» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6875 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697046 នាក់

បន្ទាប់ពី​ឃើញ​មាន​វិបត្តិ​អចលនទ្រព្យ​នៅ​ចិន​និង​វៀតណាម ធនាគា​ជាតិព្រមាន​រឿង​កម្ចី​លុយ​ទិញ​ផ្ទះ​

​ភ្នំពេញ​៖ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា នៅ​ឆ្នាំ ២០២៣​នេះ ត្រូវបាន​ព្យាករណ៍​ថា នឹងមាន​កំណើន​ក្នុង​រង្វង់ ៥,៥% ជាមួយនឹង​កម្រិត​អតិផរណា​ទាប​ប្រមាណ ២% ។​ប៉ុន្តែ​ក៏មាន​ការវាយតម្លៃ​ថាក​ម្ពុ​ជា ក៏​កំពុង​ប្រឈម​នឹង​ហានិភ័យ​សក្តានុពល​ចម្បងៗ​ដែល​បណ្តាលមកពី​កត្តា​ធំៗ​ពីរ​ផងដែរ​។ របាយការណ៍​ស្ថានភាព​ស្ថិរភាព​ហិរញ្ញវត្ថុ​ឆ្នាំ ២០២២ របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បានធ្វើការ​ផ្សព្វផ្សាយ​នៅក្នុង​សិក្ខាសាលា​មួយ​នៅ​ថ្ងៃទី ៦​ខែកក្កដា ឆ្នាំ ២០២៣​បាន​វាយតម្លៃថា​៖​កត្តា​ធំៗ​ទាំងពីរ​នោះ​រួមមាន ទី​១ គឺ​កត្តា​ខាងក្រៅ ដោយសារ​ការបើកចំហ​រ​សេដ្ឋកិច្ច ក៏ដូចជា ការពឹងផ្អែក​ខ្លាំង​របស់​សេដ្ឋកិច្ចកម្ពុជា​លើ​វិស័យ​ខាងក្រៅ និង​ទី​២ គឺ​កត្តា​ខាងក្នុង គឺ​ស្ថាន​ភាពមិនប្រាកដប្រជា​នៃ​វិស័យ​អចលនទ្រព្យ​។a bank moneya 

​ចំពោះ​ហានិភ័យ​ខាងក្រៅ​មានដូចជា ការអូសបន្លាយ​នៃ​ភាព​តានតឹង​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន និង​ការ​រឹតបន្តឹង​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​អន្តរជាតិ​ដែល​ប៉ះពាល់​ដល់​ការរំពឹងទុក​នៃ​ការនាំចេញ និង​ការវិនិយោគ​ចូលមក​កម្ពុជា​,​។ បញ្ហា​ដែល​អូសបន្លាយ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​ដែល​អាច​បង្អាក់​កំណើន​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា និង​ការកើនឡើង​អត្រា​ការប្រាក់​ឥណទាន ដែល​បណ្តាលមកពី​ការកើនឡើង​អត្រា​ការប្រាក់​លើ​ទីផ្សារ​អន្តរជាតិ ដែលនាំឱ្យ​កំណើន​ឥណទាន​ថយចុះ ហើយ​ចំណាយ​លើ​ការខ្ចី​ខ្ពស់ជាង​មុន​ក៏​អាច​កាត់បន្ថយ​ការវិនិយោគ​ក្នុងស្រុក​ផងដែរ​។

​ទន្ទឹមនឹង​ហានិភ័យ​ខាងក្រៅ ហានិភ័យ​សក្តានុពល​ខាងក្នុង​ក៏ត្រូវ​យកចិត្តទុកដាក់​និង​តាមដាន​ផងដែរ ដែល​ក្នុងនោះ​អាច​កើតមានឡើង​ពី​វិស័យ​អចលនទ្រព្យ​។ ក្នុង​រយៈពេល​ប្រមាណ ១​ទសវត្សរ៍​មុនពេល​វិបត្តិ​កូ​វីដ​-១៩ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ ប៉ុន្តែ​ការធ្លាក់ចុះ​សេដ្ឋកិច្ចពិភពលោក និង​ក្នុងស្រុក​ដោយសារ​វិបត្តិ​កូ​វីដ និង​ការ​ងើបឡើង​ក្នុង​ស្ថាន​ភាពមិនប្រាកដ​ប្រជា បានធ្វើឱ្យ​តម្រូវការ​ក្នុង​វិស័យនេះ​ធ្លាក់ចុះ​ជា​លំដាប់​។

