» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4575 នាក់

ម្សិលមិញ 5304 នាក់

សរុប 14144101 នាក់

សហគមន៍​អឺរ៉ុប​តម្រូវ​ឲ្យ​កម្ពុជា​បង់ពន្ធ​ក្នុង​តម្លៃ​នាំចូល​ប្រមាណ​១​ពាន់​លាន​អឺរ៉ូខ្មែរ​ថា​ធើ​ចឹ​ង​អ​យុ​ត្តិ​ធ​ម៍​ស្តង់ដា​២​តែ​សន្យា​បន្ត​សហការ​

 


​ភ្នំពេញ​៖​គណៈកម្មការ​អឺរ៉ុប​នៅក្នុង​សំណុំរឿង EBA ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ហើយ នៅវេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​១២ ខែកុម្ភៈ​នេះ​បានសម្រេច​ដក​ការអនុគ្រោះ​ពន្ធ «​ជា​បណ្ដោះអាសន្ន​» ពី​កម្ពុជា ប្រមាណ​២០​ភាគរយ ដែលមាន​តម្លៃ​នាំចេញ​សរុប​ប្រមាណ​១​ពាន់​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ​។a eba eu

​តាមរយៈ​ឯកសារ​កម្រាស់​១៦​ទំព័រ គណៈកម្មការ​អឺរ៉ុប គណៈកម្មការ​អឺរ៉ុប​ពន្យល់ថា ធ្វើឡើង​ដោយសារ​មានការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​មូលដ្ឋានគ្រឹះ​នៃ​សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ នៅ​កម្ពុជា​។​ផលិតផល​ទាំងឡាយ​ដែល​កម្ពុជា​លែង​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​រួមមាន​៖ ផលិតផល​ខ្លះ​ក្នុង​ផ្នែក​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង ផលិតផល​សម្រាប់​ធ្វើដំណើ​រ និង​ស្ករ​។ ហើយ​ប្រសិនបើ​សភា​និង​ក្រុមប្រឹក្សា​អឺរ៉ុប​មិន​ជំទាស់​ទេ សេចក្ដីសម្រេច​នេះ នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​ខាងមុខ ពោលគឺ​នៅក្នុង​រយៈពេល​៦​ខែ​ទៀត​។​

​លោក Josep Borrel តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប និង​ជា​ស្នងការរង​នៃ​គណៈកម្មការ​អឺរ៉ុប ថ្លែងថា សហភាព​អឺរ៉ុប គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅតែពី​សម្រេច​ដក​ការអនុគ្រោះ​ពន្ធ​មួយផ្នែក​ពី​កម្ពុជា​ឡើយ នៅពេលដែល​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ត្រូវបាន​បំផ្លិចបំផ្លាញ លំហ​សិទ្ធិមនុស្ស​ត្រូវកា​ត់​បន្ថយ និង​សេរីភាព​នៃ​ការបញ្ចេញមតិ​ត្រូវ​បិទ​ខ្ទប់​។ ស្នងការ​ពាណិជ្ជ​កម្មស​ហ​ភាព​អឺរ៉ុប លោក Phil Hogan ទទួលស្គាល់​ពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា ប៉ុន្តែ​អឺរ៉ុប​នៅតែ​ផ្ដល់​តម្លៃ​ខ្ពស់​ដល់​ការគោរព​សិទ្ធិមនុស្ស​។ សម្រាប់​ស្នងការ​ពាណិជ្ជកម្ម​សហ​ភាព​អឺរ៉ុប គោលដៅ​នៃ​ការដក​ការអនុគ្រោះ​ពន្ធ​ពី​កម្ពុជា គឺ​ដើម្បី​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ចប់​ការរំលោភ​សិទ្ធិមនុស្ស​។ គឺ​ទាល់តែ​ស្ថានភាព​សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ត្រូវបាន​ដោះស្រាយ​ឲ្យ​ប្រសើរ​ឡើងវិញ ទើប​អឺរ៉ុប​អាច​ផ្ដល់​ការអនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​វិញ​បាន​។​

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC បាន​លើកឡើងថា «​អ្វីដែល​ត្រូវ​កើត វា​នឹង​កើត រក្សា​ភាពស្ងប់ស្ងាត់ និង​អារម្មណ៍​នឹងនរ បន្ត​ការចេះ​ជួយ​គ្នា ហើយ​បន្តដំណើរ​ទៅមុខទៀត ជាមួយនិង​គោលដៅ ដែល​បាន​កំណត់ទុក​។ គេ​រំពឹងថា យើង​នឹង​បាត់​ទាំងស្រុង តែ​ផ្ទុយទៅវិញ ៨០%​នៃ​ប្រយោជន៍​រួម ត្រូវបាន​ការពារ នេះ​ជា​លទ្ធផល ដែល​យើង​អាច​រីករាយ​បាន​»​។​

