» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30383 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597802 នាក់

មេ​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ និង​នាយប៉ុស្តិ​នគរបាល​អន្តោ​ប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​លេង​ប៉ា​ហ៊ី​បំភ័ន្ត​ភ្នែក​ថ្នាក់ដឹកនាំ នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​មាន​លក្ខណ​:​ជា​ប្រព័ន្ធ ?


​ខេត្តបន្ទាយមានជ័យ : បណ្តាញ​ព័ត៌មាន ក្នុងស្រុក​ជាច្រើន​អង្គភាព បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន រឿងអាស្រូវ របស់​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​អនុវត្ត​ច្បាប់ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​បាន​គប់គិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ មាន​លក្ខណ​:​ជា​ប្រព័ន្ធ ខ្សែស្រឡាយ បក្ខពួក ប្រមូល​ផលប្រយោជន៍​សេដ្ឋកិច្ច​ចែកគ្នា រស់សោយសុខ​យ៉ាង​ត្រជាក់ត្រជុំ​នាពេល​កន្លងមក​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​មហាជន​ដូច បែក​ពាង​ប្រហុក​។a i chamreun3

គេហទំព័រ មាតុភូមិ ក៏បាន​ចេញផ្សាយ​១​វគ្គ​មុន ក្រោម​ចំណងជើង​ថា​: " ឧ​ត្ត​ម​សេនីយ៍ អ៊ី ចំរើន នាយប៉ុស្តិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារព្រំដែន អន្តរជាតិ​ប៉ោយប៉ែត​សម្ងំ​ប្រមូល​សេដ្ឋកិច្ច​ចូល​ហោប៉ៅ​យ៉ាង​ស្ងៀមស្ងាត់ !? " ។ ក្រោយពី​ការផ្សាយ​ភ្លាមៗ គេ​ក៏​បានឃើញ​លោក ប៉ាន់ សារ៉ាន់ ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បានចេញ​លិខិត​០១ ច្បាប់ ចុះ​លេខ​:០១៩/២៥ សក​.​ប៉​ប៉ ចុះ​ថ្ងៃទី​២៤ ខែកុម្ភ​: ឆ្នាំ​២០២៥ សូម​គោរព​ជូន​ឯកឧត្តម​អភិបាល នៃ​គណ​អភិបាលខេត្ត​បន្ទាយមានជ័យ ក្នុង​កម្មវត្ថុ : របាយការណ៍​ឆ្លើយតប​បំភ្លឺ ចំពោះ​ការ​បង្ហោះ​ព័ត៌មាន​ចោទប្រកាន់​ក្នុង​បណ្តាញ​ទំនាក់ ទំនង​សង្គម facebook ថា​:​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បានដាក់​ខែ​ម៉ូតូឌុប កង់​បី និង​ម៉ូតូឌុប​ក្នុង​០១​ខែ​៣០០០​បាត ជា​ថ្នូរ​នឹង​ការផ្តល់​សិទ្ធិ​អោយចូល​ចាប់​ម៉ូយ និង ដឹក​ភ្ញៀវ​ក្នុង​បរិវេណ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ។

ដោយយោង​លិខិត​បំភ្លឺ ចុះ​ថ្ងៃទី ២៣ ខែកុម្ភ​:​ឆ្នាំ​២០២៥ របស់​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ។ តែ​មិនដឹងថា​:​លិខិត​បំភ្លឺ​នោះ មាន​ចុះហត្ថលេខា របស់លោក ឧ​ត្ត​ម​សេនីយ៍ អ៊ី ចំរើន នាយប៉ុស្តិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដែរ ឬក៏​អត់​នោះទេ ? ។ ម្យ៉ាងទៀត​ក៏​មិនដឹងថា : តើ​លិខិត​នេះ​បាន​ចូលទៅ​ដល់ដៃ​លោក អ៊ុំ រាត្រី អភិបាល ខេត្ត​បន្ទាយ​មាន ជ័យ​ហើយ ឬក៏​នៅ​នោះទេ ? ព្រោះ​តាំងពី​ថ្ងៃ​បោះត្រា​លើ​លិខិត​ចេញ រហូតមកដល់​ពេលនេះ មិនទាន់​ឃើញ​មាន ប្រតិ កម្ម​ឆ្លើយតប​អ្វី​ពី​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​នៅឡើយ​? ។

