» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1703 នាក់

ម្សិលមិញ 5988 នាក់

សរុប 18747038 នាក់

ឧកញ៉ា​គិត​ម៉េង​ជួប​មេ​ពន្ធដា​រឿង​ការ​វ៉ៃ​ពន្ធ​អា​ញ៉េ​អា​ញ៉ៃ​គ្មាន​តម្លាភាព​!

​ភ្នំពេញ​៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​សហប្រធាន​យន្តការ​នៃ​អគ្គនាយក​រដ្ឋា​ន​ពន្ធដារ​-​ផ្នែក​ឯកជន បាន​ដឹកនាំ​សមាជិក​-​សមាជិកា​សភាពាណិជ្ជកម្ម​កម្ពុជា ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ភាពជា​ដៃគូ​អគ្គនាយក​រដ្ឋា​ន​ពន្ធដារ​-​ផ្នែក​ឯកជន ដើម្បី​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​វិស័យ​ឯកជន​ទាំងអស់ បាន និង​កំពុងតែ​ប្រឈម​ពាក់ព័ន្ធ​ទៅ​និង​ពន្ធអាករ​ផ្សេងៗ នៅ​ថ្ងៃទី​០២ វិច្ឆិកា ឆ្នាំ​២០២៣ នា​អគ្គនាយកដ្ឋាន​ពន្ធដារ​។a kit meng tax3 

​នៅក្នុង​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​ពន្ធដារ​នេះ គឺ​វិស័យ​ឯកជន​ទាំងអស់​បានលើកឡើង​មាន​ចំនួន ១៩​ចំណុច​សំខាន់ៗ សុំ​អគ្គនាយកដ្ឋាន​ពន្ធដារ​ជួយ​ពន្យល់ និង​បកស្រាយ​ឲ្យ​បានច្បាស់លាស់​ចៀសវាង​មានការ​ភាន់ច្រឡំ​លើ​ការបង់​ពន្ធអាករ​ផ្សេងៗ ដែល​ពុំទាន់​អាច​ដោះស្រាយបាន​នៅ​កម្រិត​ក្រុមការងារ​បច្ចេកទេស​នៃ​យន្តការ​នេះ​។​ចំនុច​ដែល​មិន​យល់​មាន​ចំនួន ១៩​ចំណុច ទាមទារ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ជួយ​ពន្យល់ និង​បកស្រាយ រួមមាន​៖ ១.​សេចក្តីជូនដំណឹង​ស្តីពី​ការកែសម្រួល​អាត្រា​អាករ ពិសេស​លើ​ផលិតផល​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា​ដែល​ផលិត​ក្នុងស្រុក​, ២.​ការលើកលែង​ពន្ធ​អប្បបរមា​, ៣.​ម្ចាស់​អាជីវកម្ម​ថ្មី​នឹងត្រូវ​ទទួលខុសត្រូវ​នូវ​បំណុល​ពន្ធ​ទាំងអស់ ក្នុងករណី​មានការ​ផ្ទេរ​អាជីវកម្ម ភាគហ៊ុន និង​ការរួមបញ្ចូល​គ្នា​នៃ​សហគ្រាស​,។

៤.​មិនមាន​រយៈពេល​កំណ​ត់​ច្បាស់លាស់​សម្រាប់​ឆ្លើយតប​ទៅនឹង​ការស្នើសុំ​លើកលែង​ពន្ធ ឬ​បន្ថយពន្ធ​ក្រោម​កិច្ចព្រមព្រៀង​ស្តីពី​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​និង​ពន្ធ​លើ​ប្រាក់ចំណូល​, ៥.​សេចក្តីណែនាំ​ស្តីពី​នីតិវិធី​នៃ​ការស្នើសុំ​ឥណទាន និង​ការស្នើសុំ​បង្វិល​សង​អាករ​លើ​តម្លៃបន្ថែម​, ៦.​ពន្ធ​លើ​អត្ថប្រយោជន៍​បន្ថែម​លើ​ពន្ធលើប្រាក់បៀវត្ស និង​ពន្ធ​កាត់​ទុក​បង់​ជួស​, ៧.​ការលក់​ក្រៅ​ព្រំដែន​កម្ពុជា​, ៨.​ការទទួលស្គាល់​ប្រាក់​កក់​របស់​អតិថិជន​ជា​ប្រាក់ចំណូល​ជាប់ពន្ធ​, ៩.​ការផ្ទេរ​ភាគហ៊ុន​៖​ការកំណត់​ពន្ធ​ឡើងវិញ​នៃ​ពន្ធ​កាត់​ទុក​លើ​ភាគលាភ​។

