» មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​! » រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនជាតិ​បង់​ក្លា​ដេ​ស និង​ខ្មែរ​ជាង ១០​នាក់​រំដោះ​ជនជាតិ​ចិន ០២​នាក់ នៅ​ខណ្ឌ​ជ្រោយចង្វា​ » រកឃើញ​ឱសថ​ក្លែងក្លាយ​ចំនួន ៦​មុខ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ » បន្ទាប់ពី​កាណាដា​មន្ត្រី​សេត​វិមាន​ប្រតិកម្ម​ចំពោះ​ការជាប់​ព័ន្ធ​របស់​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ក្នុងការ​ប៉ុនប៉ង​ធើ្វ​ឃាត​លើ​ក្រុម​ផ្តាច់ខ្លួន​និកាយ​សិក្ខ​ » បន្ទាប់ពី​បញ្ជា​ឲ្យ​ការពារ​ព្រៃ​ឡង់​សម្តេច​ធិបតី​ប្រកាស​បញ្ញ្ឈប់​រោងចក្រ​អគ្គិសនី​ប្រើធ្យូងថ្ម​ » មេភូមិ​ព្រមទាំង​ប្រជាពលរដ្ឋ តវ៉ា​សុំ​បើកផ្លូវ​សាធារណៈ​វិញមេស្រុកមេឃុំថាចាំពិនិត្យមើលសិន » លោក​កែវ​រ៉េមី​មេ​សិទ្ធមនុស្ស​រាជរដ្ឋាភិបាល​ថា​ស្ថាន​សិទ្ធមនុស្ស​ក្នុង​គុក​ដែលមាន​អ្នក​ជាប់​ជាង​៣​ម៉ឺន​នាក់​ល្អ​?! » សម្តេច​តេ​ជោ​ចេញមុខ​ជួយ​គ្រួសារ​សិស្ស​ម៉ែន​ផានិត​ដែល​ប្រឡង​បាក់​ឌុប​ជាំ​ប់​និទ្ទេស​A » កូន​ខ្មែរ​រៀន​ចប់​បណ្ឌិតសភាយោធា​នៅ​អាមេរិក​និង​អតីត​អនុប្រធាន​គណបក្ស​យុវជន​កម្ពុជា​ប្រកាស​ជួយឧបត្ថម្ភ​លោកយាយ​អាយុ​១០២​ឆ្នាំ​ដែល​កូនប្រុស​ត្រូវ​ចាប់​ដាក់គុក​ » តារាចម្រៀង ពេជ្រ រដ្ឋា​ផលិតកម្ម​ថោ​ន ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន ពេញចិត្ត គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់ នៅ​ស្រុក​ភ្នំក្រវាញ » អុំទូក​៣​ថ្ងៃ​នៅភ្នំពេញមាន​មនុស្ស​៥​លាន​នាក់​ចូលរួម​២២នាក់ស្លាប់ឆេះតូបអស់ជាង៤រយសម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​ស​សើរ​ » អាមេរិក កូរ៉េខាងត្បូង​មិន​គាំទ្រ​ការបាញ់​បង្ហោះ​ផ្កាយរណប​របស់​កូរ៉េខាងជើង​! » ភ្លើង​ឆេះ​តូប​អាជីវករ​ផ្សារ​បុរី​សន្តិភាព​២​ក្នុង​ថ្ងៃបុណ្យ​អុំទូក​ហ្ម៉​ត់​សម​ត្ត​កិច្ច​ជួយ​មិនបាន​?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1978 នាក់

ម្សិលមិញ 2791 នាក់

សរុប 13404503 នាក់

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី រំលឹក​ឱ្យ​គ្រប់គ្រង​ការកាប់​ឈើ​ពី​កន្លែង​ធ្វើ​វា​រី​អគ្គិសនី​ឱ្យមាន​ប្រសិទ្ធភាព​!


