» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9457 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699628 នាក់

នាយករដ្ឋមន្ត្រី​កម្ពុជា ស្នើ​ឲ្យ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង និង​ភាគី​ពាក់ព័ន្ធ​នានា​សម្រេច​សន្ធិសញ្ញា​សន្តិភាព​សម្រាប់​ឧបទ្វីប​កូរ៉េ​!


​កូរ៉េ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ស្នើ​ឲ្យ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង និង​ភាគី​ពាក់ព័ន្ធ​នានា​សម្រេច​សន្ធិសញ្ញា​សន្តិភាព​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ធានាបាន នូវ​សន្តិភាព​អចិន្ត្រៃយ៍​នៅលើ​ឧបទ្វីប​កូរ៉េ​។ សម្ដេច​តេ​ជោ ហ៊ុន សែន​ដែលជា​ប្រធាន​អាស៊ាន​ប្តូ​វេន​ឆ្នាំ​២០២២​ផងដែរ អំពាវនាវ ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​ទំនុកចិត្ត និង​ភាពជា​ដៃគូ ដោយ​យក​ប្រជាជន​ជា​ស្នូល ដើម្បី​កសាង​ដំណើរ​ឆ្ពោះទៅរក​ការបង្រួបបង្រួម​កូរ៉េ​ទាំងពីរ​ដោយ​សន្តិភាព​។a hun peace2

កា​លើកឡើង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើឡើង​ក្នុង​សុន្ទរកថា​ថ្លែង បើក​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២ ក្រោម​មូលបទ «​ឆ្ពោះទៅកាន់​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​» ថ្ងៃ​សុក្រ ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​ក្នុងនាម​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ ។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា « ឆ្នាំនេះ គឺជា​ខួប​លើក​ទី ៧២ នៃ​សង្គ្រាម​កូរ៉េ ដែល​បានចាប់ផ្ដើម​នៅ​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៥០​។

សង្គ្រាម​បានបញ្ចប់​ដោយ​កិច្ចព្រមព្រៀង​ឈប់​បាញ់ នៅ​ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៥៣ តែ មិនមែន​បញ្ចប់​ដោយ​សន្ធិសញ្ញា​សន្តិភាព​អចិន្ត្រៃយ៍​នោះទេ ទោះបីជា​កិច្ចខិតខំ​ប្រឹងប្រែង​សន្តិភាព​ត្រូវ បានធ្វើ​ឡើង​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​ក៏ដោយ ប៉ុន្តែ​ជា​អកុសល​, សន្ធិសញ្ញា​សន្តិភាព​មិន​ទាន់​អាច សម្រេចបាន​នៅឡើយ ។ ហេតុ​ដូច្នេះហើយ​, នេះ​ជា​ពេលវេលា​ដ៏​សំខាន់ ដើម្បី​សម្រេច​នូវ​សន្ធិសញ្ញា​សន្តិភាព នៅ​ឧបទ្វីប​កូរ៉េ ។ យើង​ត្រូវការ​ចាំបាច់​នូវ​សេចក្តីថ្លែងការណ៍​បញ្ចប់​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​សន្តិភាព​នៅ​កូរ៉េ គឺជា​បញ្ហា​ពិភពលោក​ដ៏​ស្មុគស្មាញ ដែល​ត្រូវការ​ដំណោះស្រាយ ហើយ​កិច្ចប្រជុំ​កំពូល​នេះ គឺ​នឹង​ដាក់ចេញ នូវ​ឯកសារ​សំខាន់ៗ ចំនួន ២ គឺ​សេចក្តីសម្រេចចិត្ត​ទីក្រុង​សេ​អ៊ូ​ល​ឆ្នាំ ២០២២ ស្តីពី​ដំណើរ​ឆ្ពោះទៅ​សន្តិភាព និង​វិបុលភាព​ប្រកបដោយ​ចីរភាព​នៅ​ឧបទ្វីប​កូរ៉េ និង​គំនិត​ផ្ដួចផ្ដើម​ស្ដីពី​រដ្ឋ​ពីរ​ឆ្ពោះទៅ​រដ្ឋ​តែមួយ ជាតិ​តែមួយ ឧ​ប​ទ្វិ​ប​តែមួយ ប្រជាជន​តែមួយ ដែល​យើង​រងចាំ​ធាតុ​ចូល​ពី​ធាតុ​ចូល​របស់​ប្រតិភូ​មួយចំនួនទៀត​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចែករំលែក​បទពិសោធន៍​កម្ពុជា​ក្នុងការ​ស្វែងរក​សន្តិភាព ថា «​ក្នុង​ពាក់កណ្ដាល​ជីវិត​របស់ខ្ញុំ​នេះ​ជា​ដំណើរ​ការចរចា គឺជា​ជម្រើស​ដែល​ល្អ​បំផុត ខ្ញុំ​មិនដែល​ជឿ​ទេ​ថា ការប្រើប្រាស់​សង្គ្រាម ដើម្បី​បញ្ចប់សង្គ្រាម​»​។​​សម្តេច​តេ​ជោ បន្តថា «​ប្រទេស​របស់​យើងខ្ញុំ​ហែកហួរ​ដោយសារតែ​សង្គ្រាម យើង​បាន​ប្រើប្រាស់​ការចរចា​រយះពេល ៤​ឆ្នាំ​ដើម្បី​បញ្ចប់សង្គ្រាម ប៉ុន្តែ​ប្រតិបត្តិការ​របស់​អង្គការសហប្រជាជាតិ អ្វី​ដែលជា​កិច្ចព្រមព្រៀង​ប៉ារីស​ចង់បាន តែ​អ៊ុនតាក់​មិនអាច​សម្រេចបាន គឺ​អ៊ុនតាក់​ដក​ត្រឡប់​ទៅវិញ បន្សល់ទុក​នៅ​កម្ពុជា តំបន់​ពីរ និង​រដ្ឋាភិបាល​ពីរ យើងខ្ញុំ​គ្មាន​ជម្រើស​អ្វី​ឱ្យ​ល្អ​ក្រៅពី​ការដាក់ចេញ​នយោបាយ ឈ្នះ ឈ្នះ ដើម្បី​នាំមក នូវ​សន្តិភាព ដោយ​កម្ពុជា​បានបញ្ចប់​សង្គ្រាម​ទាំងស្រុង​ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ​រួចស្រេច​ទៅហើយ ហើយ​នេះ​ប្រវត្តិសាស្ត្រ​របស់​យើង​»​។​