​ទាក់ទង​និង​ការសម្រេច​នេះ​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​ក្រសួងការបរទេស នៅ​យប់​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីថ្លែងការណ៍ សម្តែង​ការសោកស្តាយ ៖«​រាជរដ្ឋាភិបាល​កម្ពុជា មានការ​សោកស្ដាយ​ចំពោះ​សេចក្ដីសម្រេច​ដ៏​អយុត្តិធម៌​របស់​គណៈកម្មកា​រ​អឺរ៉ុប នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ការដក​ជា​បណ្តោះអាសន្ន​នូវ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​” ដែល​អនុលោម​តាម​មាត្រា ១៩ នៃ​បទ​ប្បញ្ញត្តិ ស្តីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហភាព​អឺរ៉ុប​។ ទស្សនាទាន​ស្តីពី “​ការរំលោភបំពាន​ធ្ងន់ធ្ងរ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​” ដូច​បានចែង​ក្នុង​បទ​ប្បញ្ញត្តិ​ស្តីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ដែល​ផ្តើមចេញពី​ការភាន់ច្រឡំ និង​ការយល់​ខុស​អំពី​តថភាព​ជាក់ស្តែង​នៅ​កម្ពុជា ត្រូវបាន​យកមកប្រើ​ប្រាស់​តាម​ទំនើងចិត្ត ដើម្បី​ចាប់ផ្តើម​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​»​។​

​សេចក្តីថ្លែងការណ៍​បន្ត​ថា​៖ «​សេចក្តីសម្រេច​នេះ មិនមាន​អ្វី​ក្រៅពី​ការអនុវត្ត​ស្តង់ដារ​ទ្វេ នៅពេលដែល​យើង​ប្រៀបធៀប​ប្រព្រឹត្ត​កម្ម​របស់​សហភាព​អឺរ៉ុប ជាមួយនឹង​ដៃគូ​ពាណិជ្ជកម្ម​ដទៃទៀត​។ ទោះបីជា​សេចក្តីសម្រេច​នេះ​បានទទួល​ស្គាល់ «​វឌ្ឍនភាព​ជាក់ស្តែង​» ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន​នៅក្នុង​វិស័យ​ជាច្រើន ក្នុងការ​ឆ្លើយតប​ទៅនឹង​ក្តីកង្វល់​របស់​គណៈកម្មកា​រ​អឺរ៉ុប​ក៏ដោយ ក៏​សេចក្តីសម្រេច​នេះ​ពុំបាន​ទទួលស្គាល់ និង​គោរព​បញ្ហា​ជា​មូលដ្ឋាន​នៃ​អធិបតេយ្យ​របស់​កម្ពុជា ដែល​ពុំមែន​ជា​កម្មវត្ថុ​នៃ​ការចរចា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ​ជា​កម្មវត្ថុ​នៃ​ការផ្លាស់ប្តូរ​ដើម្បី​ជំនួយ​អភិវឌ្ឍន៍​នោះឡើយ​»​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់​យ៉ាង​ម៉ឺងម៉ាត់​នូវ​ជំហរ​គោលការណ៍​ក្នុងការ​បដិសេធ​រាល់​ការប៉ុនប៉ង​ដោយ​ដៃគូ​ខាងក្រៅ ក្នុងការ​ប្រើប្រាស់​ពាណិជ្ជកម្ម ឬ​ជំនួយ​អភិវឌ្ឍន៍ ដើម្បី​ជា​លេស​ក្នុងការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។ លើកលែងតែ​ដំណើរការ​នៃ​នីតិវិធីតុលាការ​មួយគត់​ដែល​កំពុង​ត្រូវបាន​អនុវត្ត​ដោយ​អនុលោម​យ៉ាង​ពេញលេញ​តាមច្បាប់​កម្ពុជា និង​ស្ថិតនៅក្រោម​យុត្តាធិការ​នៃ​អំណាច​ឯករាជ្យ និង​អធិបតេយ្យ​របស់​កម្ពុជា ក្រៅពីនេះ សកម្មភាព​ទាំង​អម្បាល​មាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ស្តែងចេញ​ក្នុងដំណាក់កាល​នៃ​កិច្ចសន្ទនា​គឺមាន​ខ្លឹមសារ​គួរឱ្យកត់សម្គាល់​លើសពី​អ្វី​ដែលជា​ក្តីកង្វល់​របស់​សហភាព​អឺរ៉ុប​ទៅទៀត​។

