» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9667 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699838 នាក់

​ឯកសារ​ចំនួន​៣៧ រវាង​កម្ពុជា​-​ចិន ត្រូវបាន​ចុះហត្ថលេខា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង


​ភ្នំពេញ​៖ ឯកសារ​ចំនួន​៣៧ រវាង​រដ្ឋាភិបាល​កម្ពុ​ជា​-​ចិន ត្រូវបាន​ចុះហត្ថលេខា នៅ​ល្ងាច​ថ្ងៃ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២៥​នេះ ក្រោម​អធិបតីភាព សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ចំនួន​២​ថ្ងៃ​នៅ​កម្ពុជា​។​​ឯកសារ​ទាំងនេះ​ត្រូវបាន​ចុះហត្ថលេខា​នៅ​វិមាន​សន្តិភាព បន្ទាប់ពី​មេដឹកនាំ​ទាំងពី​(​ប្រធានាធិបតី​ចិន​និង​នាយករដ្ឋមន្ត្រី​កម្ពុជា​) បាន​ជួបពិភាក្សា​ទ្វេភាគី ក្នុងនោះ​គឺមាន​ឯកសារ​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​, វិស័យ​ពាណិជ្ជកម្ម​, វិស័យ​អប់រំ​, វិស័យ​ហិរញ្ញវត្ថុ​, វិស័យ​ព័ត៌មាន​, ការងារ​យុវជន​, វិស័យ​កសិកម្ម​, វិស័យ​សុខាភិបាល​, វិស័យ​ធនធានទឹក​, វិស័យ​ទេសចរណ៍​, វិស័យ​កិច្ចការនារី និង​វិស័យ​ផ្សេងទៀត​។​a king sy 

​ទាក់ទង​និង​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​នេះដែរ​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​ដើម្បី​រៀបចំ​វាយតម្លៃ​របាយការណ៍​សិក្សា​សមិទ្ធិ​លទ្ធភាព និង​រៀបចំ​ចរចា​កិច្ចសន្យា​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន នៃ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២៥ បាន​ធ្វើជា​អធិបតី និង​ជា​ហត្ថលេខី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​កិច្ចសន្យា​ចំនួន ៥ ពាក់ព័ន្ធ​នឹង​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ហ្វូណន​តេ​ជោ (​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​) រួមជាមួយ​លោក Wang Tong Zhou ប្រធាន​ក្រុមហ៊ុន​សំណង់​គមនាគមន៍​ចិន (China Communications Construction Company – CCCC) ។​មានន័យថា​ចិន​ព្រម​ផ្តល់​កម្ចី​ឲ្យ​កម្ពុជា​ហើយ​!​។​

​ដោយឡែក​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្តីពី​លទ្ធផល​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​មកកាន់​កម្ពុជា​របស់លោក ស៉ី ជីន​ពីង ប្រធានាធិបតី​ចិន ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន បាន​ឲ្យ​ដឹងថា​ក្នុង​ដំណើរ​ទេស្សន​កិច្ច​នេះ​៖ «​ភាគី​ចិន បានបញ្ជាក់​ជាថ្មី​នូវ​ការគាំទ្រ​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ និង​បាន​សន្យា​លើកទឹកចិត្ត​សហគ្រាស​ចិន​ដែលមាន​សមត្ថភាព​កាន់តែច្រើន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​។ លើសពីនេះ ភាគី​ចិន​ក៏បាន​សម្តែង​ការគាំទ្រ​យ៉ាង ពេញទំហឹង ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុងការ​ជំរុញ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ហ្វូណន​តេ​ជោ​»​។​

