» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8693 នាក់

ម្សិលមិញ 8227 នាក់

សរុប 14135574 នាក់

តុលាការ​ដោះលែង​មន្ត្រី​យោធា​ជិះ​រថយន្ត​ឡិច​ស៊ី​ស​៥៧០​បាញ់ សម្លាប់​យុវជន​ម្នាក់​នៅ​ខណ្ឌ​សែន​សុខ​?


​ភ្នំពេញ ៖ ជន​ត្រូវ​ចោទ​ឈ្មោះ សៅ សុខុន ហៅ ប្រុស​ធំ ជា​មន្ត្រី​យោធា​ថ្នាក់​វរសេនីយ៍ទោ និង​ជា​ជំនួយការ ឧកញ៉ា​ម្នាក់ ជិះ​រថយន្ត​ម៉ាក Lexus 570 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BK-7799 ក្រោយពី​ជាប់ពន្ធនាគារ​មួយរយៈ​ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា តាម​មាត្រា ២០៧ នៃ​ក្រម​ព​ហ្ម​ទណ្ឌ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ​ដោះលែង​បាត់​ហើយ​កាលពី​ថ្ងៃទី​១៩ ខែធ្នូ​ឆ្នាំ​២០២២ ។​គេ​មិនដឹងថា​មូលហេតុ​នៃ​ការដោះលែង​មាន​អ្វីខ្លះ​នោះទេ​ព្រោះ​តុលាការ​មិនបាន​ប្រកាស​។​ម្យ៉ាងបើមែនតើបទល្មើសម្លាប់មនុស្សតុលាការដោះលែងឲ្យនៅក្រៅឃុំបានដែរ?។a army killa1 

​សូម​បញ្ចាក់​ថា​ជនដៃដល់​ជា​យោធា​និង​ជា​អង្គរក្ស​ឧកញ៉ា​ដែល​គេ​លាក់​ឈ្មោះ​បាន​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៥៧០ បាន​បាញ់សម្លាប់​បុរស​ម្នាក់ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ពេល​ជន​រូប​នោះបាន​ចូលខ្លួន​សារភាព​នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយ​មន្ត្រី​យោធា​រូប​នោះបាន​បាញ់សម្លាប់​ជនរងគ្រោះ​មានឈ្មោះ រិ​ទ្ធិ ចិ​ត្ត្រា អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ផ្លូវលំ ភូមិ​រោងចក្រ​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវ​ចំនួន​២​គ្រាប់​ចំ​ខ្នង​ធ្លា​យមក​ទ្រូង ដួល​ផ្កាប់មុខ​ស្លាប់ នៅលើ​ចិញ្ចើមផ្លូវ ចម្ងាយ ប្រមាណ​ជាង​១០០​ម៉ែត្រ ពី​កន្លែង​បាញ់​។​

​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ខ្មៅ សេរី ២០២២ ពាក់​ស្លាក​លេខ​ភ្នំពេញ 1JG-4729 កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​១០​នាទី រសៀល​ថ្ងៃទី​០២​ខែ វិច្ឆិកា​ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវ​លេខ​១០១១​កែង​ផ្លូវ SOS ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន សុខ រាជធានី​ភ្នំពេញ បន្ទាប់ពី​សមត្ថកិច្ច​ដេញ​តាម​ចាប់​មុខសញ្ញា​គាស់​ផ្ទះ​ហើយ​បាន​ស្រែកថា​ចោរៗ​ទើប​ខ្មាន់កាំភ្លើង​ឈប់​រថយន្ត​រួច​បាញ់​សំដៅ​ទៅលើ​ជនសង្ស័យ​បណ្តាល​ឲ្យ​ស្លាប់​តែម្តងទៅ​។​​ក្រុមគ្រួសារ​យុវជន​រងគ្រោះ​បានប្រកាស​បដិសេធ​ចំពោះ​ការចោទប្រកាន់​ទាំងឡាយណា​ដែលថា​យុវជន​រងគ្រោះ​គឺជា​មុខសញ្ញា​ចោរប្លន់​។​សូមបញ្ជាក់ថា​ស្រុក​ខ្មែរ​គ្មានទេ​ទោស​ប្រហារជីវិត​។​ម្យ៉ាងទៀត​ជនរងគ្រោះ​មិនទាន់​មានទោស​ត្រូវ​បាញ់សម្លាប់​ផុយៗ​ចឹ​ង​នោះទេ​។​ការដោះលែង​បុរស​ខាងលើនេះ​នាំ​ឲ្យ​មានការ​មន្ទិល សង្ស័យ​ចំពោះ​ភាពមិនប្រក្រតី​ទាំងឡាយ​។ យ៉ាងណា ក៏ដោយ យើង​មិនអាច​ស្វែងរក​ការបញ្ជាក់​បន្ថែម​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​បានទេ​ចំពោះ​ពត៍មានការដោះលែង​នេះ​។​a army killa a army killa2 a army killa3