
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5821 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695992 នាក់
ភ្នំពេញ៖គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាលោកកែវរ៉េមីបានផ្ញើលិខិតមួយទៅសារព័ត៌មាន The Wall Street Journal នៅអាមេរិកដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia” និងតម្រូវឱ្យលុបពាក្យនេះចេញ ហើយធ្វើការសុំទោសជាផ្លូវការចំពោះការប្រើប្រាស់ចំណងជើងបែបប្រមាថប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសប្រជាជន និងប្រទេសកម្ពុជា ។
ក្រៅពីការតវ៉ានេះកាសែតអាមេរិកThe Wall Streetត្រូវបានគេជឿថាធ្វើសកម្មភាពស៊ីឈ្នួលមួយបង្កាច់កេរ៍ឈ្មោះកម្ពុជាពីប្រទេសថៃក្នុងពេលប្រទេសនេះត្រូវបានពិភពលោកដឹងពីចារិតឈ្លានពានកម្ពុជា។ជាក់ស្តែងសារព័ត៌មានរបស់អាមេរិក THE WALL STREET JOURNALនេះបានចុះហត្ថលេខាលេីអនុសារណៈនៃការយោគយល់លើកិច្ចសហការជាមួយ សារព័ត៌មានសៀមឈ្មោះ The Bang Kok Post កាលពីថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៩ ។
ការពិតថៃបាននិងកំពុងប្រើប្រាស់ការមួលបង្កាច់កម្ពុជាករណីឆបោកតាមអនឡាញ(scam onligne)គឺដើម្បីបិទបាំងអំពើឈ្លានរបស់ថៃមកលើប្រទេសកម្ពុជា។ក្នុងពេលដែលការពិតជជាក់ស្ដែងថៃក៏ជាមេ “Scammer” មួយដែរ ? ការបែកធ្លាយរូបថតលោក អានុទីន នាយករដ្ឋមន្ត្រីសៀមបច្ចុប្បន្ន ជាមួយមេ Scammer ឈ្មោះBen smithធ្វើឲ្យផ្អេីលប្រជាជនសៀមទូទាំងប្រទេសក៏ដូចជាពិភពលោក ។
រូបថតនេះត្រូវបានទម្លាយបន្ទាប់ពីការិយាល័យប្រឆាំងការលា.ងលុ.យកខ្វ.ក់ (AMLO) បានរឹបអូសទ្រព្យសម្បត្តិជាង ៩ ពាន់លា.នបា.ត នៅក្នុងករណីលា.ងលុ.យកខ្វ.ក់របស់ Smith ។ចឹងហើយ ទង្វើរបស់សារព័ត៌មាន THE WALL STREET JOURNAL ដែលក្បត់វិជ្ជាជីវ:វានឹងធ្វើអោយខ្លួនឯងបាត់បង់តម្លៃនៃជំនឿទុកចិត្តតែប៉ុណ្ណោះ។