​ក្រសួងការបរទេស​ក៏ បាន​បញ្ជក់​ថា ភាគី​ទាំងពីរ​(​កម្ពុជា​ចិន​)​បាន​ប្តេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ផ្អែកលើ​ច្បាប់ បើកចំហ តម្លាភាព បរិ​យា​ប័ន្ន និង​គ្មាន​ការរើសអើង ខណៈ​រួមគ្នា​លើកកម្ពស់​ការរីកចម្រើន​ជា​បន្តបន្ទាប់ នៃ​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក៏ដូចជា​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម ការវិនិយោគ និង​ការសម្របសម្រួល​។​​ភាគី​ទាំង​ពីរបាន​ឯកភាព​បន្ត​ផ្តល់​តួនាទី​ដល់​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ តំបន់ ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន និង​ជំរុញ​យ៉ាងសកម្ម​ឱ្យមាន​ការចុះហត្ថលេខា លើ​ពិធីសារ​ដំឡើង​កម្រិត កិច្ចព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន ៣.០​។​​ភាគី​កម្ពុជា​-​ចិន បន្ត​ឯកភាព​កំណត់​យក​ឆ្នាំ​២០២៥ ជា «​ឆ្នាំ​ទេសចរណ៍​កម្ពុជា​-​ចិន​» និង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្លួន​ឲ្យ​ធ្វើដំណើរ​រវាង​ប្រទេស​ទាំងពីរ​។

​ក្រសួងការបរទេស បានបញ្ជាក់​ទៀតថា​៖ កម្ពុជា​-​ចិន នឹង​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ជំរុញ​កម្មវិធី​អភិរក្ស និង​ស្តារ​ព្រះ បរមរាជវាំង​បុរាណ​នៅ​អង្គរ ក៏ដូចជា​ប្រាសាទព្រះវិហារ និង​បេតិកភណ្ឌ​វប្បធម៌​ដទៃទៀត​។​​លើសពីនេះ កម្ពុជា​-​ចិន នឹង​បង្កើត​យន្តការ​ដើម្បី​សម្រួល​ដល់​ការផ្លាស់ប្តូរ​ទៀងទាត់​រវាង​នាយកដ្ឋាន​កិច្ចការ យុវជន និង​សហភាព​សហព័ន្ធ​យុវជន នៃ​ប្រទេស​ទាំងពីរ និង​ធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ធនាគារ​ខួរក្បាល និង​ទីក្រុង​សម្ព័ន្ធមេត្រីភាព ក្នុង​គោលបំណង​លើកកម្ពស់​មិត្តភាព​កម្ពុជា​-​ចិន​។​​លើ​វិស័យ​សន្តិសុខ​ភាគី​ចិន​បាន​កោតសរសើរ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុងការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត និង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ព្រមទាំង​ប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង ការសម្របសម្រួល និង​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ ដើម្បី​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន រួមទាំង​ល្បែង​ឆ្លងដែន​ខុសច្បាប់ ការជួញដូរ​គ្រឿងញៀន ការរត់ពន្ធ​មនុស្ស និង​ការ​ក្លែងបន្លំ​។​

​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន​ក៏ បាន​បន្ត​ឯកភាពគ្នា​ក្នុងការ​ពង្រឹង​យន្តការ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងកម្លាំងប្រដាប់អាវុធ និង​រក្សា​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ជា​ញឹកញាប់​នៅ​គ្រប់​កម្រិត​។​ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ ភាគី​ទាំង​ពីរបាន​ឯកភាព ពង្រឹង​យន្តការ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងកម្លាំងប្រដាប់អាវុធ នៃ​ប្រទេស​ទាំងពីរ រក្សា​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ជា​ញឹកញាប់​នៅ​គ្រប់​កម្រិត និង​បង្កើន​សកម្មភាព​កិច្ចសហប្រតិបត្តិការ រួមទាំង​ការហ្វឹកហ្វឺន និង​សមយុទ្ធ​រួម ដូចជា​ការសង្គ្រោះ​បន្ទាន់ ការជួយ​សង្គ្រោះ​ក្នុង​គ្រា​មហន្តរាយ និង​ការកែលម្អ​ផ្នែក​សេវា​វេជ្ជសាស្ត្រ និង​ភស្តុភា​រកម្ម​។​

