» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11596 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701767 នាក់

តុលាការ​ឃុំខ្លួន​សកម្ម​ជន​ការពារ​បរិស្ថាន​៣​នាក់​ដាក់គុក​ព្រៃ​ស​ចោទថាក្បត់ជាតិ


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១​នេះ​លោក អ៉ឹ​ម វណ្ណៈ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញបានសម្រេច​ឃុំខ្លួន សកម្មជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់ នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​បទ​រួមគំនិត​ក្បត់​។a ecology 

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដែលជា​និស្សិត​ហើយ​ចូលរួម​ធ្វើ​សកម្មភាព​ការពារ​ព​រិ​ស្ថាន​ទាំង ៣​នាក់ មាន កញ្ញា ស៊ុន រដ្ឋា និង លោក យឹម លាង​ហ៉ី ត្រូវបាន​ចោទប្រកាន់​ពី ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​បទ​រួមគំនិត​ក្បត់​។ ដោយឡែក យុវចន លី ចាន់​ដារ៉ាវុត ត្រូវបាន​ចោទប្រកាន់​ពីបទ​រួមគំនិត​ក្បត់​។​
​ក្រៅពី​ការចោទប្រកាន់​លើ សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៣​រូបនេះ តុលាការ​ក៏បាន​ចោទប្រកាន់​ចំពោះ លោក អា​ឡិច​សង់​ដ្រូ ហ្គ​ន់​ស្សា​ឡេស ឌី​វិ​សុន ( Alejandro Gonzalez Davidson) ជា​ជនជាតិ​អេស្បាញ​ដែល​ត្រូវ​បណ្តេញចេញ​លែង​ឲ្យ​ចូល​ស្រុក​ខ្មែរ​៦​ឆ្នាំ​ហើយ​នោះ​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ការពារ​បរិស្ថាន នៅ​តំបន់​អា​រ៉ែ​ង និង​ប្រឆាំង ការ​បូម​ខ្សាច់​នៅក្នុង ខេត្តកោះកុង បាន​រង​ការ​ចោទ ពីបទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​បទ​រួមគំនិត​ក្បត់​ផងដែរ​។​
​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា តាម​ឯកសារ​សំណុំរឿង និង​ភស្តុតាង​ផ្សេងៗ​ទៀត​បង្ហាញថា ពួកក្រុម​នេះ​ធ្វើ​សកម្មភាព ដោយមាន​អង្គការ​ចាត់តាំង​ច្បាស់លាស់ ដែលមាន​ជនបរទេស​ជា​អ្នក​គូសវាស​ផែនទី​ឱ្យធ្វើ​សកម្មភាព និង​ប្រតិ​បិ​ត្តិ​ការ​។​​ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើង​បន្ទាប់ពី​សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​រកឃើញ​ភស្តុតាង ៣​ចំណុច​ដូចជា​៖
១៖ ក្រុម​នេះ​ជា​ក្រុម​ដែលមាន​អង្គការ​ចាត់តាំង​ខុសច្បាប់ និង​មានការ​បញ្ជា​ពីក្រោយ​ដោយ​ជនបរទេស​ឈ្មោះ អា​ឡិច​

២៖ គ្រប់​សកម្មភាព​របស់​ពួកគេ គឺ​យកឈ្មោះ និង​ជ្រក​ក្រោម​ស្លាក​បរិស្ថាន ប៉ុន្តែ​ដើម្បី​បន្លំ​ធ្វើ​សកម្មភាព​ប្រមូលយក​ព័ត៌មាន បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​បរិស្ថាន​នេះ ធ្វើជា​លេស​ឈ្នាន់ ឬ​មូលហេតុ​ញុះញង់​ដល់​ប្រជាពលរដ្ឋ សាធារណជន ក្នុង​គោលដៅ​ប្រឆាំង និង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​៣៖ ក្រុម​នេះ​ធ្វើ​សកម្មភាព បាន​ដោយសារតែ​ការផ្តល់​ហិរញ្ញប្បទាន​ពី​ខាងក្រៅ ដែល​ពាក់ព័ន្ធ​នឹង​ហិរញ្ញប្បទាន​ភេរវកម្ម ផ្គត់ផ្គង់​ដោយ​មេ​របស់​ពួកគេ​ដោយ​ជនបរទេស​។​

​អង្គការ​មាតា​ធម្មជាតិ ដែល​ទីស្នាក់ការ​កណ្តាល​តាំងនៅ​វត្ត​ចំការ​ឈូក ភូមិ​ពោធិ៍​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដែល​បង្កើតឡើង និង​ដឹកនាំ​ដោយ លោក អា​ឡិច ត្រូវបាន​ក្រសួងមហាផ្ទៃ ចេញ​សេចក្តីប្រកាស សម្រេច​លុបចោល​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់ពី​បាន​បណ្តេញ លោក អា​ឡិច ចេញពី​ប្រទេស​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ស្ថានទូត​អាមេរិក នៅ​កម្ពុជា​ចេញ​នៅ​ថ្ងៃទី​១៧ ខែមិថុនា​(បន្ទាប់ពីសមត្តកិច្ចចាប់ខ្លួនសកម្មចន)បាន​ឲ្យ​ដឹង​ពី​ការឈប់​ជួយ​ខាង​បរិស្ថាន​ថា​«​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នឹងត្រូវ​បង្វែរ ទៅ​ជួយ​វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ការងារ​របស់​សហគម​ន៍​មូលដ្ឋាន ដើម្បី​កែលម្អ​មុខរបរ​ប្រកប​ជីវភាព​រស់នៅ និង​ពង្រីក​កសិកម្ម ដែល​មិន​ប៉ះពាល់​បរិស្ថាន​។ ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា លើ​បញ្ហា​បរិស្ថាន និង​បម្រែបម្រួល អាកាសធាតុ ដែលជា​កង្វល់​រួម​តាមរយៈ​កិច្ចសហការ​ជា​ដៃគូ​រវាង​សហរដ្ឋអាមេរិក និង​តំបន់​ទន្លេមេគង្គ​»​។​

តាម​សេចក្តីប្រកាស​ពត៍​មានបាន​បញ្ជាក់​ពី​មូលហេតុ​ឲ្យ​ដឹងថា នៅក្រោម​គម្រោង​ព្រៃ​ឡង់​បៃតង តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ ហៅ​កាត់ USAID ក្រោម​ហេតុផល​ការកាប់​ឈើ​ខុសច្បាប់​នៅក្នុង និង​ជុំវិញ​ដែនជម្រកសត្វព្រៃ​នៅ​ព្រៃ​ឡង់​នៅតែ​បន្ត​មាន បើទោះបីជា​រដ្ឋាភិបាល​ខ្លួន បានផ្តល់​ជំនួយ​ជាង ១០០​លាន​ដុល្លារ ចាប់តាំងពី​ឆ្នាំ​២០១៦​មក តាមរយៈ​ទីភ្នាក់ងារ USAID ដើម្បី​អនុវត្ត​លើ​គម្រោង​ការពារ​ធនធាន​ព្រៃឈើ សត្វព្រៃ និង​ជីវៈចម្រុះ ដើម្បី​ធានា​អភិរក្ស និង​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​។​a ecology1 


​