
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7597 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697768 នាក់
ខេត្តព្រៃវែង : លោក ថោង សុខ ជាគ្រូបង្រៀននៅវិទ្យា ល័យច័ន្ទក្រឹស្នា ស្ថិតក្នុងឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែងត្រូវបានរាយការណ៍ថា៖បានជេរប្រមាថប្រើពាក្យសំដីដ៏អសុរស អសីលធម៌បំផុតទៅ លើអ្នកគ្រូ យន ដានី ដែលជាស្ត្រីភេទ ដែលមិនអាចទទួល យកបានឡើយ ។.jpg)
តាមការបញ្ជាក់ប្រាប់តាមទូរស័ព្ទ ពីលោក គ្រូ យ៉ន ម៉ៅ នាយកវិទ្យាល័យច័ន្ទក្រស្នា កាលពីរសៀលថ្ងៃ ទី ០២ ខែមេសា ឆ្នាំ ២០២៥ អោយដឹងថា : ដោយទទួលបានលិខិតណែនាំ ពីឯកឧត្តមអភិបាលខេត្តព្រៃវែងតាមរយ: លោកអភិបាលស្រុកមេសាងអោយរៀបចំកម្មវិធី ត្រៀមអបអរសាទរសង្ក្រានឆ្នាំថ្មី នៅតាមសាលារៀន ។ នៅរសៀលវេលាម៉ោង០៣ និង ៣០នាទីថ្ងទី០៧ ខែមីនា ឆ្នាំ២០២៥ ក្នុង នាមគណ: គ្រប់គ្រងវិទ្យាល័យច័ន្ទគ្រឹស្នា លោកក៏បានចាត់តាំងអោយអ្នកគ្រូ យន ដានី ដឹកនាំការងារចលនាយុវជន ក្នុងវិទ្យាល័យធ្វើការប្រកួតប្រជែងបំណិនជីវិតជ្រើសរើសបេក្ខជន " ប្រុសស្អាត សម្រស់នារី " ដើម្បីត្រៀមប្រកួតប្រជែងជាមួយបេក្ខជនមកពីគ្រប់វិទ្យាល័យនៅទូទាំងស្រុកមេសាង នៅក្នុងថ្ងៃសិទ្ធិនារីផង និងត្រៀមលេងល្បែងប្រជាប្រិយកំសាន្ត ក្នុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង ព្រោះអ្នកគ្រូដានី មានជំនាញ និងទទួលផែនការងារសិល្ប:និងផ្សព្វផ្សាយអប់រំ ។ តែមិនដឹងជាមានហេតុផលអ្វី បានជាលោក ថោង សុខ គាត់ ជេរប្រមាថតាមរយ: Speaker ( ឧបករណ៍បំពងសម្លេង) ដោយប្រើពាក្យសំដីអសុរស អសីលធម៌ មិនសមរម្យទៅលើអ្នកគ្រូ យន ដានី នៅចំពោះមុខសិស្សានុសិស្សក្នុងសាលាជាច្រើននាក់បានឮគ្រប់ៗគ្នា ។
លោកនាយកវិទ្យាល័យបាន បន្តថា : ក្រោយកើតមានរឿងរ៉ាវនេះថ្នាក់ដឹកនាំវិទ្យាល័យក៏ខិតខំធ្វើការសំរបសំរួលគូរភាគីទាំង ០២ ( លោកគ្រូ ថោង សុខ និង អ្នកគ្រូ យន ដានី ) អោយចេះយោគយល់អធ្យា ស្រ័យ និង សុំទោសចំពោះកំហុសឆ្គង ដែលខ្លួនបានប្រព្រឹត្តកន្លងមក ដោយមានការធ្វើកំណត់ហេតុ កិច្ចព្រមព្រៀងជាលាយលាក់អក្សរច្បាស់លាស់ ប៉ុន្តែនៅតែមិនអាចបញ្ចប់រឿងបាន ។ សំំណុំរឿងនេះបានធ្លាក់ដល់ដៃថ្នាក់ដឹកនាំការិយា ល័យអប់រំស្រុកមេសាង ក៏បានអញ្ជើញលោក ថោង សុខ មកសាកសួរ ហើយលោកគ្រូ ថោង សុខ បានទទួលសារភាពថា គាត់ពិតជាបានជេរប្រមាថលើអ្នកគ្រូ យន ដានី ពិតប្រាកដមែន ។ លោក ថោង សុខក៏បានសន្យាថា : នឹងធ្វើការសុំ ទោសអ្នកគ្រូ យន ដានី ជាសាធារណៈ ព្រមទាំងបង់ជំងឺចិត្ត នូវប្រាក់ចំនួន៤លានរៀជូនអ្នក គ្រូ យន ដានី ដើម្បីបញ្ចប់ រឿង ។ ប៉ុន្តក្រោយមកបែរជាលោកគ្រូ ថោង សុខ បានបដិ សេធ មិនទទួលស្គាល់កំហុសទេ ហើយថែមទាំងជំរុញអោយអ្នកគ្រូ យន ដានី ប្ដឹងទៅណាប្ដឹងទៅ ? ។