ដោយឡែក​ចំពោះ​បញ្ហា​ទំនាស់​ដីធ្លី សិទ្ធិ​ការងារ និង​សេរីភាព​សារព័ត៌មាន​ដែល គណៈកម្មការ​អឺរ៉ុប​បាន​ទទួលស្គាល់ថា​មាន​វឌ្ឍនភាព​ជាក់លាក់​នោះ ក៏​រាជរដ្ឋាភិបាល​នៅតែ​បន្ត​ដោះស្រាយ​កង្វះខាត​នានា​ដែល​នៅ​សេសសល់​បន្ថែមទៀត​ដែរ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​ដដែល​។​​កម្ពុជា​បានបញ្ជាក់​ទៀតថា ចំពោះ​លំហ​នយោបាយ​វិញ រាជរដ្ឋាភិបាល​បាន​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​តាម​ដែល​អាចធ្វើ​ទៅបាន​ប្រកបដោយ​ភាពស្មោះត្រង់ លើកលែងតែ​សកម្មភាព​ទាំងឡាយណា​ដែល​ប៉ះពាល់​នឹង​អធិបតេយ្យ​ជាតិ​ប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ ទោះបី​ជាមាន​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​លើ​បញ្ហា​ពាណិជ្ជកម្ម​នេះ​ក្តី កម្ពុជា​នៅតែមាន​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​សហភាព​អឺរ៉ុប​បន្ថែមទៀត ដោយ​ឈរលើ​ស្មារតី​នៃ​ការគោរព និង​ការទទួល​ផលប្រយោជន៍​ទៅវិញទៅមក ជាមួយនឹង​ការបញ្ជាក់​សាជាថ្មី​ពី​បំណងប្រាថ្នា​យ៉ាង​មុតមាំ​របស់ខ្លួន​ក្នុង​ការបន្ត​អនុវត្តតាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅក្នុង​តំបន់​។​

ក្រៅពី​ក្រសួងការបរទេស​រាជ​រដ្ឋាភិបាល​នៅ​ថ្ងៃទី​១២​កុម្ភៈ​ក៏បាន​ចេញ​សារាចរ​មួយ​តម្រូវ​ឲ្យ​ស្ថាប​ន័នា​នារ​បស​រាជរដ្ឋាភិបាល​ស​ហក​ការ​ជាមួយ​គណកម្មាធិការ​សិទ្ធ​មន​ស្ស​កម្ពុជា​ដើម្បី​តាមដាន​និង​ដោះស្រាយ​បញ្ហា​នៃ​ការរំលោភ​នានា​ផងដែរ​។​

​បើតាម​គណៈកម្មការ​អឺរ៉ុប ផលិតផល​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិតផល​ស្បែកជើង​របស់​កម្ពុជា នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប មានតម្លៃ ៤៦០០ លាន​អឺរ៉ូ នៅ​ឆ្នាំ​២០១៨ ហើយ​បាន​កើនឡើង​ដល់ ៥៣០០ លាន​អឺរ៉ូ នៅ​ឆ្នាំ​២០១៩​។​​ក្នុងនោះ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បាន​លើកលែង មិន​យកពន្ធ​លើ​មុខទំនិញ​របស់​កម្ពុជា ចំនួន ៧២០០ ប្រភេទ​។​

កម្ពុជា ឈរ​នៅ​លំដាប់​ទី​៥៧ ដែលជា​អ្នកផ្គត់ផ្គង់​ទំនិញ​ធំ​បំផុត ទៅកាន់​សហរដ្ឋអាមេរិក​។ កម្ពុជា​បាន​នាំ​ទំនិញ​ទៅកាន់​អាមេរិក ក្នុង​ទំហំ​ទឹកប្រាក់ ៣៨០០ លាន​ដុល្លារ នៅ​ឆ្នាំ​២០១៨ គឺ​កើនឡើង ២៤,៨% ធៀប​នឹង​ឆ្នាំ​២០១៧​។ ទំនិញ​របស់​កម្ពុជា ដែល​នាំទៅ​លក់​នៅ​អាមេរិក ក៏​ស្ថិតក្រោម​ប្រពន្ធ​អនុគ្រោះ​ពន្ធ the US Generalized System of Preferences (GSP) ដែល​អាមេរិក បាន​លើកលែង​ពន្ធ​លើ​មុខ​ស​ទំនិញ​របស់​កម្ពុជា ចំនួន ៥០០០ ប្រភេទ​៕a eu khona a eba khon a eba khon1 a eba human2 a eba human a eba human1