» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7850 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698021 នាក់

សម្តេច​តេ​ជោ​និង​កូនប្រសារ​ដាក់ពាក្យ​ប្តឹង​លោក​សមរង្ស៊ីរឿងខ្មោចលោកហុកឡងឌី​នៅ​តុលាការ​ស្រុក​បារាំង​!

 

​ទីក្រុង​ប៉ារីស​៖ សម្តេច​តេ​ជោ ហ៊ុន សែន​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​លោក​ឧ​ត្ត​ម​សេនីយ៍ ឌី វិជ្ជា អគ្គ​ស្នងការរង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែលជា​កូនប្រសារ​និង​ជា​ជា​កូនប្រុស​នៃ​សព​លោក ហុក ឡងឌី បានដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ដាច់ពីគ្នា​ប្តឹង​លោក សម រ​ង្ស៉ី អតីត​មេដឹកនាំ​បក្សប្រឆាំង​នៅ​កម្ពុជា​ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល​» ទៅកាន់​តុលាការ ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​។​a hun dy 

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ឌី វិជ្ជា បាន​ពឹងពាក់​ប្រើប្រាស់​មេធាវី ជនជាតិ​បារាំង ចំនួន​៣​រូប​ដែល​សុទ្ធសឹងតែ​ជា​មេធាវី​ល្បីៗ​ប្រចាំ​នៅ​ប្រទេស​បារាំង ទី​១៖ លោក​មេធាវី Brosselet, ទី​២៖ លោក​មេធាវី Doyez និង​ទី​៣៖ លោក​មេធាវី Leick​។​

​ការសម្រេច​ដាក់ពាក្យ​បណ្តឹង​ពី​សំណាក់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ទៅកាន់​តុលាការ​ប្រទេស​បារាំង ធ្វើឡើង​បន្ទាប់ពី​លោក សម រ​ង្ស៉ី បាន​អះអាង​ដោយ មួលបង្កាច់​ថា​៖ (១) សម្តេច​តេ​ជោ បានសម្លាប់ ឬ​ជា​មេក្លោង​ឲ្យ​គេ​សម្លាប់​ឯកឧត្តម ហុក ឡងឌី (២) សម្តេច​តេ​ជោ បាន​បញ្ជា​ឲ្យ​សម្លាប់​លោក ជា វិជ្ជា និង​ចុងក្រោយ (៣) សម្តេច​តេ​ជោ បាន​ភូតកុហក​អំពី​មូលហេតុ​នៃ​ការស្លាប់​របស់​ឯកឧត្តម ហុក ឡងឌី ដោយ​កុហកថា ឧទ្ធម្ភាគចក្រ​ដែល​ក្នុងនោះ​ឯកឧត្តម ហុក ឡងឌី បានទទួល​មរណភាព គឺ​ត្រូវរ​ន្ទៈ​បាញ់ ខណៈដែល​បុគ្គល សម រ​ង្ស៉ី អះអាងថា ឧទ្ធម្ភាគចក្រ​នេះ​ត្រូវបាន​ផ្ទុះ​ដោយ​គ្រាប់បែក​ដែល​បានដាក់​បង្កប់។​

​​ពាក់ព័ន្ធ​នឹង​ទណ្ឌិត សម រ​ង្ស៉ី បង្ហោះ​សារ​លាប​ពណ៌ បំភ្លៃ​ការពិត អំពី​រឿង​មរណភាព​របស់ លោក ហុក ឡង់ឌី នេះដែរ​, កាលពី​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩ ក្រុម​មេធាវី​សម្តេច​ក្រឡាហោម ស ខេង ចំនួន​៣​រូប បានដាក់​ពាក្យបណ្តឹង​មួយ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង​ទណ្ឌិត សម រ​ង្ស៉ី មេក្រុម​ប្រឆាំង​ជ្រុលនិយម​នៅក្រៅ​ប្រទេស អំ​ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​

​ក្នុង​ពាក្យបណ្តឹង​នេះ សម្តេច​ក្រឡាហោម ស ខេង បានទាមទារ​ឱ្យ​តុលាការ ចាត់ការ​លោក​សម រ​ង្ស៉ី ទៅតាម​ផ្លូវច្បាប់​ឱ្យបាន​ធ្ងន់ធ្ងរ​បំផុត និង​ទាមទារ​សំណង​ជំងឺ ចិត្ត​ចំនួន​៤​ពាន់​លាន​រៀល ប្រហាក់ប្រហែល​នឹង​១​លាន​ដុល្លារ​អាមេរិក ចំពោះ​ការ​ញុះញង់​របស់ លោក សម រ​ង្ស៉ី​។​

​កាលពី​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ការដាក់​ពាក្យ​ប្តឹង លោក សម រ​ង្ស៉ី មេក្រុម​ប្រឆាំង​ជ្រុលនិយម ទៅ​តុលាការ​នា​ថ្មីៗ​នេះ គឺជា​បណ្តឹង​លើកដំបូង​របស់​សម្តេច​ក្នុង​១​ឆាកជីវិត​នេះ​។​ករណីយ៍ប្តឹងនេះលោកហូវ៉ាន់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិថ្មីៗក៏បានពន្យុះឲ្យដាក់ពាក្យប្តឹងលោកសមរង្ស៊ីនៅតុលាការស្រុកបារាំងផងដែរកុំឲ្យ្តប្តឹងនៅស្រុកខ្មែរចឹង។

​សូម​បញ្ជាក់ដែរថា​ការបញ្ចេញ​ឲ្យ​ដឹង​ពី​ការដាក់​ពាក្យ​ប្តឹង​នេះ​បាន​ធ្វើឡើង​ពេល​លោក​សមរង្ស៊ី​បង្ហាញ​វត្ត​មាននៅ​ព្រ​ទេស​ម៉ាឡេស៊ី​ដើម្បី​រៀបចំ​ជើង​ព្រួល​វិល​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​នា​ថ្ងៃទី​៩​វិច្ឆិកា​ឆ្នាំ​២០១៩​ខា​ងមុខ​នេះ​៕a cnrp  malay a hun dy2 a hun dy1 a hun dy3 a hun dy  

​