ទោះជាមានថ្នាក់ដឹកនាំស្រុកមេសាងរួមទាំងការិយាល័យអប់រំស្រុក បានជួយធ្វើការសម្របសម្រួលច្រេីនដងហេីយ តែពុំទទួលបានលទ្ធផលជោគជ័យទេ រហូតមកដល់ពេលនេះ ? ។ ចំណែកអ្នកគ្រូ យន ដានី បានប្រាប់អ្នកកាសែតថា : មានខ្សែអាត់សម្លេងសារភាពកំហុសរបស់លោកគ្រូ ថោង សុខ ទាំងអស់ រាល់ពេលជួបប្រជុំជាមួយថ្នាក់ដឹកនាំ ដើម្បីរកដំណោះស្រាយ អ្នកគ្រូតែងតែថតសម្លេងទុកជាភស្តុតាងជានិច្ច ។ នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៥ អ្នកគ្រូ យន ដានី បាននិយាយ ប្រាប់តាមប្រព័ន្ធតេឡេក្រាម មកកាន់អង្គភាពគេហទំព័រមាតុភូមិ www.meatohoum.com ថា : ខ្ញុំមិនទាន់សម្រេចចិត្តដាក់ពាក្យបណ្តឹង ប្តឹងលោកគ្រូ ថោង សុខ ទៅ កាន់ស្ថាប័នណាមួយនៅឡើយទេ រង់ចាំពិគ្រោះយោបល់ជាមួយលោក ផែង វណ្ណៈ សិន? ។ ទាក់ទិននឹងព័ត៌មាន គ្រូ បង្រៀនបុរស ជេរប្រមាថប្រើពាក្យអសុរស អសីលធម៌បំផុតទៅលើអ្នកគ្រូបង្រៀនជាស្ត្រីភេទ ក្នុងថ្ងៃសិទ្ធិនារីអន្តរជាតិ ០៨ មីនា ថែមទៀត អង្គភាពគេហទំព័រ មាតុភូមិ ពុំអាចស្វែងរកការបកស្រាយបំភ្លឺពីលោក ថោង សុខ ជាគ្រូបង្រៀនសិស្សនៅថ្នាក់ទី១០ នៃវិទ្យាល័យច័ន្ទក្រឹស្នាបានទេ ព្រោះពុំមាន លេខទូរស័ព្ទសំរាប់ទាក់ទង ។
អង្គភាពយើង រង់ចាំស្វាគមន៍ជានិច្ចនូវការឆ្លើយតបបកស្រាយបំភ្លឺ ពីគ្រប់ភាគីពាក់ព័ន្ធ តាម រយ: Tel:012 953 824/ 088 55 34 100 / 016 953 222 យោងតាមច្បាប់ស្តីពីរបបសារព័ត៌មាន ។ មហាជន និង ប្រជាពលរដ្ឋ ពិសេសមន្ត្រីរាជការនៅក្នុងស្រុកមេសាង ខេត្ត ព្រៃវែងជាច្រើននាក់ បានលើកឡើងស្រដៀងៗគ្នាថា : លោក ថោង សុខ ធ្វើដល់ទៅជាគ្រូបង្រៀនសិស្សនៅវិទ្យាល័យ គាត់គឺជាបញ្ញវ័ន្តមានចំណេះដឹងខ្ពស់ម្នាក់ មិនគួរប្រព្រឹត្តនូវអំពើមិនថ្លៃថ្នូរ មិនសមរម្យ ជេរប្រមាថ ប្រើពាក្យសំដីអសុរស អសីលធម៌ ទៅលើស្ត្រីភេទ និងជាអ្នកគ្រូបង្រៀន នៅវិទ្យា ល័យច័ន្ទក្រស្នាជាមួយគ្នាទៀតបែបនេះសោះ ។ ជាងនេះទៅ ទៀតលោក ថោង សុខ មានអត្តចរិក ចិត្តក្រឡេកក្រឡុច ម្តងទទួលស្គាល់កំហុស ព្រមសុំទោសជាសាធារណ: និងបង់សងជម្ងឺចិត្តអោយអ្នកគ្រូ ដានី ចំពោះកំហុសឆ្គងរបស់គាត់ ម្តងបដិសេធមិនធ្វើការសុំទោស និងទទួលស្គាល់កំហុសឡើយហើយថែមទាំងជំរុញអោយអ្នកគ្រូ យន ដានី ទៅប្តឹងដល់ណាដល់ទៅ ? មនុស្សគ្មានការទទួលខុសត្រូវដូចលោក ថោង សុខ ពិតជាមិនសក្តិសមធ្វើជាគ្រួបង្រៀនទាល់តែសោះ ! ។ ចាំមើលៗៗ!ថា : តើថ្នាក់ដឹកនាំខេត្តព្រៃវែង នឹងរកដំណោះ ស្រាយបែបណាចំពោះករណី ០១ នេះ ? ៕ ដោយ : ស៊ុន សុផល