» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6758 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696929 នាក់

ក្រសួងប្រៃនីយ៍អត់លុយបង់ថ្លៃសេវាផ្សាយអត្ថបទ​សម្ភោ​ធ​នូវ​អាគារ​សិក្សា​ថ្មី និង​បាន​បំពាក់ Wi-Fi ប្រើប្រាស់​ទេ!

ភ្នំពេញ៖​ដោយសារក្រសួងប្រៃសណីអត់មានលុយបង់សេវាផ្សាយអត្ថបទគេហទំពរ័មាតុភូមិបានសម្រេចលុបចោលភាគខ្លះនៃអត្ថបទសម្ពោធសាលាលារៀននិងសេវ៉អ៊ិនធើណីតដែលអត់ប្រោជន៍ចោល!


a tram iv1

 

 


 

 សូមបញ្ជាក់ថា៖នៅ​ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៨ ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ បានផ្តល់​ការគាំទ្រ​ដល់​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា (TC) ដើម្បី​ដាក់ឱ្យ​ដំណើរការ​គម្រោង​Wi-Fi​សាធារណៈ​នៅក្នុង​រាជធានី​ភ្នំពេញ​ដោយមាន​ការសហការ​ពី​ក្រុមហ៊ុន Korea Telecom (​ខេ​ធី​)ដែលមានថវិការជិត៥០ម៉ឺនដុល្លារអាេមេរិក ។ ក្រុមហ៊ុន​ខេ​ធី​គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​មួយ​របស់​ពិភពលោក​ដែល​បាន​ជួយ​ប្រទេស​កូរ៉េខាងត្បូង​ឱ្យ​អភិវឌ្ឍ​ខ្លួន​ក្លាយជា​ប្រទេស​ឈានមុខ​គេ​នៅក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានវិទ្យា​។ យោងតាម​ចំណាត់ថ្នាក់​ពិភពលោក​សម្រាប់​ស​ន្ទ​ស្សន៍​អភិវឌ្ឍន៍ ICT ដោយ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) បានឱ្យដឹងថា​ប្រទេស​កូរ៉េ​ជាប់​ចំណាត់ថ្នាក់​លេខ ១ ឬ​ទី ២ នៅលើ​ពិភពលោក​ក្នុង​រយៈ ៨​ឆ្នាំ​ចុង​ក្រោយនេះ​។ 

​គម្រោង​ទាំងនេះ​នឹង​អនុញ្ញាតឱ្យ​ប្រជាជន​កម្ពុជា និង​ភ្ញៀវទេសចរ​កាន់តែច្រើន​ដែលជា​សសរស្តម្ភ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​អាច​ភ្ជាប់​អ៊ិន​ធឺ​ណិ​ត​ដោយ​ល្បឿន​លឿន​បំផុត​រហូតដល់ ១ ជី​ហ្គា​បៃ​ក្នុង​មួយ​វិនាទី​នៅក្នុង​តំបន់​សាធារណៈ​ធំ ៗ ដូចជា​សួនច្បារ​សម្តេច​ហ៊ុនសែន​, សួនច្បារ​មុខ​ព្រះបរមរាជវាំង និង​កន្លែង​ជាច្រើន​ទៀត​ដែល​បាន​ត​ភ្ជាប់​ទាំង​នៅ​រាជធានី​ភ្នំពេញ​និង​បណ្តា​ខេត្ត​។ សព្វថ្ងៃនេះ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​មាន​ក្តី​សោមនស្ស​រីករាយ​យ៉ាងខ្លាំង​ក្នុងការ​គាំទ្រ​ដល់​ការបើក​ដំណើរការ​កម្មវិធី​ឌីជីថល​សម្រាប់​សាលារៀន​នៅ​វិទ្យាល័យ​ហ៊ុនសែន​ទួល​ខ្ពស់​ដោយមាន​ការគាំទ្រ​ពី TC និង KT ។ គោលបំណង​នៃ​គម្រោង​នេះ​គឺ​ដើម្បី​នាំមក​នូវ​ការតភ្ជាប់​ទៅ​សាលារៀន​នៅ​ទូទាំងប្រទេស​តាមរយៈ​ការបង្កើន​ការតភ្ជាប់​អ៊ីនធឺណិត​ដែល​នឹង​អនុញ្ញាតឱ្យ​សាលារៀន​ភ្ជាប់​ទៅ​ការអប់រំ​ឌីជីថល​បន្ថែមទៀត​ដើម្បី​សម្រាប់​សាលា​ទាំងមូល​។ យើង​សង្ឃឹមថានឹង​ទទួល​ការគាំទ្រ​និង​សហការ​បន្ថែមទៀត​ជាមួយ​អ្នកពាក់ព័ន្ធ​សំខាន់ៗ​ដូចជា ក្រសួង​អប់រំ យុវជន និង​កីឡា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​និង​អង្គការ​អប់រំ​អន្តរជាតិ​។​a tram iv4 


 

 

​