» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6152 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696323 នាក់

កិត្តិ​នីតិកោសល​បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ចុះសួរសុខទុក្ខ​កងទ័ព​កងពលធំ​អន្តរាគមន៍​លេខ​៣


ព្រះវិហ៊ារ៖​កិត្តិ​នីតិកោសល​បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃ​ចន្ទ ទី ៧ ខែមេសា ឆ្នាំ​២០២៥ បាន​ដឹកនាំ​គណៈប្រតិភូ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម រួមទាំង​អ្នកច្បាប់ និង​សប្បុរសជន អញ្ជើញ​ចុះសួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន និង​ពលទាហាន នៃ​កងពលធំ​អន្តរាគមន៍​លេខ​៣ ដែល​ឈរជើង​នៅតាម​បណ្ដោយ​ព្រំដែន​ទិស​ប្រាសាទព្រះវិហារ មុំ​បី​។​a om army 

​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង​អំណរគុណ ចំពោះ​កិត្តិ​នីតិកោសល​បណ្ឌិត ទេសរដ្ឋមន្ត្រី ព្រមទាំង​ប្រតិភូ ដែល​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អញ្ជើញ​មក​ដឹង​សុខទុក្ខ​កងទ័ព​នៅ​ជួរមុខ ថែមទាំង​បាន​ជួយ​ដោះស្រាយ​នូវ​តម្រូវការ​ដល់​កង​ពល​ដូចជា អគារ​ស្នាក់នៅ អគារ​ហ្វឹកហ្វឺន ផ្លូវ ស្រះ​ទឹក ជាដើម ដើម្បី​បង្កលក្ខណ​:​ងាយស្រួល​ដល់​បុព្វហេតុ​ការពារ​បូរណភាព និង​អធិបតេយ្យ​កម្ពុជា​។​

​ឆ្លៀតឱកាស​នោះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ក៏បាន​លើកឡើង​ពី​សភាពការណ៍​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ទិស​ប្រាសាទព្រះវិហារ មាន​សភាព​ស្ងប់ស្ងាត់​ល្អ​ដែល​កំពុង​ក្លាយជា​ព្រំដែន​សន្តិភាព អភិវឌ្ឍ​ន៏​និង​ពាណិជ្ជកម្ម​។​
​លោក កិត្តិ​នីតិកោសល​បណ្ឌិត ទេសរដ្ឋមន្ត្រី បាន​ពាំ​នាំនូវ​ការសួរសុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​លោកជំទាវ ពេ​ជ ច័ន្ទ​មុន្នី តែងតែ​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​វីរ​កងទ័ព បង្កើតជា​ប្រពៃណី នូវ​ចំណង​មេត្រី រវាង​ស្ថាប័ន​ស៊ីវិល និង​កងទ័ព​ជួរមុខ ដែល​សម្តេច​តេ​ជោ ជា​អ្នក​ផ្ដួចផ្ដើម និង​ត្រូវបាន​បន្ត​អនុវត្ត​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​a om army1 a om army2 a om army3 a om army4 

​