» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1312 នាក់

ម្សិលមិញ 10159 នាក់

សរុប 20300232 នាក់

កម្ពុជា​ផលិត​បាន​ប្រេងកាត​ដោយ​ខ្លួនឯង​នៅ​ឆ្នាំ​២០១៩​លែង​ខ្ចីលុយ​គេ​និង​លែង​ខ្លាច​ទណ្ឌកម្ម​?


​ភ្នំពេញ​៖ កម្ពុជា​នឹង​ទទួលបាន​ប្រេង​ចំនួន​៣​ម៉ឺន​បារ៉ែល​ក្នុង​មួយថ្ងៃ​នៅ​ឆ្នាំ ២០១៩ ខាងមុខ។ នេះ​បើតាម​ការប្រកាស​របស់​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន​ឯករាជ្យ KrisEnergy Ltd. របស់​សិង្ហ​បុរី កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ថា ក្រុមហ៊ុន SJ Production Barge Ltd ដែលជា​បុត្រ​សម្ព័ន្ធ​របស់ខ្លួន បាន​ព្រមព្រៀង​ផ្ដល់​កិច្ចសន្យា​ដល់​ក្រុមហ៊ុន Keppel Shipyard Ltd ក្នុងការ​កែលំអ និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​នាវា​ផលិតកម្ម​របស់ខ្លួន សម្រាប់​ការប្រើប្រាស់​ក្នុងការ​អភិវឌ្ឍន៍​អណ្ដូង​ប្រេងកាត​អប្សរា​នៅក្នុង​ប្លុក A ស្ថិតក្នុង​ដែនសមុទ្រ​កម្ពុជា ក្នុងតម្លៃ​ប្រមាណ ២១,៧ លាន​ដុល្លារ​។​a cambodia oil 

​ក្រុមហ៊ុន KRUSENERGY បានធ្វើការ​ខួង​យក​ប្រេង​ក្នុង​ប្លុក A របស់​កម្ពុជា ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ៣​ពាន់​គីឡូ​ម៉ែត្រការ៉េ​ក្នុង​តំបន់​ប្រេង​នៃ​សមុទ្រ​ខ្មែរ ដែល​ជម្រៅ​ទឹក​នៅ​តំបន់​នោះ មាន​ចន្លោះ​ពី ៥០ ទៅ ៨០ ម៉ែត្រ​។​

​លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត នៃ​ក្រសួង​រ៉ែ និង​ថាមពល បានបង្ហាញ​នូវ​ការ​សាទរ​ចំពោះ​ការរកបាន​ដៃគូ​នេះ ដោយ​លោក​ចាត់ទុកថា​ជាការ​សម្រេចបាន​មួយ​ជំ​ហ៊ាន​ថ្មី​ទៀត ក្នុងចំណោម​ជំ​ហ៊ាន​បន្តបន្ទាប់​ទៀត​។​«​យើង​សូម​អបអរសាទរ ចំពោះ​ការប្រកាស​នេះ ដែល​វា​ជា​ជំ​ហ៊ាន​មួយ​ក្នុង​ជំ​ហ៊ាន​ផ្សេងទៀត ដើម្បី​ឆ្ពោះទៅរក​ដំណក់​ប្រេង​នៅ​ចុងឆ្នាំ​២០១៩»​។​

​លោក​បញ្ជាក់ថា ជា​ជំ​ហ៊ាន​បន្ទាប់ នៅពេលនេះ​ក្រុមហ៊ុន KrisEngergy កំពុង​រក​អ្នកផ្តល់​សេវា​អភិវឌ្ឍន៍​ផ្លាត​ហ្វ​ម​ក្បាល​អណ្តូង ដើម្បី​ដាក់​ក្បាល​ខួង ហើយ​បន្ទាប់មក​ស្វែងរក​អ្នកផ្តល់​សេវាកម្ម​ខួងអណ្ដូង ដែល​ប្រហែលជា​ត្រូវ​ខួង​ចំនួន​២០​អណ្តូង​។​

