» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6787 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696958 នាក់

ពីរ​នាក់​ប្តី​-​ប្រពន្ធ កាប់​ដើម​សំរង​យក​ផ្លែ រលំ​កិន ស្លាប់ក្នុងព្រៃ,


​កោះកុង​៖ ពលរដ្ឋ​មាន​លំនៅឋាន​ក្នុងភូមិ​ជី​ត្រេះ ឃុំ​អណ្ដូងទឹក ស្រុក​បូ​ទុម​សាគរ​ខេត្តកោះកុង​ពីរ​នាក់​ប្តី​-​ប្រពន្ធ បាន​ស្លាប់បាត់​បង់ជីវិត​ព្រោះតែ​កាប់​ដើម​សំរង​យក​ផ្លែ​បែ​ជា ដួលរលំ​សង្កត់ពីលើ​។​ករណី​យ៍​នេះ​បាន​កើតឡើង​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ប​ង្ហាះ​វីដេអូរ​ករណី​យ៍​មន្ត្រី​បរិស្ថាន​ចាប់​ប្រជាពលរដ្ឋ​ប្រមូល​ផល​ផ្លែ​សម្រង​។​a die sarong 

​លោក​វរៈសេនីយ៍ទោ យួ​ត ហេង​ប៊ុន​ម៉ា អធិការនគរបាល​ស្រុក​បូ​ទុម​សាគរ បានឱ្យដឹងថា នៅ​យប់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៥​នេះ​ថា ពលរដ្ឋ​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​ស្លាប់​ដោយសារ​ការកាប់​ដើម​សំរង​យក​ផ្លែ បុរស​ជា​ប្តី​មានឈ្មោះ ឪ រិ​ទ្ធ អាយុ ៣៧​ឆ្នាំ និង​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ យ៉ាន់ សំ​ភ​ស់ អាយុ ៤១​ឆ្នាំ​។​ពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើនេះ បាន​ចេញពីផ្ទះ​ចូល​ព្រៃ​ទៅ​កាប់​កាប់​ដើម​សំរង​នៅ​ចំណុច​ភ្នំ​កំពង់​ប្លូ ស្ថិតនៅ​ភូមិ​ទួល​ពោធិ៍ ឃុំ​តា​នូ​ន ស្រុក​បូ​ទុម​សាគរ​។ លុះដល់​ពេលយប់​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ សាច់ញាតិ​ក្រុមគ្រួសារ ក៏បាន​ហៅ​ទូរ​ស័​ព្ធ​ចូល​តែ​គ្មាន​អ្នក​លើ​។

​លុះដល់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២៥ ក្រុមគ្រួសារ​បាន​ដើររក​នៅ​ចំណុច​ខាងលើ​រក​មិនឃើញ​មនុស្ស ឃើញតែ​ម៉ូតូ​។ បន្ទាប់មកទៀត​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង ១០៖៤៥​នាទី ក្រុមគ្រួសារ​បាន​ដើររក​នៅ​ចំណុច​ដដែល​ម្ដងទៀត ក៏​បានឃើញ​ជនរងគ្រោះ​ទាំងពីរ​នាក់ ត្រូវ​ដើម​សំរង​បាក់​សង្កត់​ស្លាប់​នៅ​កន្លែងកើតហេតុ​ទើប​រាយការណ៍​មក​អាជ្ញាធរ ភូមិ​ឃុំ​ចុះ​ទៅដល់​កន្លែងកើតហេតុ​។​​សមត្ថកិច្ច​ជំនាញ បាន​សន្និដ្ឋានថា ជនរងគ្រោះ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ស្លាប់ អំឡុងពេល​កំពុង​រើស​ផ្លែ​សំរង​ក្រោម​ដើម ដែល​ពួកគាត់​បាន​កាប់​ទុកចោល​មួយ​ដើម​ទៀត ដោយ​វា​បាក់​ជាប់​វ​ល្លិ៍​ឈើ​។ ស្រាប់​ពេល​កំពុង​រើស​ដើម​សំរង ដើម​ដែល​កាប់​ទុកចោល​នោះ ដួលរលំ​សង្កត់​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​តែម្តង​។

​ករណី​យ៍​កាប់​ដើម​សម្រង​នេះ​សមត្ថកិច្ច ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០២៥​នេះ មាន​ករណី​កាប់​ដើម​សំរង​ហើយ​បណ្តាលឱ្យ​បាក់​សង្កត់​លើ​មនុស្ស​ស្លាប់​ចំនួន​៣​ករណី ស្លាប់​មនុស្ស​៤​នាក់​ហើយ​។​​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​ពី​អនុផល​ព្រៃឈើ តែង​នាំគ្នា​រើស​ផ្លែ​សំរង​ទៅ​លក់​ត្បិត​មានតម្លៃ​ខ្ពស់​គួរសម​។ តែដោយសារ​តែ​ដើម​សំរង​ខ្ពស់ៗ​មាន​ពលរដ្ឋ​ខ្លះ​ជ្រើស​យក​វិធី​កាប់រំលំ​ដើម​សំរង​ដើម្បី​ប្រមូលយក​ផ្លែ​ទោះបីជា​ដឹងថា​ខុសច្បាប់​ក៏ដោយ​។​​ថ្មីៗ​នេះ​ក្រសួងបរិស្ថាន បាន​អំពាវនាវ​ដល់​អ្នករក​ផ្លែ​សំរង​ទៅ​លក់​នោះ កុំ​ជ្រើស​យក​វិធី​កាប់រំលំ​ដើម​សំរង​ដើម្បី​ប្រមូល​ផល ព្រោះ​ធ្វើឱ្យ​ដើម​សំរង​ប្រឈម​នឹង​ការ​ផុតរលត់​ពី​ក្នុងព្រៃ​របស់​កម្ពុជា​។ ដើម្បី​ទប់ស្កាត់​នូវ​សកម្មភាព​នេះ ក្រសួង ក៏បាន​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ដែលមាន​ដើម​សំរង​ផងដែរ​។​​លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​ហេតុការណ៍​អកុសល​ខាងលើ ព្រមទាំង​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សាច់ញាតិ​ជនរងគ្រោះ​ផងដែរ​។ លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បញ្ឈប់​ការកាប់​រំលំ​ដើម​សំរង​ប្រមូល​ផ្លែ ព្រោះ​ធ្វើឱ្យ​ដើម​សំរង​ផុត ហើយ​ប្រឈម​គ្រោះថ្នាក់​ដូច​ករណី​ខាងលើនេះ​៕a die sarong1 a die sarong2 

​