» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4953 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695124 នាក់

ព្រះបរមរាជវាំង បានប្រកាស​ដាច់អហង្កា​រ និង​ថ្កោលទោស ចំពោះ​ជនអនាមិក ដែល​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អង្គ​ព្រះមហាក្សត្រ​


​ភ្នំពេញ​៖ ព្រះបរមរាជវាំង បានចេញ​សេចក្ដីថ្លែងការណ៍ ប្រកាស​ដាច់អហង្ការ និង​ថ្កោលទោស ចំពោះ​ជនអនាមិក ដែល​បាន​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម មានឈ្មោះ «​ព្រះបរមរាជវាំង Royal Palace Of Cambodia» និង «​យុវជន​ក្រោម​ម្លប់​ព្រះមហាក្សត្រ​» ដែល​បានចេញ​ផ្សាយ​ធ្វើឱ្យប៉ះពាល់​ដល់​ព្រះកិត្តិនាម ព្រះករុណា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​កំពុង​គង់ប្រថាប់​បំពេញ​ព្រះរាជតួនាទី​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ​។ ការប្រព្រឹត្ត​បែបនេះ គឺជា​ការបំពានច្បាប់​ធ​ម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចែងថា «​អង្គ ព្រះមហាក្សត្រ មិនមែន​នរណា​រំលោភបំពាន​បានឡើយ​»​។a palace

នេះ​បើតាម​សេចក្ដីថ្លែងការណ៍​ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​នា​រាត្រី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២៤​។​​តាមរយៈ​សេចក្ដីថ្លែងការណ៍​បានឱ្យដឹងថា​៖ «​អាស្រ័យ​លើ​តួរ​នារី​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​ខាងលើនេះ សង្គមជាតិ​កម្ពុជា​ទាំងមូល កំពុង​ទទួលបាន​សេចក្ដីសុខ សន្តិភាព និង​ការអភិវឌ្ឍ ក្រោម​ការដឹកនាំ​របស​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រសួងព្រះបរមរាជវាំង សូម​ប្រកាស​ដាច់អហង្ការ​ចំពោះ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ខាងលើ មិនមែនជា​ផេ​ក​ផ្លូវការ​របស់​ក្រសួងព្រះបរមរាជវាំង​ឡើយ​»​។​​ជាមួយគ្នានេះ ក្រសួងព្រះបរមរាជវាំង សូម​អំពាវនាវ​ដល់​ស្ថាប័ន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ ចាត់វិធានការ​ជាបន្ទាន់​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន នៃ​ព្រ​រាជាណាចក្រ​កម្ពុជា​៕a palace1 a palace2 

​