» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9747 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699918 នាក់

ជួប​រឿង​ថ្មី​! ចៅហ្វាយខេត្ត​កំពង់ចាម​ប្រជុំ​ដាក់​ផែនការ ហាល​លៀស​ចែក​ប្រជាពលរដ្ឋ​ហូប ពេល​ដើរលេង​កំសាន្ត​ថ្ងៃ បុណ្យចូលឆ្នាំ​


​ខេត្តកំពង់ចាម : នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២៥ រដ្ឋបាលខេត្ត​កំពង់ចាម ក្រោម​វត្តមាន ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណ​:​អភិបាលខេត្ត ហើយក៏​ជា​ប្រធាន​គណបញ្ជាការ​ឯកភាព​ខេត្តកំពង់ចាម បាន​ប្រជុំ​ដាក់​ផែនការ ពង្រឹង​សន្តិសុខ ថែរក្សា​ការពារ​សណ្តាប់ ធ្នាប់​សាធារណ​: សំរាប់​ទទួល​អំណរ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​ចូល​មកដល់​នៅ​ថ្ងៃទី​១៤ រហូតដល់​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ ដល់​ថ្នាក់ដឹកនាំ​អង្គភាព មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ចំណុះអោយ​ខេត្តកំពង់ចាម​ទាំងមូល​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​ការងារ តាម​តួនាទី ភារកិច្ច​រៀងៗ​ខ្លួន​ដោយមាន​ការទទួលខុសត្រូវ ។a un chenda

តាម​ប្រភពព័ត៌មាន ពី​មន្ត្រី​សមត្ថកិច្ច​ដែល​បាន​ចូលរួម ក្នុង​អង្គប្រជុំ​នោះ បាន​លួច​ប្រាប់​មកកាន់​អង្គភាព​គេហទំព័រ មាតុភូមិ www.meatophoum.com បានអោយដឹងថា : ក្រៅពី​ផែនការ​ពង្រឹង​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​បង្កលក្ខណ​: សប្បាយរីករាយ​ជូន​ប្រជាពលរដ្ឋ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ឯក ឧ​ត្ត​ម អ៊ុន ចាន់​ដា ចៅហ្វាយ ខេត្តកំពង់ចាម ក៏បាន​ដាក់​ផែនការ​ថ្មីចែស​មួយ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ គឺ​ត្រៀម​រៀបចំ​កម្មវិធី​ហាល​លៀស ចែកជូន​ប្រជាពលរដ្ឋ​ហូប ពេល​មក​ដើរលេង​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅក្នុង​ខេត្តកំពង់ចាម ។ ប្រភព​បាន​បញ្ជាក់ថា : ឯ​.​ឧ​អភិបាលខេត្ត​គ្រោង​ប្រមូល​ទិញ​លៀស ពី​បងប្អូន​ប្រជាពលរដ្ឋ ដែល​រាវរក​នៅតាម​ដង​ទន្លេមេគង្គ ក្នុង​ខេត្តកំពង់ចាម​ទាំងអស់​ចំនួន​ប្រមាណ ០៣ តោន ហើយ​ដាក់​ហាល​តាម​ដងផ្លូវ ពីមុខ​សាលាខេត្ត​រហូតដល់​រង្វង់​មូល នៃ​ខេត្តកំពង់ចាម មាន​ចម្ងាយ​ប្រហែលជា ១​គ​.​ម ។

ប្រភព​បាន​បន្តថា​: ឯ​.​ឧ​អភិបាលខេត្ត អត់​ប្រកាស​ផ្តល់​ទឹក​សុទ្ធ​ជូន​ប្រជាណ​ល​រដ្ឋ​ទេ ។ ដល់​តែ​ឮ​ឯកឧត្តម អ៊ុន ចាន់​ដា ចៅហ្វាយខេត្ត​កំពង់ចាម​ប្រកាស​ចែក​លៀស​ហាល​អោយ​ប្រជាជន​ហូប​ថ្ងៃ បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ទាំង​មន្ត្រីរាជការ ទាំង​ប្រជា ពលរដ្ឋ អ្នកខ្លះ​ក៏​សរសើរ​ឯកឧត្តម​ចៅហ្វាយខេត្ត ថា ចេះ​រក នឹកឃើញ​ធ្វើ​កម្មវិធី​បែបនេះ ប្លែក​ម្យ៉ាង​ថ្មីចែស សំរាប់​ខេត្តកំពង់ចាម កុំអោយ​ចាញ់​លោក​ចៅហ្វាយ​ខេត្តរតនគិរី ចុះបញ្ជី​ឈ្មោះ​សត្វ​ឆ្កែ និង​អ្នក​ចិញ្ចឹម​ឆ្កែ​នៅតាម​ដងផ្លូវ​ថ្នល់ ។ ឯ​អ្នក ខ្លះទៀត​ក៏​រិះគន់​បែប​ចំអក ថា : ចៅហ្វាយខេត្ត​កំពង់ចាម ត្រៀម​រៀបចំ​កម្មវិធី​ហាល​លៀស ចែកជូន​ប្រជាពលរដ្ឋ​ហូប ពេល​ដើរលេង​កំសាន្ត​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី គឺ មិន​ចំណាយលុយ​អស់​ច្រើន បើសិនជា​ទិញ​នំ​បុ័ង​សាច់ ទឹក​សុទ្ធ ឬ​នំចំណី​បែប​ខ្មែរ ឬ​បែប​អឺរ៉ុប យកមក​ទុក​ចែកជូន​ប្រជាពលរដ្ឋ ត្រូវចំ ណាយ​លុយ​អស់​ច្រើន​ជាមិនខាន ។

មហា​ជន និង ប្រជា ពលរដ្ឋ​ជាច្រើន​បាន​សរសើរ​លោក ហង្ស សំណាង ត្រឹមតែ​ជា​អ្នកកាសែត​តាម​ចិញ្ចើមថ្នល់​ម្នាក់ នៅ​ខេត្តស្វាយរៀង មាន លទ្ធភាព ទិញ នំចំណី អាហារ ល្អៗ ឆ្ងាញ់ៗ របៀប​អាហារ ប៊ូ​ស​ហ្វេ រហូត​៧០​មុខ និង​វត្ថុ​អនុស្សាវរីយ៍ ( ក្រមា​ខ្មែរ ) ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ ទុក​ប្រើប្រាស់ និង​ហូប ពិសារ អាហារ​ប៊ូ​ស​ហ្វេ​អោយ​ស្គាល់​រសជាតិ ។ ទោះជា​បែបណាក៏ដោយ ការរៀបចំ​របស់លោក ចៅហ្វាយខេត្ត​កំពង់ចាម អ៊ុន ចាន់​ដា គឺជា​ការឆ្លុះបញ្ចាំង​អោយឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​លោក​ចៅហ្វាយ​ខេត្តកំពង់ចាម ចំពោះ ប្រជាពលរដ្ឋ​ផងដែរ ។ ដូច្នេះ បើ​ថ្នាក់ដឹកនាំ​រាជធានី​- ខេត្ត​ផ្សេងៗ ទៀត មានកម្ម​វិធី ចែកជូន នំ ចំណី អាហារ ឬ វត្ថុ​អនុស្សាវរីយ៍ ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃ បុណ្យចូលឆ្នាំ​ខ្មែរ​នេះ ក៏​ចាត់ចែង តាម​លទ្ធភាព រៀងៗ​ខេត្ត​ទៅ​ចុះ ៕ ដោយ​: សុផល Tel:012953824/016953222/0885534100a un chenda1 a un chenda2 a un chenda3 a un chenda4 

​