» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10433 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700604 នាក់

អភិបាល​ខេត្តកណ្តាល​ប​ញ្ជា​រ​ឲ្យ គណៈបញ្ជាការ​ឯកភាព​គ្រប់​ថ្នាក់​ពង្រឹង​ការអនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វ​ត្ត្ថិ​ភាព

​ខេត្តកណ្តាល​៖ លោក គួច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​កណ្តាល ជាមួយនិង​ការ​ការកោតសរសើរ​ចំពោះ​ការ បំពេញ​តួនាទី​ភារកិច្ច​បាន​យ៉ាង​ល្អប្រសើរ​នា​ខែ​កន្លងមក លោក​អភិបាលខេត្ត ក៏បាន​បន្ត​ជំរុញ និង​លើកទឹកចិត្ត​បន្ថែមទៀត ទៅដល់​គណៈបញ្ជាការ​ឯកភាព​ក្រុង​-​ស្រុក ត្រូវតែ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ការបង្ក្រាប់​បទល្មើស​គ្រឿងញៀន ក្មេង​ទំនើង ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ គ្រោះថ្នាក់​ចរាចរណ៍ និង​ការប្រើប្រាស់​អាវុធ​ជាតិ​ជា​ផ្ទុះ​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ខ្លួន ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ធ្វើឱ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព រក្សា​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អប្រសើ​។​a chom reun 

​នៅ​រសៀល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២៤ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែសីហា និង​ទិសដៅ​ការងារ​អនុវត្ត​បន្ត​សម្រាប់​ខែកញ្ញា របស់​រដ្ឋបាល​ខេត្តកណ្តាល ពាក់ព័ន្ធ​និង​បញ្ហា​គ្រឿងញៀន និង​ក្មេង​ទំនើង វិញ​លោក គួច ចំរើន បានស្នើ​ឱ្យ​គណៈបញ្ជាការ​ឯកភាព​ថ្នាក់​ខេត្ត និង​ក្រុង​-​ស្រុក ត្រូវតែ​បន្ត​អនុវត្ត​វិធានការ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ និង​ចាត់វិធានការ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ហើយ​រាល់​ការចុះ​បង្ក្រាប​បទល្មើស កងកម្លាំង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ជៀសវាង​កុំឱ្យ​មាន​គ្រោះថ្នាក់​ផ្សេងៗ​ក្នុងពេល​បំពេញភារកិច្ច​។ ចំពោះ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍ ត្រូវដាក់​កម្លាំង​ចាំ​ផាក់ពិន័យ​នៅតាម​ផ្លូវ​គោលដៅ​នានា​ឱ្យបាន​ជាប់​ជាប្រចាំ ស្របទៅតាម​ច្បាប់​ដែល​បានកំណត់​។ ជាមួយគ្នានេះ​ត្រូវ​បន្ត​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ឱ្យ​អស់ពី​មូលដ្ឋាន ត្រូវ​ចុះបង្ក្រាប​ដោយ​ប្រើ​វិធានការ​ច្បាប់​គ្មាន​ការលើកលែង​។​

​លោក​អភិបាលខេត្ត បាន​ក្រើនរំលឹក​ដល់​កងកម្លាំង​សមត្ថកិច្ច និង​មន្ទីរ​ពាក់ព័ន្ធ ត្រូវ​ត្រួតពិនិត្យ​ទៅលើ​រាល់​ការផ្សព្វផ្សាយ​ពាក់ព័ន្ធ​កន្លែង បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ នៅតាម​មូលដ្ឋាន​ពី​សំណាក់​សារព័ត៌មាន​នានា ដែល​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត ត្រូវ​កោះហៅ​មក​ធ្វើការ​ស្រាយ​បំភ្លឺ និង​អប់រំ​ណែនាំ​កុំឱ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្មាន​ការពិត​បំពុលសង្គម​តទៅទៀត ព្រោះ​វា​បានធ្វើឱ្យ​ខាត់​កម្លាំងកាយ ធនធាន និង​រំខាន​ពេលវេលា​របស់​សម្ដ​កិច្ច​យ៉ាងខ្លាំង ក្នុង​ការចុះ​ស្រាវជ្រាវ និង​បង្ក្រាប​លើ​ទីតាំង​មិនមែនជា​ពិត​។​

