» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9002 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699173 នាក់

មរណៈភាព​ជនរងគ្រោះ​ព្រោះ​ចិន​ជក់បារី​ពេល​ចាក់​ហ្គាស​ផ្ទុះ​ឆេះ​ស្លាប់​បង្ក​កំហឹង​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​!

​កំពង់ស្ពឺ​៖​ម្ចាស់​រថយន្ត​ម៉ាក Highlander ដែល​ឆេះ​រលាក​សព្វ​ខ្លួន ព្រោះតែ​ជនជាតិ​ចិន​ជក់បារី​ពេល​កំពុង​ចាក់​ហ្គាស់ បាន​បាត់​បង់ជីវិត​ក្នុង​មន្ទីរពេទ្យ​ហើយ ។​ពិត​មាននៃ​ការចូល​មរណៈ​ភាំ​ព​នេះ​បង្ក​ឲ្យ​មាន​កំហឹង​ពី​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថ្កោលទោស​សម​ត្ត​កិច្ច​ថា​បានអូសបន្លាយ​ពេល​សួរចម្លើយ​មិន​ឲ្យ​ជនរងគ្រោះ​ទៅ​ពេទ្យ​ភ្លាម​គឺជា​ដើមចម​នៃ​ការស្លាប់​។ a car die 

​ហេតុការណ៍​ឆេះ​រថយន្ត បង្ក​ឲ្យ​ម្ចាស់​រង​រលាក​ធ្ងន់ធ្ងរ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា នៅតាម​ផ្លូវ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧​និង​លេខ​១៨ ក្នុងភូមិ​ចំបក់​ក្អែ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី​។ ម្ចាស់​រថយន្ត​ឈ្មោះ ម៉ៅ សុខ​ហៀ​ង អាយុ​៣៧​ឆ្នាំ រស់នៅក្នុង​រាជធានី​ភ្នំពេញ ជា​អ្នករត់​តាក់ស៊ី ។ ប្រភពពី​សម​ត្ត​កិច្ច​សមត្ថកិច្ច​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​ជនជាតិ​ចិន​ជួល​រថយន្ត​គាត់​ជិះ​មកពី​បូកគោ​ខេត្តកំពត ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។

ពេលមកដល់​ចំណុច​ខាងលើ ដោយសារ​រថយន្ត​អស់​ហ្កា​ស គាត់​ក៏​ចូលទៅ​ចាក់​ហ្កា​ស​បន្ថែម លុះ​ចាក់​រួចហើយ គាត់​ក៏​ចូល​អង្គុយ​ក្នុង​រថយន្ត​ដាក់​ខ្សែក្រវាត់ ហើយ​យកលុយ​ឱ្យ​ថ្លៃ​ហ្កា​ស ។ ពេលនោះ​ជនជាតិ​ចិន​ម្នាក់​បាន​កេះ​ដែកកេះ​អុជ​បារី​ក៏​បណ្តាលឱ្យ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្តង និង​បាន​ម្ចាស់​ស្ថានីយ​ជួយ​បាញ់​ទឹក និង​ទាញ​ចេញពី​ក្នុង​រថយន្ត​ទាន់​។ កម្លាំង​អន្តរាគមន៍​បានសម្រេច​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​មួយគ្រឿង ទៅ​ពន្លត់​ភ្លាមៗ ដោយ​មិន​ឆេះ​រាលដាល​ដល់​ស្ថានីយ​ឡើយ​។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ ម្ចាស់​រថយន្ត​បាន​រងរបួស​ធ្ងន់​។​

បុរស​ជា​ម្ចាស់​រថយន្ត ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺដែរ ចំណែក​គ្រោង​រថយន្ត​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​បន្ត​នីតិវិធី ។ អ្វីដែល​គួរ​ឲ្យ​សង្វេគ​បំផុត គឺ​នៅថ្ងៃនេះ ម្ចាស់​រថយន្ត​បាន​ស្លាប់​បាត់ទៅហើយ ដោយសារ​មិនអាច​ទ្រាំទ្រ​នឹង​ភាពឈឺចាប់​បាន​បន្សល់កូនពីរនាក់កំព្រា។​គេ​នៅ​មិនទាន់​ដឹងថា តើ​ជន​ជាតិចិន​នោះ​ត្រូវ​ទទួលខុសត្រូវ​លើ​ការឆេះ​រថយន្ត និង​ការខាតបង់​កម្រិតណា​នោះទេ​។​a car die1 a car die2 a car die3 

​