» នាយកFBIមកស្វែងរកកិច្ចសហការសន្តិសុខជាមួយកម្ពុជា » បន្ទាប់ពីការបង្ក្រាបលើកទី១កម្លាំងគយចល័ត បង្ក្រាបទូកដឹកទំនិញគេចពន្ធពីប្រទេសវៀតណាមចំនួន២គ្រឿងទៀតនៅច្រកបាក់ដៃ ខេត្តតាកែវ » ប្រទេសអាហ្វហ្គានីស្ថានក្រហើយជួបគ្រោះធម្មជាតិនិងសង្គ្រាមញឹកញយតើប្រជាពលរដ្ឋវេទនាបែបណា! » សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក ព្រោះលោកមិនសំដៅលោកបណ្ឌិតញឺលរដ្ឋាទេ! » ថៃត្រូវបញ្ឈប់បង្កើតលេស ពន្យារពេលដោយចេតនា ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញជាបន្ទាន់! » វិនិយោគិនកូរ៉េមានបំណងពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា » ភារៈធារីទូតអាមេរិកប្រចាំកម្ពុជាជួបឧបស៊ុនចាន់ថុលនិយាយពីរឿងរកស៊ី! » ករណីយ៍ពលករខ្មែរបាត់ខ្លួនពេលចុះទូកនេសាទមន្ត្រីកម្ពុជា ប្រចាំនៅប្រទេសថៃបានធ្វើការ និងតាមដានជាបន្តបន្ទាប់ជាមួយអាជ្ញាធរថៃ » បន្ទាប់ពីការវាយប្រហារលើទីក្រុងកៀវអ៊ុយក្រែន វាយបកទ្រង់ទ្រាយធំវិញ! មួយយប់ដល់ព្រឹក ដ្រូន ជាង ៤០០គ្រឿង ហោះសំដៅចូល ទីក្រុងមូស្គូ » អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់អំពីការវិវត្តនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS  និងជំហរដោះស្រាយបញ្ហាព្រំដែនគោកតាមMOU2000 » កូនប្រុសតារាចម្រៀងអ្នកមេម៉ាយ ម៉េង កែវពេជ្ជតា សាងផ្នួសសងគុណម្តាយ » ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5704 នាក់

ម្សិលមិញ 5404 នាក់

សរុប 19791069 នាក់

មេ​ទ​ព័​ចិន ថា​សមយុទ្ធ​យោធា​រួមគ្នា​ឆ្នាំនេះ​មាន​កម្រិត​ខ្ពស់ជាង​បណ្ដា​ឆ្នាំមុនៗ​


​ភ្នំពេញ ៖​ឧ​ត្ត​ម​សេនីយ៍​ឯក ចេរ ជៀន​ឈឹង មេបញ្ជាការរង និង​ជា​នាយសេនាធិការ​តំបន់​ភូមិភាគ​ខាងត្បូង នៃ​កងទ័ព​រំដោះប្រជាជន​ចិន បាន​វាយតម្លៃថា​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២៤ មាន​កម្រិត​ខ្ពស់ជាង​បណ្តា​ឆ្នាំមុនៗ​។ ក្នុងឱកាស​ចូលជួប​ស​ម្តែ​ង​ការគួរសម​ជាមួយ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​រសៀល​ថ្ងៃទី​២៧ ឧសភា ឆ្នាំ​២០២៤​នេះ​ឧ​ត្ត​ម​សេនីយ៍​ឯក ចេរ ជៀន​ឈឹង បាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា ជាពិសេស ឯកឧត្តម​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​ដែល​បាន​យកចិត្តទុកដាក់​ទទួល​ស្និទ្ធស្នាល​ដល់​កងទ័ព​រំដោះ​ប្រជាជន​ចិន ប្រៀប​បីដូច​បងប្អូន ហើយ​សង្ឃឹមថា​ទៅ​បណ្ដា​ឆ្នាំ​ខាងមុខ សមយុទ្ធ​នេះ​នឹង​ទទួលបាន​ជោគជ័យ​ផ្លែផ្កា​បន្ថែមទៀត​។a china vong1