ដោយឡែក ប្រភពព័ត៌មាន ពី​ក្រុម​អ្នករត់ម៉ូតូឌុប និង​រត់​កង់​បី មួយចំនួន​ដែល​មិនមែនជា​ខ្សែស្រឡាយ បក្ខពួក​ប៉ូលីស​អន្តោ ប្រវេសន៍​ច្រកទ្វារ​ប៉ោយប៉ែត​បាន​ប្រាប់​តាម​ប្រព័ន្ធ Telegram មក​ថា : កាលពី​ថ្ងៃទី ២៤ ខែកុម្ភ​: ឆ្នាំ ២០២៥ មានការ​រៀបចំ អោយ​ក្រុម​អ្នករត់ម៉ូតូឌុប និង​ក្រុម​អត់​រត់​កង់​បី ( ផើ​សអាប់ ) ជួបជុំគ្នា​ក្នុង​បរិវេណ​មាត់​ច្រកទ្វារព្រំដែន​គ្រប់គ្រង​ដោយ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ថត​បង្ហោះ បកស្រាយ​បំភ្លឺថា : ពុំមាន​ការ​គាប សង្កត់ ឬ​តម្រូវអោយ​មានការ​បង់លុយ​ប្រចាំខែ អោយ​នគរបាល​អន្តោ ប្រវេសន៍​ចំនួន ៣០០០​បាត ដូច​ការផ្សព្វផ្សាយ​ព័ត៌មាន​នានា​ទេ ។ ប្រភព​បាន​បន្តថា : សកម្មភាព​របស់​ក្រុម​ម៉ូតូឌុប និង​ក្រុម​អ្នករត់​កង់​បី ដែល​បាន​ដែល​បាន​ផ្សាយ​តាម​សារព័ត៌មាន និង​ទូរទស្សន៍​ខ្លះៗ​នោះ គឺជា​ការរៀបចំ​ដោយ​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ទីនោះ​ធ្វើឡើង​ក្នុង​រូបភាព ជា​ល្បែង​ប៉ា​ហ៊ី មិន​ស៊ីលុយ របស់​ក្រុមមន្ត្រី​ជំនាញ​សមត្ថកិច្ច​ច្រកទ្វារ​ដែល​បានរៀបចំ​សម្តែង ក្នុង​គោលបំណង បំភ័ន្ត​ភ្នែក​ថ្នាកដឹកនាំ​គ្រប់​ជាន់ថ្នាក់ ដើម្បី​កុំអោយ​ចាប់កំហុស​បាន នៃ​ការ​គប់គិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​របស់​ក្រុមបក្ខ​ពួកគេ​តែប៉ុណ្ណោះ ។

តែ​ការពិត​ជាក់ស្តែង នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នៅតែ​អនុវត្ត រូបមន្ត​ចាស់​ដដែល​ទេ​គឺ​នៅ តែ​តម្រូវអោយ​ក្រុម​ម៉ូតូឌុប និង​ក្រុម​កង់​បី​ដែល​បាន​បង់លុយ​ប្រចាំខែ ជា​ទៀងទាត់​នោះ ទើប​មាន​សិទ្ធិ​អាទិភាព​ចាប់​ម៉ូយ ក្នុង​ស៊ិ​ច​ទ័​រ​របស់​ប៉ុស្តិ​អន្តោប្រវេសន៍​បាន ។ តាម​សេច​ក្តិ​រាយការណ៍​ពី​អ្នក​ម៉ូតូឌុប​ដែល​អារ​សាច់​ជូន​ខ្លា​បាន​ឲ្យ​ដឹងថា​មាន​ក្រុម​អ្នករត់ម៉ូតូឌុប ចំនួន ០៤ នាក់ ដែល​ឈរជើង​នៅត្រង់​ចំណុចដើម​ធ្នង់ ក្បែរ​ដងទង់​ជាតិ ០៥​ដើម​ក្នុង​បរិវេណ នៃ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បាន​ប្រាប់ថា : បាន​បង់លុយ​សមត្ថកិច្ច​រហូតដល់ ៧០០០​បាត​(​លុយ​ថៃ​)​ក្នុង​ម៉ូតូ​១​គ្រឿង​ជា​កំហិត​សម្រាប់​១​ខែ ព្រោះ​ទទួលបាន​សិទ្ធិ​អាទិភាព មិន​ចូល​ជួរ​និង​ងាយ​ចាប់​ម៉ូយ​បាន​មុនគេ ។ រីឯ​ម៉ូតូឌុប​ដែល​ឈរជើង​នៅ​ផ្លូវ​រទេះភ្លើង ចែកជា​០២​ក្រុម ដោយ​កំណត់ ក្រុម A ត្រូវ​បង់លុយ​០១​ខែ​ចំនួន​៣១០០​បាត​ក្នុង​ម៉ូតូ​០១​គ្រឿង និង​ក្រុម B ០១ ខែ​ត្រូវ​បង់លុយ​ចំនួន ២១០០​បាត​ក្នុង​ម៉ូតូ​០១​គ្រឿង ។

