» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8071 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698242 នាក់

ប្រធានរដ្ឋសភា​កម្ពុជា ស្នើ​លោក ដូ​ណា​ល់ ត្រាំ បន្ត​ចូលរួម​ដោះស្រាយ​ជម្លោះព្រំដែន​កម្ពុជា និង​ថៃ

 

​ភ្នំពេញ​៖ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​គណៈប្រតិភូ តំណាងរាស្ត្រ​អាមេរិក​បានស្នើ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បន្ត​ចូលរួម​លើកកម្ពស់​ការអនុវត្ត​បទ​ឈប់​បាញ់ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ចូលរួម​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី នៅក្នុង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ស្របតាម​បំណងប្រាថ្នា​របស់​ថ្នាក់ដឹកនាំ​និង​ពលរដ្ឋ​កម្ពុជា​ដែល​ស្រឡាញ់​សន្តិភាព ចង់​ការពារ​សុខសន្តិភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​បណ្តា​ប្រទេសជាតិ​ទាំងអស់ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍ នៅ​ឆ្នាំ​២០៣០ និង​ឆ្នាំ ២០២៥០​។a sodary us

​នៅក្នុង​ឱកាស​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​សមាជិកសភា​សហ​រដ្ឋ​អាមេរិក មកពី​គណបក្ស​សារ​ធា​រណៈ​រដ្ឋ​ដឹកនាំ​ដោយ​លោកស្រី បេ​ត វ៉ាន់ដា​ញ (Beth Van Duyne) នា​ថ្ងៃទី​២៨ ខែសីហា​នេះ សម្តេច​ប្រធានរដ្ឋសភា ក៏បាន​ថ្លែង​អំណរ គុណ​ជាថ្មីទៀត​ជូន​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន ក៏ដូចជា​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បណ្តា​ប្រទេស​ជា​មិត្ត​ទាំងអស់ ដែល​បាន​ផ្តួចផ្តើម​និង​សម្របសម្រួល​ឱ្យមាន​ជំនួប​ចរចា​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​និង​ថៃ សម្រេចបាន​នូវ​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៨ ខែ កក្កដា​កន្លងមកនេះ បាន​ជួយសង្គ្រោះ​អាយុជីវិត​ពលរដ្ឋ រាប់ម៉ឺន​នាក់ នៅក្នុង​ប្រទេស​ទាំងពីរ​។

​សួ​ម​ជម្រាប​ថា​៖​គណៈប្រតិភូ​សភា​សហរ​ដ្ឋ អាមេរិក ដែល​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ សម្តេច​ប្រធានរដ្ឋសភា នាឱកាស​នេះ បាន​អញ្ជើញ​មកពី​គណបក្ស​ទាំងពីរ​របស់​សហរដ្ឋ​អាមេរិក គឺ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​។​លោកស្រី​បេ​ត វ៉ាន់ ដា​ញ បានបញ្ជាក់​ពី​គោលបំណង​ដំណើរ​ទស្សនកិច្ច មកកាន់​កម្ពុជា​នាពេល​នេះ ដើម្បី​លើកកម្ពស់​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម លើ​គ្រប់​វិស័យ មាន​ទាំង​សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ បច្ចេកវិទ្យា សុខសន្តិភាព​ជាដើម​។​លោកស្រី​បាន​គូសបញ្ជាក់ថា មុន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោកស្រី​ក៏ បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​ផងដែរ​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ ឃើញថា​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ ត្រូវការ​សន្តិភាព និង​ស្រឡាញ់​សន្តិភាព​ដូចគ្នា​។


​សូមបញ្ជាក់ថា​ទន្ទឹម​និង​ដំណោះរ​ទ្ស​កិច្ច​តំណាងរាស្ត្រ​អាមេរិក​នេះ​លោក​ប្រធានាធិបតី​អាម​រិ​ក​ដូ​ណា​ល់​បាន​ផ្ញើលិខិត​ថ្លែងអំណរគុណ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ស្នើសុំ​ពានរង្វាន់​ណូបែល​សន្តិភាព​ជូន​លោក​ប្រធានាធិបតី​អាមេរិក​។​នៅក្នុង​លិខិត​ផ្ញើជូន​សម្តេច​ធិបតី លោក ដូ​ណា​ល់ ត្រាំ បាន​វាយតម្លៃថា សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម​មួយរូប ដែល​ផ្តល់​តម្លៃ​លើ​ជីវិត​មនុស្ស និង​ស្រឡាញ់​សន្តិភាព និង​បាន​គូសបញ្ជាក់​ពី​មោទនភាព​របស់​ឯកឧត្តម ដែល​បាន​ចូលរួម​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រម ព្រៀង​បទ​ឈប់​បាញ់ សំដៅ​បញ្ចប់​នូវ​សោកនាដកម្ម​នៃ​ជម្លោះ​ប្រដាប់អាវុធ និង​បាន​សង្គ្រោះ​ជីវិត​មនុស្ស​រាប់ពាន់នាក់​។


​សម្តេច​ប្រធានរដ្ឋសភា និង​សមាជិកសភា​សហរដ្ឋអាមេរិក បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ​និង​នីតិប្រតិបត្តិ​។​សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា ក៏បាន​ថ្លែងអំណរគុណ​ជូន​សហរដ្ឋអាមេរិក​ដែល​បាន​បញ្ចុះ​ពន្ធ​ជូន​កម្ពុជា​ពី​ចំនួន​៤៩%​មក​នៅត្រឹម​១៩% ។ ការបញ្ចុះ​ពន្ធ​នេះ​មាន​សារៈសំខាន់​នៅ ក្នុងការ​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​និង​ជីវភាព​របស់​ពលរដ្ឋ​កម្ពុជា​។​បន្ថែម​ពីនេះ សម្តេច បានស្នើ​សុំ​សមា​ជិ​ក​សភា​សហរដ្ឋ​ស​អាមេរិក​បន្ត​កៀរគរ​អ្នកវិនិយោគ អ្នកទេសចរ មក​កម្ពុជា​បន្ថែមទៀត​៕a sodary us1 

​