្តិ​បាន​ជម្រាប​លោកស្រី​ទូត​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា តាមរយៈ​ការធ្វើកំណែទម្រង់​នានា សម្រាប់ធ្វើ​សមា​រណកម្ម​សេដ្ឋកិច្ច និង​ឆន្ទៈ​ដ៏​មោះមុត​ក្នុងការ​ពង្រីក​ដៃគូ​រពា​ណិ​ជ្ជ​កម្ម តាមរយៈ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។​
​បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា ក៏មាន​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដែល​ជួយ​លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

​លោក ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ផងដែរ​ថា សហភាព​អឺរ៉ុប បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា តាមរយៈ​ការ​ផ្តល់ជំនួយ​នានា ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ និង​ការអនុវត្ត​គម្រោង​អភិវឌ្ឍ​ផ្សេងៗ ដែល​បាន​បង្កើត​ឱកាស​ការងារ​ជាច្រើន និង​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាជន​កម្ពុជា​។​

​លោកស្រី ខា​មែន ម៉ូ​រ៉េ​ណូ បានធ្វើការ​កត់សម្គាល់​ពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា និង​កត់សម្គាល់​នូវ​សក្តានុពល​មួយចំនួន​ពាក់ព័ន្ធ​ការវិនិយោគ​នៅ​កម្ពុជា​ផងដែរ​។ លោកស្រី ក៏បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​តែមិនបាននិយាយពីជំហរថាត្រូវទុកឬព្យួរនោះឡើយ។​

​សហភាព​អឺរ៉ុប (European Union) ត្រូវ បាន បង្កើត ឡើង នៅ ឆ្នាំ ១៩៩៣ ដោយ ប្រទេស ជា សមាជិក សហគមន៍​អឺរ៉ុប ទាំង ១២ ។ គិត រហូតមកដល់ ឆ្នាំ ២០១៩ សហភាព​អឺរ៉ុប មាន សមាជិក ចំនួន​២៨ ។​​សហភាព​អឺរ៉ុប គឺជា​ទីផ្សារ​ធំ​មួយ​សម្រាប់​ទំនិញ​កម្ពុជា ជាមួយនឹង​ការ​រួច​ពន្ធ​គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ​។ ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៩ ទំនិញ​កម្ពុជា ដែល​នាំទៅ​ទីផ្សារ​អឺរ៉ុប​មាន​ជិត ៦៥០​លាន​ដុល្លារ​អាមេរិក​។​

​ក្រោម​មូលហេតុ​នៃ​ការអនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មិនល្អ សហភាព​អឺរ៉ុប បាន​នឹង​កំពុងដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​កម្ពុជា​។ នៅ​ខែកុម្ភៈ ឆ្នាំ​២០២០​នេះ គណៈកម្មការ​អឺរ៉ុប នឹង​សម្រេច​ថា តើ​ត្រូវ​ព្យួរ ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​របស់​កម្ពុ​ជា​៕a eu pan1 

​