​លោកអភិបាលខេត្ត បានស្នើ​ដល់​កងកម្លាំង​ចំរុះ​គណៈបញ្ជាការ​ឯកភាព​ក្រុង​-​ស្រុក រួមមាន​នគរបាល អាវុធហត្ថ​និង​កម្លាំង​ប្រជា​ការពារ​ត្រូវ​សហការគ្នា ក្នុង​ការចុះ​ត្រួតពិនិត្យ​អាវុធ​ជា​ផ្ទុះ​ដោយ​ប្រទាក់ក្រឡា​គ្នា​នៅតាម​គោលដៅ​ផ្លូវ​សំខាន់ៗ ធ្វើយ៉ាងណា លុបបំបាត់​មិនឱ្យ​កើតមានឡើង​នូវ​ករណី​ការប្រើប្រាស់​អាវុធជាតិផ្ទុះ​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ជា​ដាច់​ខាត់​។​​ដោយពេល​នេះ​ជា​រដូវវស្សា​មាន​ភ្លៀងខ្យល់ លោក​អភិបាលខេត្ត បានធ្វើការ​ក្រើនរំលឹក​ដល់ អាជ្ញាធរ​ក្រុង​-​ស្រុក ត្រូវ​ត្រៀមលក្ខណៈ​ទុកជាមុន​ក្នុង​ការជួយ​ដោះស្រាយ​ផ្សេងៗ និង​ត្រៀម​ជួយសង្គ្រោះ​នៅពេល​មាន​គ្រោះមហន្តរាយ​នានា​កើតមានឡើង​នៅ​មូលដ្ឋាន ពីព្រោះ​ទុក្ខលំបាក់ និង​អាយុជីវិត​ប្រជាពលរដ្ឋ​គឺជា​រឿង​សំខាន់​ណាស់​ដែល​ក្នុងនាម​យើង​ជា​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​។​

​លោក​អភិបាលខេត្ត ក៏បាន​ធ្វើការ​ណែនាំ​ទៅដល់​សាខា​ពន្ធដារ​ខេត្តកណ្តាល ត្រូវ​យកចិត្តទុកដាក់​ខិតខំ​ផ្តល់​សេវា​បង់ពន្ធ​ឱ្យបាន​ល្អ និង​ឆាប់រហ័ស ពិសេស​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក៏ត្រូវ​ជួយ​សហ​ការណ៍​ផ្សព្វផ្សាយ​ណែនាំ ដល់​អ្នក​ដែល​ត្រូវ​បង់ពន្ធ​ឱ្យចូល​រួមសហការ​ណ៍​មក​បង់ពន្ធ​ឱ្យបាន​ទាន់ពេលវេលា សំដៅ​ជំរុញ​ដល់​ការរកចំណូល​ពន្ធ​បាន​តាម​ផែនការ​កំណត់ ដើម្បី​យកមក​អភិវឌ្ឍន៍​ខេត្ត​ឱ្យមាន​ការរីកចម្រើន ជាពិសេស​មន្ទីរ​ដែនដី នគររូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី​ខេត្ត ក៏ត្រូវ​ខិតខំ​បង្កើន​លឿន​ការចែក​ប្លង់រឹង ឬ​វិញ្ញាបណ្ណបត្រ​សម្គាល់​អចលនវត្ថុ ជូន​ដល់ដៃ​ប្រជាពលរដ្ឋ ឱ្យបាន​ឆាប់រហ័ស​ផងដែរ​។ទូលូប្រកដa chom reun1 

​