​ក្រសួងការបរទេសកម្ពុជា បាន​បញ្ជាក់ដែរថា ចំពោះ​សន្តិសុខ​មនុស្សជាតិ ភាគី​ទាំងពីរ​បានទទួល​ស្គាល់​ការគំរាមកំហែង​ជា​សកល​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ ហើយ​ប្តេជ្ញា​ពង្រឹង​ការការពារ​បរិស្ថាន ជំរុញ​កិច្ចសហការ​ថាមពល​ស្អាត រួមមាន​៖ វា​រី​អគ្គិសនី ថាមពលព្រះអាទិត្យ និង​ថាមពលខ្យល់​។ កម្ពុជា​បាន​វាយតម្លៃ ខ្ពស់​ចំពោះ​ជំនួយ​ឧបត្ថម្ភ​របស់​ចិន ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការផ្តល់​ឧបករណ៍​បោសសម្អាត​មីន ដើម្បី​ជួយ​កម្ពុជា​ឱ្យ​សម្រេច​គោលដៅ​កម្ពុជា​មិន​ទទួលរង​ផលប៉ះពាល់​ពី​មីន និង​សំណល់ ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

​លើ​បញ្ហានយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន បាន​អះអាង​ជាថ្មី​នូវ​ការគាំទ្រ​គ្នា​យ៉ាង​មុះ​មុត ចំពោះ​ផលប្រយោជន៍​ស្នូល​របស់​គ្នា​ទៅវិញទៅមក​។ សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា ភាគី​កម្ពុជា​បានបញ្ជាក់​ជាថ្មី​ពី​ការ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​គោលនយោបាយ​ចិន​មួយ និង​ចាត់ទុកថា តៃវ៉ាន់​ជា​ផ្នែក​មួយ​មិនអាច​កាត់ផ្តាច់​បាន​ពី​ទឹកដី​ចិន​។ កម្ពុជា​ប្រឆាំង​ចំពោះ​ការប៉ុនប៉ង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ដោយ​ចាត់ទុកថា បញ្ហា​ស៊ីន​ជាំ​ង ស៊ី​ចាង ហុងកុង និង​តៃវ៉ាន់ គឺជា​បញ្ហា​ផ្ទៃក្នុង​របស់​ចិន​សុទ្ធសាធ​។​

​សូមបញ្ជាក់ថា​ក្នុង​ការទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ការអញ្ជើញ​មកដល់​របស់​ឯកឧត្តម Xi Jinping ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាពលរដ្ឋ​ចិន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២៥ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដង្ហែ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដេចយាង​ក្នុង​ការទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្ត​មាននៃ​ការអញ្ជើញ​មកដល់​របស់​ឯកឧត្តម Xi Jinping ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​២ ថ្ងៃ (១៧-១៨ ខែមេសា ឆ្នាំ​២០២៥) នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ពិធី​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ឯកឧត្តម​ប្រធានាធិបតី​ចិន មាន​រៀបចំ​ជា​ក្បួន​ត្រែទ័ព ហើយ​អម​សងខាង​ផ្លូវ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មកដល់​កន្លែង​ស្នាក់នៅ​របស់​ឯកឧត្តម ក៏មាន​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស ឈរ​អម​សងខាង​ផ្លូវ​ប្រមាណ​៣​ម៉ឺន​នាក់​ផងដែរ​។​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម XI Jinping បាន​ចូលគាល់ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតា​ជាតិខ្មែរ នៅ​ព្រះបរមរាជវាំង​។ ជួបពិភាក្សា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជាមួយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី​ការពង្រឹង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី និង​ផ្លាស់ប្តូរ​យោបល់ អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលមាន​ការចាប់អារម្មណ៍​ដូចគ្នា​។​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​បាន​អញ្ជើញ​ជូន​ដំណើរ​ឯកឧត្តម XI Jinping​ប្រធានាធិបតី​ចិន​ចាក​ចេញពី​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​១៨​មេសា​នៅ​ព្រលានយន្តហោះ​!a king sy4 a sun china a sy hun sen a sy hun2 a king sy5 a king sy6 a king sy7 a king sy8 
​