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៩ បាន​រំលឹក​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ឱ្យមាន​ការយកចិត្តទុកដាក់​គ្រប់គ្រង​លើ​ឈើ​ដែល​ត្រុ​វ​កាប់​យក​ចេញពី​កន្លែង​ធ្វើ​វា​រី​អគ្គិសនី​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ទាញយក​ជា​ចំណូល​សម្រាប់​ជាតិ​។ a electric sesa1 

​លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានឱ្យដឹងថា ការ​ក្រើន រំលឹក​របស់​សម្តេច​តេ​ជោ បានធ្វើ​ឡើង​បន្ទាប់ពី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បង្ហាញ​ក្តីបារម្ភ​ពី​ការគ្រប់គ្រង​ព្រៃឈើ នៅក្នុង​អាង និង​ក្រៅពី​អាង ដែល​អាច​បំផ្លាញ​ធនធានធម្មជាតិ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​លើកឡើងថា មានតែ​គម្រោង​នៅ​សេ​សាន​ប៉ុណ្ណោះ ដែលមាន​បញ្ហា​នេះ​កើតឡើង ហើយ​ជា​បញ្ហា​គ្រប់គ្រង​តែប៉ុណ្ណោះ​។

សូមបញ្ជាក់ថា​នៅក្នុង​ការស្តា​របាត​អាង​ស្តុក​ទឹក​វ៉ា​រី​អគ្គីសនី​សេ​សាន​២​នៅ​ខេត្តស្ទឹងត្រែង​បើទោះបីជា​ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​មានទឹក​លិច​បាត់អស់​ទៅ​ហើយក៏​នៅតែ​មានការ​ឃុ​ប​ឃឹ​ត​គ្នា​កាប់​ឈើ​ពី​ខាងក្រៅ​ដឹកជញ្ជូន​លក់​នៅ​ក្រោមលេស​ឈើ​បាត​អាង​ទំនប់​វ៉ា​រី​អគ្គិសនី​សេសា​ន​២​របស់​ឧកញ៉ា​គិត​ម៉េង​ទៀត​?​។​

​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុ​ម​ត័​របៀបវារៈ​៖១- សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​។​

២-​គម្រោង​វិនិយោគ​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ទំហំ ៨០MW និង​គម្រោង​វិនិយោគ ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​២​កន្លែង នៅ​ពោធិ៍សាត់​១​កន្លែង ៦០MW និង​នៅ​កំពង់ឆ្នាំង​១​កន្លែង ៦០MW និង​បន្ថែម​អានុភាព ២០MW លើ​គម្រោង​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ៦០MW នៅ​កំពង់ស្ពឺ​ដែល​បានអនុម័ត​រួច ដើម្បី​ផលិត​អគ្គិសនី​លក់​ឱ្យ​អគ្គិសនី​កម្ពុជា​។​

៣-​សេចក្ដីព្រាង​គោលនយោបាយ​ជាតិ​ស្ដីពី​សុខភាព​សិក្សា​និង​បញ្ហា​ផ្សេង​មួយចំនួនទៀត​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ការផលិត​ថាមពល​អគ្គិសនី ដើម្បី​បំពេញតម្រូវការ​ប្រើ ប្រាស់​របស់​ប្រជាពលរដ្ឋ និង​កំណើន​វិនិយោគ​របស់​កម្ពុជា គឺជា​រឿង​ចាំបាច់ និង​អាទិភាព​មួយ​។ ការ​សាង សង់វា​រី​អគ្គិសនី និង​ការផលិត​ថាមពល​អគ្គិសនី​របស់​កម្ពុជា តែង​ទទួលបាន​ការរារាំង និង​លើកឡើង​នូវ បញ្ហា​ប៉ះពាល់​មួយចំនួន ពី​ក្រុម​អ្នក​បរិស្ថាន ក៏ដូចជា​អ្នកការពារ​ធនធានធម្មជាតិ​ជាដើម​។​

បើតាម​ប្រភព​ដេ​ល​ទុកចិត្តបាន​ឲ្យ​ដឹងថា​៖​សម្រាប់​ការសង់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ទំហំ ៨០MW​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ប្រមោយ​ស្រុក​វាលវែង​ខេត្តពោធិសាត់​វិ​និ​យុ​យោគ​ដោយ​ក្រុមហ៊ុន​KTC Cable Co.LTD​សហកា​ជាមួយ​៣​ក្រុមហ៊ុន​ផ្សេងទៀត​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​២៣១​លាន​ដុល្លារ​អាមេរិក​តាម​រូបមន្ត​សាងសង់​ដំណើការ​និង​ផ្ទេរ​(BOT)​សម្រាប់​រយៈពេល​៣៩​ឆ្នាំ​។​ក្នុងការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិសាត់​នេះ​មាន​ផលប៉ះពាល់​ផ្ទៃដី​ជាង​៩​ពាន់​ហិកតា​ដែល​ក្នុងនោះ​ប៉ះ​ដីព្រៃ​ជាង​៦​ពាន់​ហិកតា​។​ក្នុងចំណោម​នេះ​ដី​មានព្រៃ​ច្រើន​មាន​ប្រមាណ​១៧០០​ហិកតា​ដែល​ត្រូវ​កាប់​យកចេញ​។​