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​ថ្លែងអំណរគុណ​ដល់​កងទ័ព​រំដោះប្រជាជន​ចិន និង​បាន​គាំទ្រ​ចំពោះ​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម ឧ​ត្ត​ម​សេនីយ៍​ឯក ចេរ ជៀន​ឈឹង ដោយបាន​បញ្ជាក់ថា​ការធ្វើ​សមយុទ្ធ​ឆ្នាំនេះ​មាន​លក្ខណៈ​ស៊ីជម្រៅ និង​ចំនួន​យោធិន យុទ្ធោបករណ៍​ចូលរួម​កាន់តែច្រើន និង​ទំនើប​ជាង​ឆ្នាំមុនៗ ដោយ​សង្ឃឹម​ជឿជាក់ថា សមយុទ្ធ​ទ្វេភាគី​រវាង កម្ពុជា​-​ចិន និង​បន្ត​លើកកម្ពស់​ពង្រឹងពង្រីក​បន្ថែមទៀត​។​​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ថ្លែង​នូវ​ការស្វាគមន៍​ដល់​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ចេរ ជៀន​ឈឹង ដែល​បានមក​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បិទ​សមយុទ្ធ​នាគ​មាស​-​ឆ្នាំ​២០២៤ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​នេះ ដោយ​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​នេះ​ពិតជា​បាន​នាំមក​នូវ​ការពង្រឹង និង​ពង្រីក​ទំនាក់​ទំនងជា​ប្រពៃណី រវាង​កងទ័ព​ប្រទេស​ទាំងពីរ​។​​ដើម្បី​បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ព​ប្រទេស​ទាំងពីរ ឯកឧត្តម​អគ្គមេបញ្ជាការ បាន​ដល់​ភាគី​ចិន​បន្ត​ការផ្លាស់ប្តូរ​ទស្សនកិច្ច​គ្រប់​កម្រិត ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការផ្លាស់ប្តូរ​ព័ត៌មាន​ចារកិច្ច​ឱ្យ​កាន់តែ​ធំ​ទូលាយ និង​ទាន់ពេលវេលា ក្នុងទិសដៅ​ប្រឆាំង​ក្រុម​ជ្រុលនិយម ទប់ស្កាត់​បដិវត្តន៍​ព​ណ៌ ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ផ្សេងៗ​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ចេរ ជៀន​ឈឹង បាន​គូសបញ្ជាក់ថា ក្នុង​បណ្ដា​ឆ្នាំ​កន្លងទៅនេះ ក្រោម​ការដឹកនាំ​ប្រកបដោយ​យុទ្ធសាស្ត្រ​នៃ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ បាន​កសាង​សហគមន៍​វាសនា​រួម ចិន​-​កម្ពុជា បាន​ឈានដល់​ដំណាក់កាល​ថ្មី ប្រកបដោយ​គុណភាព​ខ្ពស់​និង​ស្តង់ដារ​ខ្ពស់ និង​កំពុង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​ទាំង ៦ វិស័យ មាន​ជាអាទ៍ វិស័យ​នយោបាយ ផលិតភាព កសិកម្ម ថាមពល សន្តិសុខ​និង​មនុស្សា​ស្ត្រ ឱ្យ​ដើរ​មុនគេ​នៅលើ​សកលលោក​។​​ឯកឧត្តម មេបញ្ជាការរង បាន​លើកឡើងថា តំបន់​ភាគខាងត្បូង​ក​ង​ទ័ព​រំដោះប្រជាជន​ចិន ជា​ស្ថាប័ន​យោធា​កំពូល​តែមួយគត់​ដែល​បានទទួល​ខុសត្រូវ​ក្នុងការ​ដឹកនាំ​បញ្ជា​ប្រយុទ្ធ ហើយ​ចាប់តាំងពី​ថ្ងៃ​បង្កើត អង្គភាព​នេះ​បានរៀបចំ​ទំនាក់ទំនង​មិត្តភាព​ជាមួយ​កងយោធពល​ខេមរភូមិន្ទ ក្នុងការ​ផ្លាស់ប្ដូរ​គណៈ​ប្រតិភូ ការរៀបចំ​ធ្វើ​សមយុទ្ធ និង​ការផ្លាស់ប្តូរ​នាយទាហាន​វ័យក្មេង ទទួលបាន​សមិទ្ធផល​ជាច្រើន​។​​ឯកឧត្តម បានចាត់ទុក​សមយុទ្ធ​នាគ​មាស​-​ឆ្នាំ​២០២៤ គឺជា​សមិទ្ធផល​ថ្មី​នៃ​ការពង្រឹង​ពង្រីក​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ប្រទេស​ទាំងពីរ ហើយ​តំបន់​ភាគខាងត្បូង​កង​ទ័ព​រំដោះប្រជាជន​ចិន​រំពឹងទុក​ថា នឹង​ពួតដៃ​ជាមួយ​អគ្គបញ្ជាការដ្ឋាន ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គភាព​ទាំងពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ បម្រើ​ដល់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​។

