» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7200 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697371 នាក់

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​បេតុង​កៅស៊ូ ៣​ខ្សែ ជូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​បឹង​សាឡាង

ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២៣​នេះ លោក​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខណ្ឌទួលគោក បាន​អញ្ជើញ​បើក​ការ​ដា្ឋ​ន​ជួសជុល​ផ្លូវ បេតុង​កៅស៊ូ​ចំនួន ៣​ខ្សែ មាន​ប្រវែង​ជិត​១​គីឡូម៉ែត្រ នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើ​និង​មាន​មានការ​ចែកជូន​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ផងដែរ​។​a om road3 

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​បញ្ជាក់ដែរថា ការបើក​ការដ្ឋាន​សាងសង់​នាពេលនេះ​គឺ​បានបង្ហាញ​ជាថ្មី នូវ​ការអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រាជធានី​ភ្នំពេញ និង​ជា​សមិទ្ធផល​ថ្មី​មួយ បន្ថែមទៀត​របស់ ខណ្ឌទួលគោក ក្នុងចំណោម​ផ្លូវ​ជាច្រើន​ផ្សេងៗ​ទៀត ដែលជា​ចំណងដៃ​ផ្តល់ជូន​ប្រជាពលរដ្ឋ នៅក្នុង​ខណ្ឌទួលគោក​ទាំ​ង​មូល​។​​លោក​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង បានបញ្ជាក់​ទៀតថា បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​បេតុង​កៅស៊ូ ៣​ខ្សែ ជាការ​ធ្វើតាម​សន្យា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មិនចាំបាច់​រង់ចាំ​ការបោះឆ្នោត​រួច​នោះទេ ហើយ​ការធ្វើ​នេះ​គឺ​ធ្វើ​ប្រកបដោយ​គុណភាព​ខ្ពស់​សម្រាប់​ប្រជាពលរដ្ឋ អាច​ប្រើប្រាស់​បានយូរ​អង្វែង និង​ធ្វើ​ដោយ​មិនឱ្យ​មានការ​ប៉ះពាល់​ដល់​ការប្រកប​ការងារ​រប​ស់​ប្រជាពលរដ្ឋ​យូរ​នោះឡើយ​។​​លោក​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង បានបញ្ជាក់​ទៀតថា ការសម្រេច​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជា​បន្តបន្ទាប់​នេះ ដោយសារតែ​ប្រទេសជាតិ​មាន​សុខសន្តិភាព មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ទើប​ធ្វើឱ្យ​សេដ្ឋកិច្ច​ការរីកចម្រើន ហើយ​ក៏មាន​កំណើន​នៃ​ការប្រើប្រាស់​យានជំនិះ​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់ ទើប​ក្រុមការងា​ចេះតែ​បន្ត​បើក​ការដ្ឋាន​សាងសង់​ជា​បន្តបន្ទាប់​ដូចគ្នា​ផងដែរ​។​

​លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក បានឱ្យដឹងថា ផ្លូវ​នៅ​សង្កាត់​បឹង​សាឡាង​ដែល​បានទទួល​នូវ​ការជួសជុល​នេះ​មាន​ចំនួន ៣​ខ្សែ រួមមាន​៖ ផ្លូវ​លេខ​២៤៧ ចាប់ពី​ផ្លូវ​៣៣៦ ដល់​ផ្លូវ​២៧១ ប្រវែង ៣៩៧​ម៉ែត្រ ទទឹង ៨​ម៉ែត្រ​, ផ្លូវ​លេខ​២៦១​ស្ទួន ចាប់ពី​ផ្លូវ​លេខ​៣៧២ ដល់​ផ្លូវ​លេខ​៣២៤ ប្រវែង ៣៤៧​ម៉ែត្រ ទទឹង ៨​ម៉ែត្រ និង ផ្លូវ​លេខ​២៥១ ចាប់ពី​ផ្លូវ​លេខ​៣៣៦ ដល់​ផ្លូវ​លេខ​២៤៧ ប្រវែង ២៤០​ម៉ែត្រ ទទឹង ៥,៦​ម៉ែត្រ​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ថវិការ​ពី​លោក​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង និង​លោក លោកស្រី​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខណ្ឌទួលគោក ។​a om road a om road2 

​