
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5006 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695177 នាក់
បាត់ដំបង៖សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី បានថ្លែងថា "សង្គ្រាមឈ្លានពាន និងទឹកជំនន់ កិច្ចការអាទិភាពសំខាន់របស់រាជរដ្ឋាភិបាល គឺការជួយសង្រ្គោះជីវិតប្រជាពលរដ្ឋ ឱ្យរស់សិន ប្រសិនបើមានករណីគ្រោះហេតុកើតឡើងជាយថាហេតុ"។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា ទី២ គឺសុខទុក្ខប្រជាពលរដ្ឋ ទី៣ ការស្តារឡើងវិញ "។
ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត នៃសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)ចំនួនជាង២ពាន់នាក់ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែលបានជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ខណៈដែលប្រជាពលរដ្ឋរងគ្រោះដោយសាទឹកជំនន់ និងសង្រ្គាមព្រំដែនកម្ពុជា-ថៃ ។
សម្រាប់ការងារកសាងហេដ្ឋារចនាសម្ពន្ធ័សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យស្ថាប័នពាក់ព័ន្ធជួសជុលផ្លូវដែលរងគ្រោះដោយសារទឹកជំនន់កន្លងទៅនៅក្រុងបាត់ដំបង កុំកាយផ្លូវដាក់លូ ដាក់លូកាយផ្លូវ ។ សម្តេចធិបតីណែនាំឲ្យធ្វើទាំងផ្លូវ និងលូជាមួយគ្នាតែម្តង។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា "ផ្លូវក្នុងក្រុងបាត់ដំបងមាន ២១ខ្សែ ត្រូវរៀបចំស្តាឡើងវិញចាប់ពីខែវិច្ឆិការ ឆ្នាំ២០២៦ខាងមុខនេះហើយ"។
ទាក់ទងនិងទីតាំងដែលថៃគ្រប់គ្រងបន្ទាប់ពីសង្គ្រាមពីរលើកសម្តេចធិបតីអះអាងថា«ការបាត់បង់ការគ្រប់គ្រងនៅទីកន្លែងមួយចំនួន មិនមែនបានន័យថា យើងឯកភាពកាត់ឲ្យគេនោះទេ, ខ្ញុំសូមបញ្ជាក់។ កន្លងទៅខ្ញុំនិយាយអំពីការបាត់បង់ និងការបាត់បង់ការគ្រប់គ្រង។ ពិតណាស់ ជារូបភាព វាដូចតែគ្នា។ យើងលែងទៅកន្លែងនោះបាន លែងចូលបាន ប៉ុន្តែតើគេមានកម្មសិទ្ធិទេ? អត់ទេ…បើយើងមិនចុះហត្ថលេខាទៅឲ្យគេ…ហើយរាជរដ្ឋាភិបាលអត់មានចុះហត្ថលេខាទៅឲ្យអ្នកណាទេ។
ដីយើងទាមទារតែត្រឹមតាមអនុសញ្ញា សន្ធិសញ្ញាឆ្នាំ១៩០៧ ទេ។ យើងមិនទៅទាមទារបុរីរ៉ាម យើងមិនទៅទាមទារសុរិន្ទស្អីទេ។សុំត្រឹមតែអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ផែនទីឧបសម្ព័ន្ធដែលមានទៅ។ ឲ្យយើងទៅទាមទារយកសុរិន្ទ យកបុរីរ៉ាម យើងអត់ចាំបាច់ អត់មានការចាំបាច់ទេ។ យកតែត្រឹមប៉ុណ្ណឹង…ការពារភាពស្របច្បាប់របស់យើង។ អនុសញ្ញា និងសន្ធិសញ្ញាមានហើយ»។
សម្តេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនឹងបន្តទាមទារតាមរយៈយន្តការការទូត យន្តការច្បាប់អន្តរជាតិ និងគ្រប់ច្រកផ្លូវទាំងអស់គ្រប់ពេលវេលា ដោយមិនបណ្តែតបណ្តោយឱ្យអូសបន្លាយពេលរាប់សិបឆ្នាំ ឬរហូតដល់ ១០០ឆ្នាំ ដូចមុនឆ្នាំ១៩០៧ នោះឡើយ ពោលគឺរាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដាក់សម្ពាធ និងចលនាជាប្រចាំ ដើម្បីដោះស្រាយបញ្ហាព្រំដែននេះឱ្យចប់៕