​បន្ទាប់ពី​មាន​ផ្លេ​ត​ហ្វ​ម​ក្បាល​អណ្តូង និង​សេវាកម្ម​ខួង ហើយ​ក្រុមហ៊ុន​នេះ​ត្រូវ​រក​អ្នកផ្តល់​សេវា​នាវា​ផលិតកម្ម ដើម្បី​ធ្វើ​ផលិតកម្ម​ញែ​ប្រេង ឧស្ម័ន ទឹក និង​ល្បាយ​ផ្សេងៗ​ចេញពី​គ្នា ហើយ​នៅពេលនេះ KrisEnergy រកបាន​ដៃគូ​នាវា​ផលិតកម្ម​រួចហើយ​។ ជំ​ហ៊ាន​បន្ទាប់មកទៀត​នោះ គឺ​ក្រុមហ៊ុន​នេះ ត្រូវ​រក​កប៉ាល់​ស្តុក​ប្រេង ដើម្បី​ស្តុក​ប្រេង​ដែល​បូម​បាន នឹង​នាំ​ចេញទៅ​លក់​។​
​លោក​អគ្គនាយក​រំពឹង​ថា នៅ​ដើមឆ្នាំ​២០១៩ ដ៏​ខ្លី​ខាងមុខនេះ KrisEngergy នឹង​រកបាន​នូវ​អ្នកផ្តល់​សេវា​អភិវឌ្ឍន៍​ផ្លេ​ត​ហ្វ​ម​ក្បាល​អណ្តូង​, សេវាកម្ម​ខួងអណ្តូង និង​កប៉ាល់​ស្តុក​ប្រេង ដើម្បី​ឈានទៅ​សម្រេចបាន ទៅតាម​ផែនការ ចុងឆ្នាំ​២០១៩​។​

​លោក​អគ្គនាយក​ក៏បាន​បញ្ជាក់​កែតម្រូវ​ថា តាមពិត​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន KrisEnergy កាលពីពេល​ថ្មីៗ​នេះ មិនមែន​ប្រេង​ក្នុង​អណ្តូង​អប្សរា ប្លុក A អាច​បូម​ចេញ​បាន​៣​ម៉ឺន​បារ៉ែល​ក្នុង​មួយថ្ងៃ​នោះទេ គឺ​គ្រាន់តែ​ចង់​បញ្ជាក់ថា នាវា​ផលិតកម្ម​របស់​ក្រុមហ៊ុន​ខ្លួន អាចមាន​សមត្ថភាព​កែច្នៃ​ប្រេង​បាន​៣​ម៉ឺន​បារ៉ែល​ក្នុង​មួយថ្ងៃ ដោយ​បំពាក់​នូវ​សម្ភារ​ញែក​ឧស្ម័ន ប្រេង និង​ទឹក​។​

​លោក​ពន្យល់ថា ការ​បូម​បាន​៣​ម៉ឺន​បារ៉ែល​ក្នុង​មួយថ្ងៃ គឺជា​សមត្ថភាព​របស់​នាវា​ផលិតកម្ម បានសេចក្តីថា ពេលខ្លះ​ការ​បូម​ប្រេង​ពេលខ្លះ​បាន​ច្រើន និង​ពេលខ្លះ​បាន​តិច ដែល​ពេលខ្លះ​អាច​បូម​បាន​ជាង​២​ពាន់​បារ៉ែល​ក្នុង​១​ថ្ងៃ ហើយ​ថ្ងៃ​ខ្លះ​វា​អាច​បាន​ជិត​៣​ម៉ឺន​បារ៉ែល​ក្នុង​១​ថ្ងៃ ប៉ុន្តែ​ជា​មធ្យមភាគ​ប្រចាំឆ្នាំ ខ្ទង់​ក្នុង​រង្វង់​៧​ពាន់​បារ៉ែល​ក្នុង​១​ថ្ងៃ​។​
​ទំហំ​ទទួលខុសត្រូវ​ការងារ​របស់​ក្រុមហ៊ុន Keppel Shipyard ទៅលើ​នាវា​ផលិតកម្ម​ខាងលើ រួមមាន​ការដំឡើង​ប្រព័ន្ធ​ម៉ូឌុល​ផលិត​ថាមពល ដែល​គេ​ហៅថា Electrical House ក៏ដូចជា​កន្លែង​ស្នាក់នៅ​ថ្មី និង​ការងារ​ជួសជុល​កែលម្អ​ដទៃៗ​ទៀត​។​

​នៅពេល​ឆ្លងកាត់​ការកែលម្អ​ហើយ​រួចរាល់​ជា​ស្ថាពរ​ប្រហែល​នៅ​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០១៩ នាវា​ផលិត​កម្មនេះ នឹងមាន​សមត្ថភាព​កែច្នៃ​ប្រេង​បាន​រហូតដល់​៣​ម៉ឺន​បារ៉ែល​ក្នុង​មួយថ្ងៃ និង​មាន​បំពាក់​នូវ​គ្រឿង​ញែក​ឧស្ម័ន ប្រេង និង​ទឹក​ថែមទៀត​។​​តំបន់​ប្លុក A របស់​កម្ពុជា គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ ៣,០៨៣​គីឡូម៉ែត្រ​ការេ​នៃ​អាង​សមុទ្រ​ខ្មែរ ដែល​ស្ថិតក្នុង​ឈូ​ត​សមុទ្រ​ថៃ ជា​តំបន់​មាន​ជម្រៅ​ចន្លោះ​ពី​៥០ ទៅ​៨០​ម៉ែត្រ​៕