​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន និង​កំពុង​អនុវត្ត​វិធានការ​ចាក​ចេញពី​វិបត្តិ ដោយ​ការពង្រឹង​ក្របខណ្ឌ​បទ​ប​ញ្ញាតិ​ឡើងវិញ ប្រកបដោយ​ការប្រុងប្រយ័ត្ន ដើម្បី​ពង្រឹង​ភាព​ធន​របស់​ប្រព័ន្ធ​ធនាគារ ស្របពេល​នឹង​ការជួយ​ដល់​វិស័យ​អាទិភាព ដូចជា សហគ្រាស​ធុន​តូច និង​មធ្យម វិស័យ​កសិកម្ម អប់រំ ក្នុងដំណាក់កាល​នៃ​ងើបឡើង​របស់​សេដ្ឋកិច្ច​។​ទន្ទឹមនេះ ការរក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ ជាការ​ងារ​អន្តរ​វិស័យ ដែល​ទាមទារ​ឱ្យមាន​កិច្ចសហការ និង​សម្រប​ម្រួ​ល​ទាំងពី​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ​នានា ដោយសារ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មាន​ភាព​ប្រទាក់ក្រឡា​យ៉ាង​ជិតស្និទ្ធ​ទាំង​ក្នុងចំណោម​វិស័យ​ហិរញ្ញវត្ថុ និង​ជាមួយ​វិស័យសេដ្ឋកិច្ច​រូបវន្ត ។

​ក្នុងស្ថានភាព​មិនសូវ​ល្អ អ្នកជំនាញ​ផ្នែក​អចលនវត្ថុ លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century 21 Mekong នៅ​បទសម្ភាសន៍​ជាមួយ​ទូរ​ទ្សន៍ បានបង្ហាញ​យន្តការ​ចំនួន​ពីរ​ដែល​អាចធ្វើ​ឲ្យ​ទីផ្សារ​ទិញ​លក់​លំនៅឋាន ក៏ដូចជា​វិស័យ​អចលនទ្រព្យ​ងើបឡើង​វិញ គឺ​ទី​១ ការ​ព្យា​ពេល​បង់​រំលស់​ផ្ទះ​ក្នុង​រយៈពេល​វែង​ពី ១៥​ទៅ ២០​ឆ្នាំ ឬ​ម្ចាស់​គម្រោង​បុរី​អាចជួយ​សម្របសម្រួល​ឲ្យ​អតិថិជន​បង់​រំលស់​ជាមួយ​ធនាគារ ។​យន្តការ​ទី​២ គឺ​រាជរដ្ឋាភិបាល​អាច​ពិនិត្យ​លទ្ធភាព​ទម្លាក់​កញ្ចប់​ថ​វិកា​ជួយសង្គ្រោះ​ទៅកាន់​វិស័យ​អចលនទ្រព្យ និង​សំណង់ តាមរយៈ​ធនាគារ​ដៃគូ ដូច​អ្វីដែល​រាជរដ្ឋាភិបាល​ធ្លាប់​បានធ្វើ​ក្នុងការ​អន្តរាគមន៍​ជួយសង្គ្រោះ​ដល់​វិស័យ​ទេសចរណ៍​ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ជាមួយ​លក្ខខណ្ឌ​អនុគ្រោះ​នានា​។

