» ជនជាតិ​ចិន​ម្នាក់ ទៅ​ការ​ជាមួយ​ស្ត្រី​ខ្មែរ នៅ​ព្រះ​វិ​ហ៊ា​រ​ត្រូវ​ណករបាលផ្អាក​ » សោកស្តាយ​ពល​រដ្ឋ​ខ្មែរ​ម្នាក់​ដែល​នៅ​បាត់​ខ្លួន​ព្រោះទឹកជំនន់ស្លាប់​ហើយ​! » ឆ្នាំ​២០២០​កម្មករ​រោងចក្រ​កាត់ដេរ​មាន​ប្រាក់ខែគោល​១៩០​ដុល្លារ​អាមេរិក​ » កម្មករ​ធាក់​ស៊ីក្លូ ជាង​៣០០​នាក់​ទទួលបាន​អំណោយ​ពី​កា​កបាទ​ក្រហម​ភ្នំពេញសម្រាប់​ភ្ជុំ​ » Miss Grand Cambodia​បាន​ទៅលើ​កញ្ញា​ដេ​ត​ស្រី​នា​ឌ​! » ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ដែល​បាត់​ខ្លួន​នៅ​ព្រុំដែន​ថៃ​ដោយសារ​ទឹកជំនន់​អូស​រកឃើញ​ម្នាក់​ហើយ​! » គ្មាន​អ្នកប្រើប្រាស់​គ្រឿងញៀន​ណា​ម្នាក់ ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ​ឡើយ​? » លោក​ហូ​វ៉ាន់​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សង្ឃឹមថា​ទូត​អាមេរិក​ថ្មី​នឹង​ជួយ​រក​ដំណោះស្រាយ ឲ្យ​មានការ​ដោះលែង លោក កឹម សុខា មាន​សេរីភាព​វិញ​ » ស្រលាញ់​ប្អូនស្រី​ពេក​តារាចម្រៀង​ខេមរៈ​សេរី​មន្ត​សង់​រូបសំណាក​ទុក​មើល​! » នគរបាល​នឹង​ត្រួតពិនិត្យ​សន្តិសុខ​ពេល​បុណ្យ​ភ្ជុំ​បង្កា​ការប្រមូលផ្តុំ​? » នាយ​ឧ​ត្ត​ម​សេនីយ៍​ឈុំ​សុជាតិ​ចុះ​ផ្ទាល​ដឹកនាំ​កម្លាំង​រុករក​ពលរដ្ឋ​ខ្មែរ​ដែល​បាត់​ខ្លួន​សង្ស័យ​ទឹកជំនន់​អូស​យក​ » ផ្ទះ​គំរូ​ដែល​អាជ្ញាធរ​អ​ប្សា​រា​អនុញ្ញាតិ​ឲ្យ​សាងសង់​ក្នុង​តំបន់​អង្គរ​ក្នុងពេល​រដ្ឋ​ដាក់​ផែនការ​បង្កើត​ក្រុង​សៀមរាប​ថ្មី​! » ចង់​ល្អ​ពេក​បេ​នី​យ៉ាំង​មាន​បញ្ហា​ច្រមុះ​ម្តងទៀតត្រូវ​ពាក់​ម៉ាស់​ » លោក​មហា​ធៀ​នឹង​ផ្ទេរតំណែង​នាយករដ្ឋមន្ត្រី​ឲ្យ​លោក​អាន់​វ៉ា នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០ » ភ្លៀង​ធ្លាក់​ជន​លិច​៤​ឃុំ​បាក់​ស្ពាន​យោល​ក្នុងស្រុក​សំឡូត​ពលរដ្ឋ​ជាង​២០​គ្រួសារ​ត្រូវជម្លៀសចេញ​អ្នកនៅតាមដងស្ទឹងសង្កែប្រយត្ន័ផង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1985 នាក់

ម្សិលមិញ 6117 នាក់

សរុប 2996553 នាក់

អាជីវករ​តវ៉ា​រឿង​អាជ្ញាធរ​ក្រុង​បាត់ដំបង​មិន​ឲ្យ​លក់ដូរ​តាម​មាត់​ស្ទឹង​ពេល​អុំទូក​

 

​ខេត្តបាត់ដំបង ៖​នៅ​រសៀល​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងមុខ​សាលាខេត្ត ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​ក្រុមអាជីវករ​ប្រមាណ​ជិត ១០០​នាក់​ដែល​ធ្លាប់​លក់ដូរ​តាម​មាត់​ស្ទឺ​ង​បានធ្វើ​ការតវ៉ា ពេលដែល​អាជ្ញាធរខេត្ត​ហាម​មិនអោយ​លក់ដូរ នៅ​ដងស្ទឹង​សង្កែ​ក្នុង​ពិធីបុណ្យ​អុំទូក​ខាងមុខ​ដូច​ឆ្នាំមុនៗ ។​a bba1 


