» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7344 នាក់

ម្សិលមិញ 8227 នាក់

សរុប 14134225 នាក់

សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ មេ​អង្គការ​និចហ្វិក​ផ្តល់យោបល់​ឲ្យ​ធ្វើការ​ចាត់តាំង​វិញ​ដើម្បី​កុំ​ឲ្យ​អស់​លុយ​ជាតិ​

 

​ភ្នំពេញ​៖​ការឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​ដែលមាន​រយៈពេល​៨​ថ្ងៃ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៧​ឧសភា​។​នេះ​បើតាម​លោក​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​តែ​សម្រាប់​ការឃោសនា​លើក​នេះ ខុសពី​អាណត្តិ​ទី​១ និង អាណត្តិ​ទី​២ ដែល​ការឃោសនាបោះឆ្នោត​មាន​រយៈពេល​១៥​ថ្ងៃ ។​a election councill 

​លោក​ហង្ស​ពុទ្ធា​ប្រាប់​កាសែត​ថា គណបក្សនយោបាយ​ទាំងអស់​ដែល​ចូលរួម​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៦​ខែឧសភា​នេះ សុទ្ធតែ​បាន​ត្រៀមខ្លួន​ធ្វើការ​ឃោសនា​នៅ​ទីតាំង​របស់ខ្លួន ដោយបាន​ជូនដំណឹង​ទៅកាន់​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត​រួចហើយ​។ ការឃោសនាបោះឆ្នោត​អសកល​នេះ គឺមាន​រយៈពេល​៨​ថ្ងៃ​ដោយ​រាប់​ចាប់ពី​ថ្ងៃទី​១៧​ខែឧសភា​។​

​ទោះជា​យ៉ាងណា គណបក្សនយោបាយ​ភាគច្រើន​ដែល​ចូលរួម​ការបោះឆ្នោត​នេះ រួមទាំង​គណបក្សកាន់អំណាច​ផង​មិន​ធ្វើ​ការហែក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ​ដូច​ការបោះឆ្នោត​ដែលមាន​ការចូលរួម​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​ឡើយ​។​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ដែលមាន​អង្គ​បោះឆ្នោត​តែ​ចំនួន​៣​នាក់​ក៏​មិន​ធ្វើ​ការឃោសនា​ហែ​ក្បួន​ឡើយ ខណៈ​គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​កូនប្រុស លោក គង់ គាំ នឹងធ្វើ​ការឃោសនា​ហែ​ក្បួន​ខ្នាតតូច ក្រោយពី​ធ្វើ​សមាជ​វិសមញ្ញ​រួច​នៅ​ថ្ងៃអាទិត្យ​ទី​១៩​ខែឧសភា​។​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា ដោយសារ​គេ​ដឹង​ច្បាស់​ហើយ​ថា អង្គ​បោះឆ្នោត​គឺជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​របស់​គណបក្ស​ដែល​ជាប់ឆ្នោត​។​

​គេ​មិន​សង្ឃឹមថា​មាន​គណបក្ស​ផ្សេង​​ដែល​គ្មាន​អង្គ​បោះ​ឆ្នោ​តទទួលបាន​ការគាំទ្រក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជារឡើយ​។​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខ​ណ្ឌ័​អាណត្តិ​ទី​៣​នេះ​លោក​សមគ​ន្ធា​មី​ប្រធាន​អង្គការ​និចហ្វិក​បានផ្តល់​យោបល់​ប្រាប់​កាសែត​ថា​គេ​គួ​តែ​ធ្វើការ​ចាត់តាំង​តែម្តងទៅ​ដើម្បី​កុំ​ឲ្យ​អស់​ថវិកាជាតិ​ព្រោះ​គេ​ដឹង​គ្មាន​អង្គ​បោះឆ្នោត​ណា​គេ​បោះ​ឲ្យ​គណបក្ស​ផ្សេង​នោះឡើយ​លើកលែងតែ​រឿង​ផ្សេង​។​

សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣​ដែល​នឹង​ធ្វើឡើង​នា​ថ្ងៃទី​២៦​ឧសភា​ខាងមុខនេះ គឺមាន​២០៣ការិយាល័យប្រោះឆ្នោតសម្រាប់អង្គបោះឆ្នោត១១៥៧២នាក់ដេលភាគច្រើនលើសលុបគណបក្សប្រជាជនកម្ពុជា។គណបក្សនយោបាយ​ដែលចូលរួម​ចំនួន​៧រួមមាន៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា ហ្វ៊ុនស៊ិនប៉ិច ខែ្មរ​រួបរួម​ជាតិ យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង គណបក្ស​ខ្មែរ​សាធារណៈរដ្ឋ​។​a elect council a elect councill