» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7244 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697415 នាក់

សហភាព​អឺរ៉ុប​ដាក់សំណើ​បញ្ចូល​កម្ពុជា​ក្នុង​បញ្ជីខ្មៅ​នៃ​ការលាង​លុយកខ្វក់​!?

 

​បែ​ល​ហ្សិ​ក​៖​គណៈកម្មការ​អឺរ៉ុប​មានបំណង​ស្នើ​បញ្ចូល​កម្ពុជា​ទៅក្នុង​បញ្ជីខ្មៅ​នៃ​ក្រុម​ប្រទេស លាងលុយកខ្វក់ ដែល​បង្ក​ការគំរាមកំហែង​ខ្លាំង​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​អឺរ៉ុប​។ ការស្នើ​នេះ ធ្វើ​ឲ្យ​កម្ពុជា​នឹង ជាប់​ឈ្មោះ​ជាមួយ​ប្រទេស​មី​យ៉ាន់​ម៉ា ឬ​ភូមា ក្លាយជា​ប្រទេស​ពីរ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ស្ថិតក្នុង​បញ្ជីខ្មៅ​របស់​អឺរ៉ុប ក្រៅពី​ប្រទេស ១០ ផ្សេងទៀត​នៅលើ​ពិភពលោក ដែល​គណៈកម្មការ​អឺរ៉ុប ទើប​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​លាងលុយកខ្វក់​ក្នុង​ឆ្នាំ​២០២០ នេះ​។ a china money3 

​នៅ​តំបន់​អាស៊ី មាន កម្ពុជា មី​យ៉ាន់​ម៉ា និង​ម៉ុង​ហ្គោ​លី ដែល​ជាប់​ឈ្មោះ​ក្នុង ក្រុម​ប្រទេស​មាន​ហានិភ័យ​ខ្ពស់ ផ្នែក​អំពើ​លាងលុយកខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម បង្ក​ការគំរាមកំហែង​ដល់​ប្រព័ន្ធ ហិរញ្ញវត្ថុ​របស់​អឺរ៉ុប​។ ក្រៅពីនោះ នៅ​តំបន់​ផ្សេងទៀត មាន​ប្រទេស​ប៉ា​ណា​ម៉ា នី​កា​រ៉ា​ហ្គ័​រ និង ហ្សី​ម​បា​វ៉េ ជាដើម​។ គណៈកម្មការ​អឺរ៉ុប ហៅ​ក្រុម​ប្រទេស​ទាំងនេះ​ថា ជា​ប្រទេស​ដែលមាន​កង្វះខាត ជា​យុទ្ធសាស្ត្រ​ផ្នែក​ក្របខណ្ឌ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​លាងលុយកខ្វក់ និង​អំពើ​ហិរញ្ញប្បទាន ភេរវកម្ម​។​

កាលពី​ឆ្នាំ​២០១៩ កម្ពុជា​ជាប់​ឈ្មោះ​ពីរ​ឆ្នាំ​ជាប់​គ្នា​ក្នុង « បញ្ជី​ប្រផេះ​» នៃ​ក្រុម​ប្រទេស ឬ​ដែនដី​ដែលមាន​កង្វះខាត​ជា​យុទ្ធសាស្ត្រ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​លាងលុយកខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ក្នុងចំណោម ១៨​ប្រទេស របស់​ស្ថាប័ន​ឃ្លាំមើល​អំពើ​លាង​លុយ កខ្វក់​ពិភពលោក​ដ៏​មាន​ឥទ្ធិពល ហៅ​កាត់​ថា FATF​។​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ធ្លាប់​ទទួលស្គាល់ថា កម្ពុជា​នឹង​ប្រឈម​នឹង​ការលំបាក បើ​ស្ថាប័ន​អន្តរជាតិ​ផ្នែក​ឃ្លាំមើល អំពើ​លាងលុយកខ្វក់​របស់​ពិភពលោក ដាក់បញ្ចូល​កម្ពុជា​ទៅក្នុង​បញ្ជីខ្មៅ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ប្ដេជ្ញា​ថា នឹងមិន​ឲ្យ​កម្ពុជា​ក្លាយជា​ជម្រក​លាង​លុយ កខ្វក់​ឡើយ​៖ «​ទោះបី​យើង​មិនមែនជា​គោលដៅ​នៃ​ការវាយប្រហារ​ភេរវកម្ម តែ​ត្រូវធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​យើង កុំ​ក្លាយទៅជា​ប្រទេស​នៃ​ជម្រក ឬ​ការឆ្លងកាត់​របស់​ពួក​ភេរវកម្ម​។ កុំ​ឲ្យ​ប្រទេស​យើង​ក្លាយទៅជា​កន្លែង​ដែល​សម្អាត​ប្រាក់ ព្រោះ​អា​សំណុំ​បញ្ហា ការជួញដូរ​គ្រឿងញៀន ការជួញដូរ​អាវុធ ការជួញដូរ​ការលាង​លុយកខ្វក់ គឺ​សំណុំរឿង​ទៅ​តែមួយ​»​។​

