» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10699 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700870 នាក់

ឡានជាប់ផុងម្នាក់ឯងទាំងយប់តុកស៊ិចពេកដាច់ខ្យល់ប៉ាត់!

 

ភ្នំពេញ:បុរសម្នាក់ត្រូវបានប្រទះឃើញដេកស្លា-ប់នៅក្នុងរថយន្តនៅចំណុចដីស្រែលិចទឹក ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។សមត្តកិច្ចឲ្យដឹងថាសពជនរងគ្រោះ ឈ្មោះ ហែម ប្រសើរ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរទីប្រឹក្សាររាជរដ្ឋាភិបាលនិងជាប្រធានអង្គការ ទីលំនៅក្រាំងដូនទី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។សមត្ថកិច្ចនិងគ្រូពេទ្យចុះទៅត្រួតពិនិត្យនិងធ្វើកោសល្យវិច័យសពគឺនៅលើខ្លួនប្រាណមិនមានស្លាកស្នាមអ្វីទេ។a die car 

សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង២២ និង១០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ អ្នកផ្ទះជនរងគ្រោះបានទទួលទូរស័ព្ទពីជនរងគ្រោះប្រាប់ថារថយន្តជាប់ផុងដី។ ក្រោយមកជនរងគ្រោះបានទំនាក់ទំនងតាមលេខទូរស័ព្ទនៅលើរបងដីឡូតិ៍នៅក្បែរកន្លែងកើតហេតុចម្ងាយប្រហែល២៥០ម៉ែត្រដើម្បីឲ្យម្ចាស់ទីតាំងចេញមកជួយរកសម្ភារគាស់កង់ឡានជាប់ផុង ខណៈនោះម្ចាស់ទីតាំងដីឡូត៍ប្រាប់ថាខ្លួនមិននៅភ្នំពេញទេ ឲ្យទំនាក់ទំនងទៅក្រុមកាងារខ្លួន ហើយម្ចាស់ទីតាំងដីឡូត៍បានទូរស័ព្ទទំនាក់ទំនងទៅក្រុមការងារខ្លួនថាបើជនរងគ្រោះសុំក្ដារគាស់កង់រថយន្តឲ្យជនរងគ្រោះខ្ចីយកទៅប្រើផង។ នៅវេលាម៉ោង១២ និង១២នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចដីស្រែលិចទឹក ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្រាប់តែមានមនុស្សប្រទះឃើញជនរងគ្រោះស្លា-ប់នៅក្នុងរថយន្តនៅកន្លែងកើតហេតុ ទើបផ្ដល់ដំណឹងឲ្យសមត្ថកិច្ច។

តាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះថាជនរងគ្រោះមានជំងឺបេះដូងប្រចាំកាយ។តាមសេចក្តីរាយការពីការត្រួតពិនិត្យកន្លែងកើតហេតុបង្ហាញថា-កន្លែងកើតហេតុជាដីផ្លូវទាល់មានទឹកលិច នៅចំងាយពីផ្លូវបេតុងខាងលើប្រវែង១,៥០គីឡូម៉ែត្រឃើញមានរថយន្ត១គ្រឿងម៉ាកLEXUS RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2L-8047 បានធ្លាក់ផ្លូវចូលទៅក្នុងដីស្រែលិចទឹក ក្បាលរថយន្តចេញ កង់ទាំង៤ជាប់ផុងដីភក់ ស្ថានភាពកង់រុលឡើងពីដីលិចទឹក, ទ្វាចំហៀងខាងស្តាំបើកចំហរ កូនសោរកាច់បើក ចង្កៀងខាងមុខបើកភ្លើង ម៉ាស៊ីនត្រជាក់បើក, នៅលើកៅអីខាងមុខចំហៀងខាងស្តាំ មានសាកសពមនុស្សប្រុសម្នាក់ស្លា ..;ប់ខ្នងផ្អែកកៅអី ពាក់អាវយឺតដៃខ្លី ស្លៀកខោជើងខ្លី ជើងខោទាំងសងខាងមានស្នាមដានទឹកប៉ុន្ដែមានសភាពស្ងួត ហើយជាប់ស្មៅ បាត់ជើងទាំងសងខាងប្រឡាក់ភក់។

ការសន្និដ្ឋាន : ស្លា-ប់ដោយគាំងបេះដូង អាចបណ្ដាលមកពីជំងឺបេះដូង (ជនរងគ្រោះបានបើករថយន្តវង្វេងផ្លូវ រួចក៏បានធ្លាក់ចូលដីស្រែលិចទឹក ដោយសារជនរងគ្រោះមានជំងឺបេះដូងប្រចាំកាយ ទើបជំងឺធ្វើទុក្ខបណ្ដាលឲ្យស្លា-ប់។a die car1 a die car2