សមយុទ្ធ​កងទ័ពជើងទឹក​លើកដំបូង «​នាគ​មាស​-២០២៤» រវាង​កងទ័ព​កម្ពុជា​-​ចិន ក្រោម​ប្រធានបទ «​ប្រតិបត្តិ​ការរំដោះ​ចំណាប់ខ្មាំង​ពី​ក្រុម​ភេរ​វករ ចាប់ជំរិត​នាវា​ដឹកទំនិញ​» ដែល​ធ្វើឡើង​នៅលើ​ផ្ទៃសមុទ្រ​កម្ពុជា ក្នុង​ខេត្ត​ព្រះសីហនុ រយៈពេល​១២​ថ្ងៃ ពោលគឺ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​២៧ ខែឧសភា ត្រូវបាន​បិទ​បញ្ចប់​នា​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២៤ ម្សិលមិញ​។​
​សមយុទ្ធ​នេះ​ធ្វើ​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ រក្សាបាន​កិច្ចការ​ប្រតិបត្តិការ បង្កើន​ទំនុកចិត្ត​កាន់តែ​រឹងមាំ និង​បន្ត​ជំរុញ​អភិវឌ្ឍន៍​ទំនាក់ទំនង​រវាង​កង​ទ័ពជើងទឹក​ប្រទេស​ទាំងពីរ​។ ជាពិសេស​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម ដែលជា​ក្តីបារម្ភ​រួម​ក្នុង​តំបន់ និង​ពិភពលោក​នាពេល​បច្ចុប្បន្ន​។​

​សមយុទ្ធ​កងទ័ពជើងទឹក «​នាគ​មាស​-២០២៤» លើកដំបូង​រវាង​កង​ទ័ព​កម្ពុជា​-​ចិន មានការ​ចូលរួម​ពី​កងទ័ពជើងទឹក​កម្ពុជា​-​ចិន សរុប​៧៨២​នាក់ ក្នុងនោះ​សមយុទ្ធ​ជើង​ទឹក​លើកដំបូង​នេះ កងទ័ព​ទាំងពីរ បាន​ប្រើប្រាស់​នាវា​ចំនួន ១៤​គ្រឿង (​កម្ពុ​ជាមាន​នាវា​ចូលរួម​ចំនួន​១១​គ្រឿង ចិន​មាន​នាវាចម្បាំង​៣​គ្រឿង​) និង​ឧទ្ធម្ភាគចក្រ​ចំនួន ០២​គ្រឿង នៅក្នុង​ប្រតិបត្តិ​ការរំដោះ​ចំណាប់ខ្មាំង​ពី​ក្រុម​ភេរវ​ករ​ដែល​ចាប់ជំរិត​នាវា​ដឹកទំនិញ​។​​សមយុទ្ធ​នេះ បានបង្ហាញ​នូវ​ប្រតិបត្តិការ​រួមគ្នា​នៃ​កងទ័ព​កម្ពុជា​-​ចិន ក្នុងការ​រំដោះ​នាវា និង​ចំណាប់ខ្មាំង ដែល​ចាប់ជំរិត​ដោយ​ភេរ​វករ​អន្តរជាតិ​លើ​លំហ​សមុទ្រ​។​a china vong a china vong2