» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7578 នាក់

ម្សិលមិញ 7482 នាក់

សរុប 18544559 នាក់

នាយករដ្ឋមន្ត្រី​កម្ពុជា ឡាវ និង​វៀតណាម​ជួបគ្នា​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ


​ប្រទេស​ឡាវ​៖សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា លោក​បណ្ឌិត សន​សៃ ស៊ីផា​ន់​ដន នាយករដ្ឋមន្ត្រី​ឡាវ និង​លោក ផាម មិញ​ជី​ញ នាយករដ្ឋមន្ត្រី​វៀតណាម​ក្នុងជំនួប​ពិសា​អាហារ​ការងារ​នា​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២៤ បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​៣​ក្រៅពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​។​a clv meeting 

​លោកនាយក​រដ្ឋមន្ត្រី​ឡាវ បាន​ថ្លែងអំណរគុណ​សម្តេច​បវ​រ​ធិបតី និង​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៤ និង ៤៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ព្រមទាំង​កិច្ចប្រជុំ​ពិសា​អាហារ​ពេលព្រឹក​ការងារ​នាពេលនេះ​។ ការណ៍​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​ការបន្ត​ថែរក្សា​មិត្ត​ភាពជា​ប្រពៃណី និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​វាង​ប្រទេស​ទាំងបី​។​​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​អបអរសាទរ​ប្រទេស​កម្ពុជា​ដែល​សម្រេចបាន​សមិទ្ធផល​ជាច្រើន នៅក្រោម​ការដឹកនាំ​រប​ស់ស​ម្ដេច​បវរ​ធិបតី រយៈពេល​ជាង​១​ឆ្នាំ​កន្លងមកនេះ និង​អបអរសាទរ​កម្ពុជា​ដែល​ត្រូវបាន​ជ្រើសរើស​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ ឆ្នាំ​២០២៦ ខាងមុខនេះ​។​

​ប្រមុខ​រដ្ឋាភិបាល​ទាំងបី​បាន​ចែករំលែក​បទពិសោធន៍​អំពី​ការអភិវឌ្ឍ​ប្រទេស​រៀងៗ​ខ្លួន និង​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការបន្ត​ការជួប​ប្រាស្រ័យ​ទាក់ទង​គ្នា ក៏ដូចជា​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​លើ​គ្រប់​វិស័យ រួមមាន​៖ វិស័យសេដ្ឋកិច្ច​និង​វិនិយោគ ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ការពារជាតិ និង​សន្ដិសុខ ព្រមទាំង​ការអប់រំ​និង​បណ្ដុះបណ្ដាល ជាដើម​។ នាយករដ្ឋមន្ត្រី​ទាំងបី​ក៏បាន​ផ្លាស់ប្ដូរ​ទស្សនៈ​អំពី​បញ្ហា​តំបន់​មួយចំនួន រួមទាំង​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន​៕a clv meeting1