» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9964 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700135 នាក់

លោកគ្រូ​សាន​សុខ​ជា​ថា​លោក​មិន​យកចិត្តទុកដាក់​ចំពោះ​អ្នក​រិះគន់​ទេ​ក្រោយពី​ជួបសម្តេច​តេ​ជោ​

​ភ្នំពេញ​៖ ក្នុងជំនួប​កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រាប់​ឱ្យ​លោក សាន សុជា ដែល​ទើបតែ​លាចាក​សិក្ខាបទ បន្ត​ផ្សព្វផ្សាយ​ព្រះធម៌ ដើម្បី​អប់រំ​ផ្លូវចិត្ត​ដល់​ពលរដ្ឋ​។​a hun sanchea3 

​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​ជិត​២​ម៉ឺន​នាក់ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ បាន​ថ្លែងថា​៖ «​ព្រះសង្ឃ​ដែល​លាចាក​សិក្ខាបទ​ដែល​ចេះ​ធម៌​ការត្រឹមត្រូវ គឺ​បន្ត​ជួយផ្តល់​ការអប់រំ​សង្គម អប់រំ​ផ្លូវចិត្ត​ដើម្បី​ធ្វើ​យ៉ាងម៉េច​ដើម្បី​ប្រើប្រាស់​ធម៌​ការ​សម្រាប់​រក្សា​សន្តិភាព រក្សា​ស្ថិរភាព​នយោបាយ និង​ការកសាង​អំពើ​ល្អ​ក្នុងចំណោម​ប្រជាជន​របស់​យើង​»​។​

​លោក សាន សុជា បាន​លាចាក​សិក្ខាបទ​នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២៣​នៅ​ប្រទេស​អូស្ត្រាលី ក្រោយ​សាង​ផ្នួស​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​។​ការ​សឹក​របស់​ព្រះអង្គ សាន សុជា បានធ្វើឱ្យ​ពុទ្ធបរិស័ទ​ជាច្រើន​បានបង្ហាញ​ការសោកស្តាយ ខណៈ​អតីត​ព្រះអង្គ​គឺជា​ព្រះអង្គ​មួយអង្គ​ក្នុងចំណោម​ព្រះសង្ឃ​ជាច្រើន​ទៀត​ដែល​ត្រូវបាន​មហាជន និង​ពុទ្ធបរិស័ទ​តែងតែ​គោរព និង​ប្រតិបត្តិ​នូវ​ការ​ទូន្មាន​ព្រះធម៌​របស់​ព្រះអង្គ​។​ប៉ុន្តែ​មាន​អ្នកខ្លះ​ថា​វា​ជា​រឿង​ធម្មតា​សម្រាប់​មនុ​ស្សប​ថុ​ច្ជ​ន​ដូចជា​អ​ន្ទឹ​ត​សាន​សុខ​ជា​។​លោក​ចេ​ម​សុខ​ដែលជា​វាគ្មិន​ល្បី​តាម​ហ្វេ​ប៊ុ​កម្នា​ក់បាន​និយាយថា​ការ​សឹក​របស់លោក​សាន​សុខ​ជា​គឺ​មកពី​ចង់​ធើ​!​។​ក្រោយពី​បាន​លោក​ឧ​ត្ត​ម​សេនីយ៍​ខេង​សា​ម៉េ​ត​អគ្គ​ស្នងការរង​នគរបាលជាតិ​ធ្វើ​មេអណ្តើក​នាំចូល​ជួប​សម្តេច​ហ៊ុនសែន​លោក​ចេ​ម​សុខ​គាត់​រំលឹកថា​សាន​សុខ​ជា​ចង់​ធើ​ចង់​មេន​!។

​សម្តេច​តេ​ជោ ហ៊ុន សែន ​ថា «​ម្សិលមិញ​(១៣មិថុនា)បាន​ជួប​ជាមួយ​លោកក្មួយ សាន សុជា [...] ពី​ដើម​ធ្លាប់តែ​ទេសនា តែ​ឥឡូវ​គឺ​ស្វែងរក​ការគាំទ្រ ហើយ​យើង​ក៏ត្រូវ​ការ​ដើម្បី​ឲ្យ​ព្រះសង្ឃ​ដែល​លាចាក​សិក្ខាបទ (​សឹក​) ដែល​ចេះ​ធម៌​ត្រឹមត្រូវ គឺ​បន្ត​ទៅតាម​ព្រះពុទ្ធសាសនា ជួយ​ដល់​ការអប់រំ​សង្គម អប់រំ​ផ្លូវចិត្ត ធ្វើ​យ៉ាងម៉េច​ប្រើប្រាស់​ធម៌ សម្រាប់​ការរក្សា​សន្តិភាព រក្សា​ស្ថិរភាព​នយោបាយ និង​ជាពិសេស​ការកសាង​អំពើ​ល្អ​ក្នុងសង្គម​សម្រាប់​ប្រជាជន​របស់​យើង​»​។​