​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ ២០២២ បាន​រៀបចំឡើង​នៅក្នុង​អំឡុងពេល​នៃ​ការប្រកួតប្រជែង ភូមិសាស្ត្រ​នយោបាយ​កាន់តែ​តឹងតែង និង​វិបត្តិ​ជា​បន្តបន្ទាប់ ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​, គម្លាត សង្គម​កាន់តែ​រីក​ធំ ក៏ដូចជា​គ្រោះធម្មជាតិ​ផងដែរ ។ ទន្ទឹមនេះដែរ​, ពិភពលោក​របស់​យើង គឺ​កំពុងត​ភ្ជាប់​គ្ន ទៅវិញទៅមក និង​ពឹងផ្អែក​គ្នា​ទៅវិញទៅមក​កាន់តែខ្លាំង ដូច្នេះហើយ យើង​ត្រូវការ​ធ្វើការ​ជាមួយគ្នា ដើម្បី សម្របសម្រួល​ការឆ្លើយ​តប​ជា​សកល​ចំពោះ​បញ្ហា​សកល​ដែល​កំពុង​កើតឡើង​នេះ ។ សន្តិភាព និង​ស្ថិរភាព នៅ​ឧបទ្វីប​កូរ៉េ គឺជា​បញ្ហា​ចោទ​មួយ​ផងដែរ នៅក្នុង​បញ្ហា​ពិភពលោក​ដ៏​តានតឹង និង​ស្មុគស្មាញ ដែល​ត្រូវ ការ​ដំណោះស្រាយ ។​

​ឆ្លៀត​ក្នុងឱកាស​នេះ​, ខ្លួន​ខ្ញុំ​ផ្ទាល់​សូម​ស្នើឱ្យ​កូរ៉េ​ទាំងពីរ និង​ភាគី​ពាក់ព័ន្ធ​នានា សម្រេច​សន្ធិ​ស​ញ្ញ សន្តិភាព​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ធានាបាន​នូវ​សន្តិភាព​អចិន្ត្រៃយ៍​នៅលើ​ឧបទ្វីប​កូរ៉េ ។ ខ្ញុំ​ក៏​សូម​អំពាវនាវ ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្អែកលើ​ទំនុកចិត្ត និង​ភាពជា​ដៃគូ​យក​ប្រជាជន ជា​ស្នូល ដើម្បី​កសាង​ដំណើរ​ឆ្ពោះទៅរក​ការបង្រួបបង្រួម​កូរ៉េ​ទាំងពីរ​ដោយ​សន្តិភាព ។​a hun peace1 


​