ក្នុងនោះ​គឺ​គេ​បែងចែក​អោយ​ប៉ូលីស​ព្រំដែន​ពី​២០០០​បាត​ទៅ​៣០០០​បាត ក្នុង​ម៉ូតូ​១​គ្រឿង និង​១០០​បាត​ចែក​ទៅខាង​ស្ថានីយ៍​រថភ្លើង ។ ប្រភព​បាន បញ្ជាក់ថា​: ការបង់​លុយ​នេះ​គឺ ត្រូវ​បង់​ទៀងទាត់ គិត​ចាប់ពី​ថ្ងៃទី ០១ ដល់​ថ្ងៃទី ០៣ រៀងរាល់​ដើម ខែ​នីមួយៗ តាមរយ​: លោក​វរ​: សេនីយ៍​ឯក អ៊ុក ស្រួយ នាយរង ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត និង​តា កុយ ហើយ តា​កុយ​ក៏មាន​មេការ​របស់ខ្លួន​ឈ្មោះ តា​ឡូឡា ដែលជា​អ្នកគ្រប់គ្រង​មើល​ការខុស​ត្រួវ​ផ្ទាល់ ។

ជុំវិញ សេចក្តីរាយការណ៍​ព័ត៌មាន​ខាងលើនេះ លោក​វរ​:​សេនីយ៍​ឯក អ៊ុក ស្រូ​យ នាយរង​ប៉ុស្តិនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បាន​បំភ្លឺ​ប្រាប់ មក​លោក ស៊ុន សុផល និពន្ធ​នាយក​គេហទំព័រ មាតុភូមិ តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី ២៧ ខែកុម្ភ​:២០២៥ ដោយ​អ្នកកាសែត​ចោទ​សួរថា : តើ​មាន ការបង់​លុយ​ដាក់​ខែ​ពី​ក្រុម​ម៉ូតូឌុប​-​កង់​បី ពី​៣០០០​បាត​ទៅ ៧០០០​បាត តើ​ពិត​ដែរ​ទេ ? លោក អ៊ុក ស្រូ​យ ថា​: ពាក្យ​នេះ​សុទ្ធតែ​ពាក្យ​បំផ្លើស​បង​អឺយ ! ម៉ូតូ​គ្នា​នៅតែ​លើផ្លូវ មិនដែល​នៅក្នុង​ភូមិសាស្ត្រ​ទេ នេះ​ជា​ពាក្យ​ច​ចាម​អារាម អា​រឿង​ចឹ​ងៗ ខ្ញុំ​អត់​មាន​ទេ​បាទ ! អត់​ដែលមាន​ទេ ! អត់​ដែល​ទៅ​រវល់​អីចឹងៗ​ផង ឯ​ការបង់​ខែ បង់​អី បង់​ឯណា ខ្ញុំ​អត់​មាន​ទេ បាទ ! ។ ព័ត៌មាន វគ្គ ទី​២ នេះ អង្គភាព​គេហទំព័រ មាតុភូមិ ផ្សព្វផ្សាយ​ជូន​មហាជន ប្រជាពលរដ្ឋ ជាពិសេស ផ្តល់ព័ត៌មាន​ជូន​ថ្នាក់ ដឹកនាំ គ្រប់​ជាន់ថ្នាក់ ពិសេស​ថ្នាក់ដឹកនាំ​មហាផ្ទៃ និង​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ពិចារណា​តាម​ការគួរ ៕ ដោយ​: ស៊ុន សុផល Tel : 012 953 824 / 016 953 222 088 55 34 100a i chamreun a i chamreun1 a i chamreun2 a i chamreun4 a i chamreun5 a i chamreun6 

​