សូម​បញ្ជាក់ដែរថា​នាពេល​កន្លងមក​ក្រុមហ៊ុន​ទ្រី​ភាព​ត្រូវបាន​គេ​ដឹងថា​នាពេល​កន្លងមក​ទទួល​បាន​សិទ្ធ​កាប់​ឈើ​ពី​ក្នុង​បាត​អាង​អគ្គិសនី​ស្ទឹង​តា​តៃ​ក្នុង​ខេត្តកោះកុង​និង​វ៉ា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ឆាយ​លូក ឃុំ អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​ដោយ​មិនបាន​ធ្វើការ​ដេញថ្លៃ​ឲ្យ​មាន​តម្លាភាព​អ្វី​ឡើយ​។​តែ​លើក​នេះ​បើតាម​អនុសាសន៍​សម្តេច​តេ​ជោ​ការកាប់​ឈើ​គឺ​ត្រូវមាន​ការដេញថ្លៃ​!​។​

ទាក់​ង​និង​បញ្ហា​អគ្គិសនី​នេះដែរ​​លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានឱ្យ​កាសែត ដឹងថា ការដែល​សម្តេច​តេ​ជោ សម្រេច​មិន​ជួល​នាវា​ផលិត ថាមពល​របស់​តួ​ក​គី​វិញ​នេះ ដោយសារតែ​ការនាំ​នាវា​នោះមក​កម្ពុ​ជាមាន​រយៈពេល យូរ​មិនទាន់​សភាពការណ៍​តាម​ដែល​កម្ពុជា​ត្រូវការ​។ ម្យា​ង​ទៀត​ដោយសារតែ​ការចរចា មិនត្រូវ​គ្នា​ទៅលើ​លក្ខខណ្ឌ​មួយចំនួន​។​លើសពីនោះ​ទៀត រាជរដ្ឋាភិបាល​ចង់យក​ថវិកា​ចំណាយ លើ​ការជួល​នាវា​ផលិត​ថាមពល​អគ្គិសនី​តួ​ក​គី ដែលមាន​តម្លៃ​ថ្លៃ​នោះ មក​ទិញ​ម៉ាស៊ីនភ្លើង​សម្រាប់​ដាក់​នៅ​ទីក្រុង​ភ្នំពេញ សម្រាប់​រយៈពេល​វែងឆ្ងាយ​តទៅ​ដែល​ទាំងនេះ ក្លាយទៅជា​ផលប្រយោជន៍​ច្រើន និង​វែងឆ្ងាយ​។

​បើតាម​លោក ផៃ ស៊ី​ផាន នៅពេលនេះ​កម្ពុជា​ទទួលបាន​ការបង្កើន​ផ្គត់ផ្គង់​បន្ថែម​ថាមពល​ពី​ប្រទេសជិតខាង​។ ដូច​ថ្ងៃនេះ​ទទួលបាន​៥៥​មេ​ហ្គា​វ៉ា​ត់​ពី​ប្រទេស​ថៃ សម្រាប់​ការផ្គត់ផ្គង់​បន្ថែម ព្រមទាំង​ការ​ស្រូបយក​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ និង​វៀតណាម​ផងដែរ​។ ការដាក់​ឲ្យ​ដំណើរការ​នូវ​ស្ថានីយ៍​អគ្គិសនី​ប្រើ​ដោយ​ថាមពលព្រះអាទិត្យ​២០​មេ​ហ្គា​វ៉ា​ត់ នៅ​តំបន់​ត្មាត​ពង ជិត​ភ្នំ​ប្រសិទ្ធិ បញ្ចូលមក​បណ្តាញ​អគ្គិសនី​ជាតិ ព្រមទាំង​ឲ្យ​សណ្ឋាគារ និង​រោងចក្រ​ធំៗ​ជួយ​បញ្ចេញ​ម៉ាស៊ីនភ្លើង​របស់ខ្លួន ដើម្បី​បន្ថយ​ការប្រើប្រាស់​។​​ដូច្នេះ​យើង​មាន​ភ្លើង​២០០​មេ​ហ្គាស​ម្រា​ប់​បន្ថយ​ការលំបាក​រយៈពេល​ជាង​១​ខែ​នេះ មុន​រដូវភ្លៀង​ចូលមក​ដល់​។a ocm meeting a electric sesan