​ក្រុមអាជីវករ​បានលើកឡើង​ថា ជា​រៀងរាល់ឆ្នាំ​ក្នុង​ពិធីបុណ្យ​អុំទូក នៅ​ស្ទឹង​សង្កែ​នៃ​ខេត្តបាត់ដំបង ខាង​អាជ្ញាធរ​ក្រុង​បាត់ដំបង តែងតែ​ផ្តល់​ទីកន្លែង​អោយ​ពួកគាត់​ដាក់លក់​ដូរ​នៅតាម​មាត់​ស្ទឹង​សង្កែ​ត្រើយ​ខាងលិច លុះ​នៅ​ឆ្នាំ​២០១៨​នេះ ឱកាស​ថ្ងៃ​បុណ្យអុំទូក​ជិត​ចូល​មកដល់ ពួកគាត់​ក៏បាន​នាំគ្នា​ទិញ​សម្ភារៈ ចំណីអាហារ​ត្រៀម​យកមក​រៀបចំ​ដាក់លក់​ដូច​រាល់​ឆ្នាំ បែរជា​ត្រូវបាន​អាជ្ញាធរ​ចុះ​ហាមឃាត់​មិនអោយ​លក់​ទៅវិញ ។​

​គាត​ថា​៖ បើសិនជា​អាជ្ញាធរ​មិនអោយ​ពួកគាត់​លក់ ម្តេចក៏​មិន​ជូនដំណឹង​ដល់​ពួកគាត់​មុន និង​វាស់​កន្លែង​យកលុយ​ពី​ពួកគាត់​ធ្វើ​អ្វី លុះដល់​ពេល​គាត់​ទិញ​សម្ភារៈ​ចំណីអាហារ​ត្រៀម​យកមក​ដាក់តាំង​លក់ បែរជា​ដេញ​មិនអោយ​ពួកគាត់​លក់​ទៅវិញ តើ​សម្ភារៈ​និង​ចំណីអាហារ ដែល​ទិញ​មកហើយ​យកទៅ​ណា ? ដែល​ម្នាក់​សុទ្ធសឹងតែ​ខ្ចីបុល​លុយ​គេ​យកមក​ទិញ ។​

ក្នុងឱកាស​នោះដែរ​គេ​ឃើញ​មាន មាន​វត្តមាន លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង ចូលរួម​មក​ដោះស្រាយ​ដោយ​បង្វែរ អោយ​ក្រុមអាជីវករ ដែល​ធ្លាប់​ដាក់តាំង​លក់​នៅ​មាត់​ស្ទឹង​សង្កែ​ត្រើយ​ខាងលិច​ជា​រៀងរាល់ឆ្នាំ​ក្នុង​ពិធីបុណ្យ​អុំទូក មក​ដាក់តាំង​លក់​នៅ​ចំណុច​ខាងលិច និង​ជុំវិញ​សួន​នាគ​បាញ់​ទឹក​វិញ ដើម្បី​ទុក​ទីតាំង​ផ្លូវ​លេខ ១ និង​សួនច្បារ​មាត់​ស្ទឹង​ខាងលិច ចាប់ពី​ចំណុច​គល់ស្ពាន​សម្តេច​ក្រ​ឡា​ហោម ស ខេង រហូតដល់​គល់ស្ពាន​ថ្ម ថ្មី ហៅ​ស្ពាន​សោ​ហឺ អោយមាន​ទីធ្លា​សំរាប់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ដើរ​ទស្សនា​កម្សាន្ត​លេង​នៅ​ថ្ងៃ​ពិធីបុណ្យ​អុំទូក ដែល​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី ២៣-២៤ ខែ តុលា ឆ្នាំ ២០១៨ ខាងមុខនេះ ។

​ទោះជា​យ៉ាងណា​ក​ដល់​ព្រឹក​ថ្ងៃទី ២១ តុលា​នេះ នៅ​មិនទាន់​ទទួលបាន​លទ្ធផល​នៅឡើយ​ទេ ដោយសារ​ភាគី​ខាង​ក្រុមអាជីវករ​មិន​ទទួលយក​ទីកន្លែង ដែល​ខាង​អាជ្ញាធរ​ក្រុង​ចុះ​រៀបចំ​អោយ​នោះទេ ព្រោះ​ទីតាំង​ដែល​អាជ្ញាធរ​ក្រុង​រៀបចំ​អោយ មិនមាន​មនុស្ស​ដើរ​ឆ្លងកាត់​នោះទេ តើ​លក់​អោយ​នរណា ៕a bba