លោក គួច ចំរើន​អភិបាលខេត្ត​ព្រះសីហនុ នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត នា​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ បាន​មាន​ប្រសា​ស​ន៏​ថា​៖”​ស្នើឱ្យ​មានការ​ដកខ្លួន​ចេញ​ជាបន្ទាន់ ចំពោះ​មន្ត្រី​ណា​ដែល មានការ​ពាក់ព័ន្ធ​ក្នុង​រឿង​វិវាទ​ដីធ្លី​, បញ្ហា​លាង​លុយខ្មៅ​, ការជួញដូរ​មនុស្ស​ជាដើម​”​។​នេះ​ជាការ​ប្រកាស​នាពេល​កន្លងមក​។​

​គណៈកម្មការ​អឺរ៉ុប បញ្ជាក់​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​៧ ឧសភា ថា ខ្លួន​នឹងដាក់​សេចក្ដីសម្រេចចិត្ត​នេះ ឲ្យ​សភា និង​ក្រុមប្រឹក្សា​អឺរ៉ុប​សម្រេច​បន្ត មុននឹង​ចាប់ផ្ដើម​អនុវត្ត​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី​១ ខែតុលា​តទៅ ដោយសារតែ​ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​វិបត្តិ​ជំងឺ​រាតត្បាត​សាកល​កូ​វីដ​១៩​។ ទន្ទឹមគ្នានេះ គណៈកម្មការ​អឺរ៉ុប ក៏បាន​សម្រេច​ដាក់ចេញ​វិធាន​ការរួម ដើម្បី​ពង្រឹង​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​សម្អាត​ប្រាក់ ឬ​លាងលុយកខ្វក់ និង​អំពើ​ហិរញ្ញប្បទាន​ភេរវកម្ម​។ ក្រៅពីនេះ គណៈកម្មការ​អឺរ៉ុប ក៏​កំពុង​ពិចារណា​បង្កើត​ស្ថាប័ន​ប្រឆាំង​អំពើ​លាងលុយកខ្វក់ ដាច់ដោយឡែក​មួយ នាពេល​អនាគត មិន​ស្ថិតក្រោម​ចំណុះ​របស់​ធនាគារកណ្ដាល​អឺរ៉ុប​។​

​អ្នកជំនាញ​ខាង​វិស័យ​ធនាគារឯកជន បណ្ឌិត អ៊ិន ចាន់នី បដិសេធ​ផ្ដល់​ការអត្ថាធិប្បាយ ជុំវិញ​ការសម្រេចចិត្ត​របស់​គ​ណៈ​កម្ម​ការ​អឺរ៉ុប​នេះ​ជាមួយ​កាសែត ពីព្រោះ​លោក​មិនទាន់ បាន​អាន​ឯកសារ​នោះ​។ ក៏ប៉ុន្តែ លោក​ថា ការចាយវាយ​នៅ​កម្ពុជា​ស្ទើរតែ​ជាង ៨០% ពឹងផ្អែក​ខ្លាំង​លើ​រូបិយប័ណ្ណ​បរទេស​ដែលជា​ប្រាក់​ដុល្លារ​។ ដូច្នេះ លោក​ថា កម្ពុជា​មិនអាច​ធ្វើ​ឲ្យ​បាត់បង់​មធ្យោបាយ ក្នុងការ​ផ្ទេរប្រាក់​នោះទេ​។​

​កាលពី​ឆ្នាំ​២០១៩ នៅ​ទូទាំង​ពិភពលោក មាន​ប្រទេស និង​ដែនដី​សរុប​ចំនួន ២៣ ជាប់​ឈ្មោះ ក្នុង​បញ្ជីខ្មៅ​របស់​សហភាព​អឺរ៉ុប​ខាង​ផ្នែក​លាងលុយកខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។ សហភាព​អឺរ៉ុប​ចាត់ទុក​ប្រទេស និង​ដែនដី​ទាំងនោះ​ថា បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ ហិរញ្ញវត្ថុ​របស់ខ្លួន ដោយសារតែ​ក្រុម​ប្រទេស​ទាំង​នោះបាន​បរាជ័យ​មិនបាន​ដោះស្រាយ បញ្ហា​លាងលុយកខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​a china money2 a eu money 

​