​លោកគ្រូ សាន សុជា បាន​បួស​រៀន​ព្រះធម៌​ក្រោម​ម្លប់​ព្រះពុទ្ធសាសនា អស់​រយៈពេល​ជាង ៣០​ព្រះវស្សា​។ លោកគ្រូ ទទួលបាន​ប្រជាប្រិយភាព​ខ្ពស់​ពី​ប្រជា​ពុទ្ធបរិស័ទ តាមរយៈ​ការផ្សព្វផ្សាយ​ព្រះ​អប់រំ​ចិត្ត និង​ការពន្យល់​បក​ស្រ័យ​អំពី​ព្រះធម៌​។​​អតីត​ព្រះ​ភិក្ខុ​វ​ជិ​រ​ប្ប​ញ្ញោ សាន សុជា នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៣ នៅលើ Facebook ផ្លូវការ ថា​៖ ពួកគាត់​ពិតជា​មិន​ខឹងសម្បា​នឹង​ជីវិត​ឯកជន​របស់ខ្ញុំ​ឡើយ ទឹកចិត្ត​របស់​ពួកគាត់ មានតែ​ព្រួយបារម្ភ​ពី​សុខទុក្ខ​របស់ខ្ញុំ នឹង​រង់ចាំ​ចូលរួម​ក្នុង​ដំណើរ​ធម្មទាន​របស់ខ្ញុំ​ត​ទៅមុខទៀត​ប៉ុណ្ណោះ​។

​លោក​សាន​សុខ​ជា​រិះគន់​វាយបក​ថា ៖ ចំណែក​អ្នក​ដែល​ដៀមដាម ឬ​រហូតដល់​ជេរប្រមាថ​ខ្ញុំ ច្បាស់​ណាស់​ថា ពួកគាត់​មិនដែល​ជ្រះថ្លា​នឹង​ធម្មទាន​របស់ខ្ញុំ​តាំងពី​ខ្ញុំ​នៅ​ជា​បព្វជិត​ម្ល៉េះ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​មិន​ចំណាយ​កម្លាំង​និង​ពេលវេលា​ទៅ​ឆ្លើយតប ខ្ញុំ​យកចិត្តទុកដាក់​ជាមួយ​តែ​អ្នក​ដែល​ចង់​រួម​ដំណើរ​ជាមួយ​ខ្ញុំ​ប៉ុណ្ណោះ​។ រស់ក្នុង​សង្គម​ត្រូវមាន​ទំនាក់ទំនង​ល្អ ហើយ​ការជួប​គឺជា​ការគោរព​ឱ្យ​តម្លៃ​គ្នា​ទៅវិញទៅមក សូម្បី​ព្រះសម្មាសម្ពុទ្ធ​ក៏​ធ្លាប់​យាង​ទៅ​ជួប​ព្រះរាជា ឬ​សេនាបតី​ដែរ មិនមែន​ការជួប​សុទ្ធតែ​កេ​ី​ត​ចេញពី​ចិត្ត​កខ្វក់​ឡេ​ី​យ​។ ដូច​កាលពីដើមឆ្នាំ ខ្ញុំ​បាន​ទៅ​ជួប​សម្តេច​ប៉ាប មិនមែន​ព្រោះ​ខ្ញុំ​ដូរ​សាសនា​ទើប​ទៅ​ជួប​បាន​នោះទេ គ្រាន់តែ​ជាការ​បង្កើន​មិត្តភាព​រវាង​អ្នក​គោរព​សាសនា​ប៉ុណ្ណោះ ខ្ញុំ​នៅតែ​ជា​ខ្ញុំ ខ្ញុំ​នៅតែ​គោរព​ដើរ​តាម​មាគ៌ា​ព្រះសម្មាសម្ពុទ្ធ​ដដែល​។​សម្តេច​លោក​សាន​សុខ​ជា​បង្ហាញថា​លោក​នៅតែ​បន្ត​ប្រើ​ទ្រឹស្តី​ព្រះ​សមណ​គោត្ត​ម​ដើម្បី​រក​បច្ច័យ​ចិញ្ចឹមជីវិត​នៅឡើយ​ទេ​។​ចឹ​ង​រៀង​បុណ្យ​សក្តិ​ក្នុង​អាណាចក​ក្រ​ក្រោយពី​ជួប​សម្តេច​តេ​ជោ​ហ៊ុនសែន​ចាំ​អ៊ុន​មើល​សិន​ថា​ប៉ុន្មាន​ថ្ងៃ​ទៀត​បាន​?​ឬ​មិ​ខ្ចី​យក​?៕a hun san chea1 


​