​សូមបញ្ជាក់​បន្ទាប់ពី​ព្រ​ទេស​ចិន​ដែល​ជួប​វិបត្តិ​អចលនៈទ្រព្យ​ប៉ុន្មាន​ឆ្នាំកន្លងមក​នោះ​នៅ​ប្រទេស​វៀតណាម​វិញក្នុងរយៈពេល៥ខែដើមឆ្នាំ ក្រុម​អ្នក​សាងសង់​វៀតណាម បាន​ផ្អាក​គម្រោង​អចលនទ្រព្យ​ជាង ១.២០០ ដែលមាន​តម្លៃ ៨០០​ពាន់​ពាន់​លាន​ដុង (៣៤​ពាន់​លាន​ដុល្លារ​) ខណៈដែល​បញ្ហា​ផ្តល់​មូលនិធិ​នៅតែ​បន្ត​រំខាន​ដល់​ឧស្សាហ​កម្មនេះ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Bloomberg​។​សមាគម​អចលនទ្រព្យ​វៀតណាម​បាន​និយាយថា​៖ «​ធនធាន​ដ៏​ធំ​មួយ​ត្រូវបាន​បង្កក ហើយ​យើង​មិនដឹងថា វា​នឹងមាន​រយៈពេល​ប៉ុន្មាន​នោះទេ​»​។ គម្រោង​ដែល​ត្រូវបាន​ផ្អាក​ទាំងនេះ​មិនបាន​បង្កើត​តម្លៃបន្ថែម​សម្រាប់​សង្គម​ទេ ប៉ុន្តែ​នាំ​ឲ្យ​មាន​ផលវិបាក​ជាច្រើន​»​។

​វិបត្តិ​អចលនទ្រព្យ បង្កឡើង​ដោយ​អ្នក​សាងសង់​ទទួលយក​បំណុល​ច្រើនពេក ខណៈ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ដែល​បង្អាក់​តម្រូវការ និង​ការបង្ក្រាប​របស់​រដ្ឋាភិបាល​លើ​អំពើពុករលួយ បាន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​សាងសង់​ជាង ១.៨០០ និង​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ចំនួន ៣៤០​ផ្សេងទៀត​ក្ស័យធន​នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំនេះ​។ នេះ​បើ​យោងតាម​ក្រសួង​សំណង់​វៀតណាម​។​សមាគម​អចលនៈទ្រព្យ​វៀតណាម បាន​ឲ្យ​ដឹងថា ទីក្រុង​និ​មួយៗ​នៃ​ខេត្ត​ចំនួន ៦៣​របស់​ប្រទេស​វៀតណាម​បាន​ផ្អាក​គម្រោង​ចំនួន ២០ ជា​មធ្យម​។ ខណៈ​គម្រោង​ប្រហែល ៤០០ នៅ​ទីក្រុង​ហាណូយ​ត្រូវបាន​ផ្អាក និង​ទីក្រុង​ហូជីមិញ​មាន​ចំនួន​ជាង ៣០០​។

​លោក​ឧបនាយករដ្ឋមន្ត្រី Le Minh Khai បាន​ប្រាប់​រដ្ឋសភា​វៀតណាម​កាលពី​សប្តាហ៍​មុននេះ​ថា ការហូរ​ចេញពី​វិស័យ​អចលនទ្រព្យ និង​ទីផ្សារ​សញ្ញាប័ណ្ណ​សាជីវកម្ម បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​សកម្មភាព​អាជីវកម្ម​របស់​រដ្ឋាភិបាល​ក្នុង​វិស័យ​ផ្សេងទៀត​។​ចំនួន​ក្រុមហ៊ុន​អចលនទ្រព្យ​ថ្មី​ដែល​បាន​បើក​ក្នុង​រយៈពេល ៥​ខែ​ដំបូង​នៃ​ឆ្នាំនេះ នៅក្នុង​ប្រទេស​វៀតណាម​បាន​ធ្លាក់ចុះ ៦១,៤​ភាគរយ ធៀប​នឹង​ឆ្នាំមុន ដោយមាន​ក្រុមហ៊ុន​ជាង ៥៥០​ត្រូវបាន​ក្ស័យធន កើនឡើង ៣០,៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើតាម​កាសែត Vietnam News បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​៕a bank china a bank money a bank moneya2 
​