» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5149 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695320 នាក់

ប៉េអឹម​បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ភ្នាក់ងារ​អភិរក្ស​ប្រាសាទ អាជ្ញាធរ​អប្សរា


​សៀមរាប​៖ ករណី​ឃាតកម្ម​ដោយ​ធ្វើ​សកម្មភាព​យក​កាំ​ភ្នើ​ង​កែឆ្នៃ (​កាំភ្លើង​ឆ្នុក​) បាញ់​ពីក្រោយ​ទៅលើ​បុរស​ជា​ជនរងគ្រោះ​ម្នាក់ ឈ្មោះ ឌុ​ក ឌឿ​ម អាយុ​៥០​ឆ្នាំ មុខរបរ ភ្នាក់ងារ​អភិរក្ស​ប្រាសាទ (​អាជ្ញាធរ​អប្សរា​) ខណៈពេល​កំពុង​អង្គុយ​ជួបជុំ​នៅផ្ទះ​បងប្អូន​បណ្ដាល​ឲ្យ​ស្លាប់​ពេល​យកទៅ​ដល់​មណ្ឌល​សុខភាព​ខ្នងភ្នំ​ត្រូវបាន​ប៉េអឹម​បំបែក​បាន​ហើយ​។​​ហេតុការណ៍​ប្រើ​កាំភ្លើង​ច្នៃ​បាញ់សម្លាប់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ២០​និង​៤៥​នាទី ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​ថ្ម​ជ្រួញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​a kill absara1 

​តាម​អាវុធហត្ថ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ បាន​ចុះ សហការ​ជាមួយ​កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​លើ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​ឈានដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ លឹម វ៉ាន់ អាយុ​២០​ឆ្នាំ ដែលមាន​ទីលំនៅ​នៅ​ភូមិ​ជាមួយ ជនរងគ្រោះ​ខាងលើ​នៅ​ចំណុច​ដូន​អ៊ិន ភូមិ​សក្ដា ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ នាំយកមក​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ វត្ថុ​តាម​ចាប់យក រួមមាន​៖ កាំភ្លើង​កែច្នៃ ចំនួន​១​ដើម រួម​នឹង​សម្ភារ​មួយចំនួនទៀត​។​

​ជនសង្ស័យ​ខាងលើ បាន​សារភាព​ឱ្យដឹងថា រូប​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម ដោយ​យក​កាំ​ភ្នើ​ង​កែច្នៃ បាញ់​ទៅលើ​បុរស​ជា​ជនរងគ្រោះ​ប្រាកដ​មែន​។ មូលហេតុ​ដោយសារ​ខ្លួន​មាន​ជម្លោះ​ជាមួយ​ឈ្មោះ ភឿន ផិត ដែល​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា ហើយ​ឈ្មោះ ភឿន ផិត បាន​វាយ​រូប​ខ្លួន​ចំនួន​២​កៅអី ធ្វើ​ឲ្យ​ខ្លួន​មាន​កំហឹង​ក៏បាន​ទៅយក​កាំភ្លើង​កែច្នៃ​មក​បាញ់ ប៉ុន្ដែ​ពុំ​ដឹងថា​រូប​ខ្លួន​បែរជា​បាញ់​ច្រឡំ​ចំ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ឌុ​ក ឌឿ​ម ទៅវិញ​។​
​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​ការិយាល័យ​ជំនាញ កងរាជអាវុធហត្ថ​ខេត្តសៀមរាប កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕a kill absara