​ដោយឡែក ចំណុច​ទី ១០.​សុំ​ជា​ចំណាយ​កាត់កង​បាន​ក្នុង​ឆ្នាំ​ចរន្ត​សម្រាប់​ចំណាយ​ការប្រាក់​បង្គរ​ទៅអោយ​បុគ្គល​ទាក់ទិន​លើ ១៨០​ថ្ងៃ​សម្រាប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​, ១១.​ប្រតិបត្តិការ​ពាណិជ្ជក​ម្ម​មួយចំនួន ដែល​ត្រូវ​លើកលែង​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​, ១២.​សំណើសុំ​អនុគ្រោះ និង​សម្របសម្រួល​លើ​ការអនុម័ត​ចំពោះ​ការស្នើសុំ​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​និង​ពន្ធ​លើ​ប្រាក់ចំណូល​, ១៣.​ការលើកលែង​ពន្ធដារ​, ១៤.​សុំ​ការលើកលែង​ពន្ធអាករ​លើ​តម្លៃបន្ថែម VAT ១០% ទៅលើ​ការលក់​ជ័រកៅស៊ូ​កែច្នៃ​រួចហើយ​, ១៥.​សំណើរ​សុំ​លើកលែង ឬ​ព្យួរ​ពន្ធ​រំដោះ​លើ​ប្រាក់ចំណូល ១% សំរាប់​រយៈពេល​ពី​ឆ្នាំ​២០២៤ រហូតដល់​ឆ្នាំ​២០២៨ នៃ​រាជរដ្ឋាភិបាល​អាណ្ណត្តិ​ទី​៧,។

១៦.​ការកាប់​ដើម​កៅស៊ូ​ដែល​អស់​ប្រសិទ្ធិភាព​សេដ្ឋកិច្ច គឺ​ដើម​កៅស៊ូ​ដែល​ធ្វើ​អាជីវកម្ម មិនមាន​ប្រាក់ចំណេញ ដោយ​មិនអាច​ផ្តល់​ផលចំណេញ​បាន​បន្តទៀត​, ១៧.​ថ្លៃដើម​ក្នុង​ការផលិត​មានតម្លៃ​ខ្ពស់​ធៀប​នឹង​តម្លៃ​លក់​ទាប និង​ការបង់ពន្ធ​នាំចេញ​សម្រាប់​ផលិតផល​កៅស៊ូ​, ការកំណត់​យក​តម្លៃ​ជ័រកៅស៊ូ​របស់​ប្រទេស​ម៉ាឡេស៊ី ជា​តម្លៃ​កៅស៊ូ​អន្តរជាតិ​គោល​នៃ​ការ​គណនា​កំណត់​តម្លៃ​អាករ​នាំចេញ​របស់​ផលិតផល​កៅស៊ូ​កម្ពុជា​, ១៨.​ការបង់ពន្ធ​ជា​កញ្ចប់ និង ១៩.​ការមិនទទួលស្គាល់​ព្រ​ទ្យ​ដោយ​មិនមាន​វិក្កយបត្រ ឬ​វិក្កយបត្រ​មិនមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​។​

​សូមបញ្ជាក់ថា​សម្រាប់​ពេល ៩​ខែ ឆ្នាំ​២០២៣​លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹងថា​៖​ប្រមូលបាន​ជាក់ស្ដែង​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ មាន​ចំនួន​ប្រមាណ​ជា ២៨០៦,៣៧​លាន​ដុល្លារ ស្មើនឹង ៧៨,៥៧% នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣​។ ហើយ​គិត​ត្រឹម​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៣ នេះ គឺ​សម្រេចបាន​ប្រមាណ​ជា ៣០៦០,៩៥​លាន​ដុល្លារ ស្មើនឹង ៨៥,៧០% នៃ​ផែនការ​ប្រចាំឆ្នាំ ២០២៣​។

​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែកញ្ញា និង​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២៣ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៣ ក្រោម​វត្តមាន របស់លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​​លោក គង់ វិបុល បាន​បង្ហាញថា ក្នុង​ខែកញ្ញា ឆ្នាំ​២០២៣​ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ប្រមូលបាន​ជាក់ស្តែង​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​មាន​ចំនួន​ប្រមាណ ២៥៥,៧៧​លាន​ដុល្លារ ស្មើនឹង ៧,១៦% នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣​។​

​ទោះបីយ៉ាងណា​សម្រាប់​ការប្រមូល​លើ​អ្នក​ជាប់ពន្ធ​នេះដែរ​លោក​ជា​ច​ន្ទ័​បរិបូរណ៍​រដ្ឋលេខាធិកា​រ​ក្រសួង​ពត៍​មានបាន​រិះគន់ថា​អគ្គនាយក​ពន្ធដា​គួ​តែ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បានដឹងថា​អ្វី​ទីតាំង​ណាខ្លះ​ជាប់ពន្ធ​កុំ​ចាំតែ​អង្គុយ​យកពន្ធ​និង​ផាកពិន័យ​។​មន្ត្រី​ពន្ធដា​ត្រូវ​ចុះ​ពិនិត្យមើល​និង​បិត​ប្រកាស​ឲ្យ​គេ​ដឹងផង​។​a kit meng tax1 a kit meng tax2